បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថានឹងរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពីការចូលរួមក្នុងពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ប្រសិនបើលោក ពូទីន ចង់ធ្វើចូលរួម។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេធ្វើឃាត កាលពីដើមខែនេះ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវិរុសអុតស្វានេះបានទាន់ពេលវេលា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ...
ប៉េកាំង៖ រុស្ស៊ីនិងអ៊ុយក្រែន បានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងដែលហៅថា “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ត្រូវបានចុះហត្ថលេខាដំបូងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ជាមួយសមភាគីតួកគីលោក Hulusi Akar និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio...
Breaking: អ្នកនាំពាក្យក្រសួងសុខាភិបាម បញ្ជាក់ពីការឃាត់ខ្លួន បុរសនីហ្សេរីយ៉ា បានហើយ។ ដោយ សយ សុភា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កម្ពុជា នៅតែមានឆន្ទៈ និងបន្តធ្វើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយបន្ដជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ទោះបីអាមេរិក ដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ។ ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះ ក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានរារាំងការប៉ុនប៉ងរបស់បក្សប្រឆាំង ដើម្បីដកតំណែងរដ្ឋាភិបាលរបស់លោក បន្ទាប់ពីបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភានៅថ្ងៃសៅរ៍នេះ។ យោងតាមការផ្សាយបន្តផ្ទាល់ នៃសម័យប្រជុំសភា បានឲ្យដឹងថា លោក ប្រាយុទ្ធ បានឈ្នះការបោះឆ្នោតនៅក្នុងសភា បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ២៥៦ សំឡេងនិង ២០៦សំឡេង ប្រឆាំង ជាមួយនឹងការធ្វើអនុបវាទចំនួន ៩សំឡេងពីសមាជិកសភា។ ការបោះឆ្នោតនេះបានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នារយៈពេល...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែនជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ ទីតាំងដាក់ពង្រាយបណ្ដោះអាសន្ននៃការបង្កើតជាតិនិយម ‘Black Hundred’ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើដី។ អ្នកប្រយុទ្ធត្រូវបានគេអះអាងថា បានលាក់ខ្លួននៅក្នុងអគារសាលាមួយក្នុងទីក្រុង...
ភ្នំពេញ៖ជនជាតិ នីហ្សេរីយ៉ា ដែល កើតជំងឺអុតស្វា រត់គេចចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញនៅម្ដុំផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាម គេហទំព័រ ហ្វេសប៊ុករបស់ រដ្ឋបាលខណ្ឌ ដូនពេញ បានបញ្ជាក់ ថា”ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ”៕
ភ្នំពេញ៖ក្រុមឈ្មួញរកស៊ីជួញដូរសំណាកសត្វព្រៃកម្រនិងជិតផុតពូជ ចំនួន៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ប្រកាសសាលក្រម ផ្តន្ទាទោស ដោយចំពោះមុខ និង កំបាំងមុខ សម្រេចដាក់គុក ក្នុងម្នាក់ រយៈពេល២ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ពី...