ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា ឈ្នះការបោះឆ្នោតមិនដក សេចក្ដីទុកចិត្តក្នុងសភា

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានរារាំងការប៉ុនប៉ងរបស់បក្សប្រឆាំង ដើម្បីដកតំណែងរដ្ឋាភិបាលរបស់លោក បន្ទាប់ពីបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភានៅថ្ងៃសៅរ៍នេះ។

យោងតាមការផ្សាយបន្តផ្ទាល់ នៃសម័យប្រជុំសភា បានឲ្យដឹងថា លោក ប្រាយុទ្ធ បានឈ្នះការបោះឆ្នោតនៅក្នុងសភា បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ២៥៦ សំឡេងនិង ២០៦សំឡេង ប្រឆាំង ជាមួយនឹងការធ្វើអនុបវាទចំនួន ៩សំឡេងពីសមាជិកសភា។

ការ​បោះឆ្នោត​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​ការ​ជជែក​ដេញដោល​គ្នា​រយៈពេល ៤ថ្ងៃ​ដែល​បាន​ចាក់​ផ្សាយ​ផ្ទាល់​ក្នុង​សប្តាហ៍​នេះ ហើយ​ជា​ការ​ប៉ុនប៉ង​ចុងក្រោយ​របស់​ក្រុម​ប្រឆាំង ដើម្បី​ដក​តំណែង​រដ្ឋាភិបាល​របស់​លោក​។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីចំនួន ១០ រូប ដែលត្រូវបានក្រុមប្រឆាំងនាយករដ្ឋមន្ត្រីដាក់គោលដៅរួមជាមួយនឹងចលនាមិនទុកចិត្តនោះ ក៏បានរួចផុតពីការបោះឆ្នោតផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top