បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ីរ៉ង់ ដែលតែងតែរៀបចំការ វាយប្រហារមកលើ ប្រទេសអ៊ីស្រាអ៊ែល តាមរយៈភ្នាក់ងារភេវរកម្មនោះ នឹងលែងរួចខ្លួនដូចពីមុនទៀតឡើយ។ លោក Bennett បានបញ្ជាក់បែបនេះថា៖ ជាច្រើនទសវត្សមកហើយអ៊ីរ៉ង់ តែងតែបានអនុវត្តប្រព័ន្ធការងារ ដដែលជាការវាយប្រហារមកលើប្រទេសអ៊ីស្រាអ៊ែល តាមរយៈក្រុមដៃទី៣ដែលជាអង្គការ ភេវរកម្មហើយ មេដឹកនាំអ៊ីរ៉ង់ ពិតជារីករាយយ៉ាងខ្លាំងចំពោះវិធីសាស្ត្រមួយនេះ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការយល់ព្រមក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេល ៣ឆ្នាំទៀត ជាមួយនឹងរដ្ឋាភិបាលប្រទេសរុស្សី ជាការទិញលក់ហ្គាសនៅក្នុងអំឡុងពេល នៃជំនួបគ្នាជាមួយនឹងសមភាគី ប្រធានាធីបតីរុស្សីលោក Vladimir Putin ។ ក្រៅតែពីកុងត្រាទាំងនោះ ប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីទិដ្ឋភាពទូទៅ នៃការបង្កើនទីតាំងស្តុកហ្គាស មួយចំនួនទៀតនៅក្នុងប្រទេសស៊ែប៊ីផងដែរ ដោយក្នុងនោះលោកប្រធានាធិបតី Vucic អះអាងថា...
បរទេស៖ យោងតាមការប្រភព មិនបញ្ចេញឈ្មោះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យ ដឹងថាប្រទេសប៉ូឡូញ បានសម្រេចចិត្តក្នុងការបញ្ជូនអាវុធ ជាជំនួយប្រភេទកាំភ្លើងធំ howitzers ចំនួនច្រើនគ្រឿងទៀតមក ឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា បន្ថែមពីលើអាវុធទាំង ១៨គ្រឿងចុងក្រោយនេះ ប៉ូឡូញក៏បានផ្តល់នូវវគ្គហ្វឹកហាត់ ទៅដល់យោធាអ៊ុយក្រែនចំនួន១០០នាក់ផងដែរ ដើម្បីអាចប្រើប្រាស់អាវុធទាំងនេះ ហើយជឿជាក់ថាអាវុធដែលមាន ទំហំកាណុងដល់ទៅ ១៥៥មីលីម៉ែត្រប្រភេទនេះនឹង ធ្វើឲ្យកងអនុសេនាធំទាំង៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងបើកកិច្ចពិភាក្សាគ្នា មួយតាមទូរស័ព្ទជាមួយនឹងសមភាគី លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ។ ប្រភពដដែលក៏បានឲ្យដឹងដែរថា មេដឹកនាំនៃប្រទេសតួកគីរូបនេះ ក៏នឹងបើកកិច្ចពិភាក្សាគ្នាជាមួយនឹង ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyផងដែរនៅក្រោយជំនួបគ្នាលើកនេះរួចរាល់។ ឆ្លើយតបទៅនឹងសំណួរ របស់ក្រុមអ្នកសារព័ត៌មានរុស្សី...
បរទេស៖ លោកស្រី Kateryna Rozhkova អនុប្រធានទីមួយនៃធនាគារជាតិ នៃអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនបានទទួលជំនួយចំនួន 6,5 ពាន់លានដុល្លារពី បណ្តាប្រទេសលោកខាងលិច ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ យោធារបស់រុស្ស៊ីកាលពីចុងខែកុម្ភៈ។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Rozhkova បាននិយាយនៅថ្ងៃអាទិត្យថា “ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា ស្វែងរកកំពុងបន្តសម្រាប់មនុស្ស ២៥នាក់ ដែលនៅមិនទាន់រកឃើញ បន្ទាប់ពីនាវា ១គ្រឿងដែលមានមនុស្សប្រហែល ៤២នាក់នៅលើនោះ បានលិចនៅក្នុងទឹក នៅក្នុងខេត្ត Sulawesi ភាគខាងត្បូង នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី ។ នាវានេះបានក្រឡាប់លិចនៅម៉ោង ១៣និង០០នាទី ម៉ោងក្នុងស្រុកនៅក្នុងច្រកសមុទ្រ Makassar កាលពីថ្ងៃព្រហស្បតិ៍...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងសន្តិសុខស្បៀងពិភពលោក ។ វិមានក្រឹមឡាំងបានលើកឡើង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា លោកបានពិភាក្សាអំពីការគាំទ្រ ផ្នែកការពារជាតិសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ។ លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “យើងបានលើកឡើងអំពីការពង្រឹងការគាំទ្រ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ថា លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន និងអ្នកចរចាសន្តិភាព បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី មិនអាចជឿទុកចិត្តបានឡើយ ដោយបានបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ គឺដោយកម្លាំង ។ លោក Podolyak...