ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការវាយប្រហារច្រើនកន្លែង បូករួមទាំងតំបន់ក្បែរទីក្រុងគៀវផង ស្លាប់របួសច្រើននាក់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានបើកការវាយប្រហារ ទៅលើតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បូករួមទាំងតំបន់ក្បែរទីក្រុងគៀវផង ខណៈដែលយោធាអ៊ុយក្រែន ឯណោះវិញកំពុងខិតខំសម្រុក ដើម្បីដណ្តើមយកតំបន់ភាគខាងត្បូង Kherson ។

មនុស្ស៥នាក់បាត់បង់ជិវិត និងរបួស២៦នាក់ នៅក្នុងការវាយប្រហារដោយមីស៊ីល ក្នុងតំបន់ភាគកណ្តាលនៃទីក្រុង Kropyvnytskyi ហើយក្រៅពីនោះនៅតំបន់ Bakhmut ការវាយប្រហារបានធ្វើឲ្យមនុស្សស្លាប់ ៣នាក់ផ្សេងទៀត ខណៈដែលការវាយប្រហារក្បែរទីក្រុងគៀវ ទៅលើមូលដ្ឋានទ័ពមួយកន្លែង ធ្វើឲ្យរបួសមនុស្ស១៥នាក់ ហើយតំបន់នៅភាគខាងជើង និងខាងត្បូងរបស់ទីក្រុងក៏ទទួលរង ការវាយប្រហារដូចគ្នាដែរ។

គួរឲ្យដឹងដែរថា ការវាយប្រហារផ្ទួនៗច្រើនដង ដោយរុស្សីនេះធ្វើឡើងនៅក្រោយពេលដែល យោធាអ៊ុយក្រែនបានសម្រេច បើកការប្រយុទ្ធដើម្បីដណ្តើម ទីតាំងនៅភាគខាងត្បូង។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ស្ពានដ៏សំខាន់មួយដែលជាផ្លូវ ផ្គត់ផ្គង់ចូលទៅដល់ទីក្រុង Kherson បាននោះគឺត្រូវបានកំទេច ដោយគ្រាប់រ៉ូក្កែតចំងាយឆ្ងាយរបស់អ៊ុយក្រែន ដែលឧបត្ថម្ភដោយអាមេរិក ដែលនេះវាបានធ្វើឲ្យ រុស្សីមានការលំបាក ក្នុងការបញ្ជូនទ័ពបន្ថែម និងដាក់ពង្រាយអាវុធផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top