ព័ត៌មានអន្តរជាតិ

ប៉ូឡូញផ្តល់កាំភ្លើងធំប្រភេទ howitzers ជាច្រើនគ្រឿងទៀតឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការប្រភព មិនបញ្ចេញឈ្មោះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យ ដឹងថាប្រទេសប៉ូឡូញ បានសម្រេចចិត្តក្នុងការបញ្ជូនអាវុធ ជាជំនួយប្រភេទកាំភ្លើងធំ howitzers ចំនួនច្រើនគ្រឿងទៀតមក ឲ្យប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានបន្តទៀតថា បន្ថែមពីលើអាវុធទាំង ១៨គ្រឿងចុងក្រោយនេះ ប៉ូឡូញក៏បានផ្តល់នូវវគ្គហ្វឹកហាត់ ទៅដល់យោធាអ៊ុយក្រែនចំនួន១០០នាក់ផងដែរ ដើម្បីអាចប្រើប្រាស់អាវុធទាំងនេះ ហើយជឿជាក់ថាអាវុធដែលមាន ទំហំកាណុងដល់ទៅ ១៥៥មីលីម៉ែត្រប្រភេទនេះនឹង ធ្វើឲ្យកងអនុសេនាធំទាំង៣ របស់អ៊ុយក្រែនកាន់តែមានកម្លាំងខ្លាំង។

គួរឲ្យដឹងដែរអាវុធទាំងនោះ បានបញ្ជូនមកដល់ប្រទេសអ៊ុយក្រែន រួចទៅហើយខណៈដែលកន្លងមកអ៊ុយក្រែន ក៏ធ្លាប់បានទទួលអាវុធប្រភេទនេះពីប្រទេសអាមេរិក និងដាណឺម៉ាកហើយសូម្បីតែបារាំង ក៏បានសន្យាផ្តល់អាវុធស្រដៀងគ្នា ជាច្រើនគ្រឿងមកអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top