ព័ត៌មានអន្តរជាតិ

យុទ្ធជនអ៊ុយក្រែន ៣០០ នាក់ និងឧបករណ៍ពិសេសជាង ៤០ គ្រឿង ត្រូវបានកម្ទេចចោល ដោយមីស៊ីលរុស្ស៊ី

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែនជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដោយភាពជាក់លាក់ខ្ពស់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ ទីតាំងដាក់ពង្រាយបណ្ដោះអាសន្ននៃការបង្កើតជាតិនិយម ‘Black Hundred’ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើដី។ អ្នកប្រយុទ្ធត្រូវបានគេអះអាងថា បានលាក់ខ្លួននៅក្នុងអគារសាលាមួយក្នុងទីក្រុង Kramatrosk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា យុទ្ធជនរហូតដល់ ៣០០ នាក់ និងឧបករណ៍ពិសេសជាង ៤០ គ្រឿងត្រូវបាន កម្ទេចចោល ដោយសារតែការវាយប្រហារដោយមីស៊ីលនោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top