អគ្គលេខាធិការព្រឹទ្ធសភា ណែនាំនិស្សិត ទៅសិក្សានៅនូវែលសេឡង់ បង្ហាញសក្ដានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរhttps://dap-news.com/national/2023/01/04/303901/ ផលនេសាទត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានបរិមាណជាង ១ពាន់តោន កើនឡើង ៤០%https://dap-news.com/national/2023/01/04/303834/ ក្រសួងអប់រំ បញ្ជាក់ថា ការប្រឡងបាក់ឌុប មានសុក្រឹតភាព ក្រោយបញ្ចប់ការដោះស្រាយ ការតវ៉ារបស់បេក្ខជនhttps://dap-news.com/national/2023/01/04/303940/ ប្រមុខការទូតខ្មែរ បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា...
ប៊ែរឡាំង៖ ក្រសួងការបរទេសប៉ូឡូញបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បានច្រានចោលជាផ្លូវការនូវការទាមទារសំណងសង្គ្រាមលោកលើកទីពីរ ពីប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ដែលប៉ាន់ស្មានថាមានចំនួន ១,៣ពាន់ពាន់លានអឺរ៉ូ (១,៤ពាន់ពាន់លានដុល្លារ)។ គណបក្សច្បាប់ និងយុត្តិធម៌របស់ប្រទេសប៉ូឡូញបានគ្រប់គ្រងបញ្ហានេះ ហើយបានជំរុញឱ្យមាន “កាតព្វកិច្ចសីលធម៌” របស់អាល្លឺម៉ង់ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National ។ កាលពីខែកញ្ញាឆ្នាំមុន ប្រទេសប៉ូឡូញ បានប៉ាន់ប្រមាណការចំណាយហិរញ្ញវត្ថុនៃការបាត់បង់សង្គ្រាមលោកលើកទីពីរថាមានចំនួន ១,៣ ពាន់ពាន់លានអឺរ៉ូ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនលោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីចប់អាណត្តិ ដើម្បីជាការថ្លែងអំណរគុណចំពោះការរួមចំណែករបស់ឯកឧត្តម ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ លោក ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយចំពោះសន្ទុះដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រួមមាន ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី ម៉ារីស ផេន (Marise Payne) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (John Sanderson) មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២២ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបអនុស្សាវរីយ៍លើកទី៣០នៃ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងការអញ្ជើញចូលរួមរបស់លោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រី ការបរទេសអូស្ត្រាលី និងលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ផាប្លូ កាង បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងនាពេលបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្មនិងការវិនិយោគ សុខាភិបាលយោធា និងសន្តិសុខ ការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះការផ្តល់វ៉ាក់សាំង Pfizer ជិត៣លានដូស និងម៉ាស៊ីនបង្កកដើម្បីរក្សាទុកវ៉ាក់សាំងចំនួន១៣៣គ្រឿង ក៏ដូចជា ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការនៅក្នុងវិស័យជាច្រើន រួមមាន វិស័យកសិកម្មហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងការអភិវឌ្ឍធនធានមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយអំពីនិន្នាការនៃកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។ លោកទូតអូស្ត្រាលី បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏គួរឱ្យស្ងើចសរសើរជាប្រធានអាស៊ានឆ្នាំ២០២២ និងចំពោះការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានស្វាគមន៍ការបញ្ចប់ប្រកបដោយខ្លឹមសារនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានលើកកម្ពស់កិច្ចចរចារនានា។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការថ្លែងអំណរគុណរបស់ឯកឧត្តម ចំពោះការ គាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលី ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ផាប្លូ កាង ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម៕
គ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺលោក សៅ សាមីត មានសង្ឃឹមដល់ទៅ៧០%ទៅ៨០%ឯណោះក្នុងការយកឈ្នះលើក្រុមដំរីសៀមរាបបានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះ Slamball ។ បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្ដាហ៍មក នៅពេលនេះការប្រកួតបាល់ទះ Slamball បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្រុមពង្រួលកំពង់ស្ពឺ ដែលមានស្មាត់ល្បីឈ្មោះដូចជា យន់ រាជ ចិត្ត និងទូចអង្គរក្សនោះ នឹងត្រូវតតាំងជាមួយក្រុមដំរីសៀមរាបដែលមាន បន្ទាយឈើ ស្ដេចបាំងស្រុកខ្មែរ វ៉ា និងឡាំយ៉ៃបីកាំបិត ជាដើមនៅថ្ងៃទី...
សេអ៊ូល ៖ ក្រុមឃ្លាំមើលការប្រឆាំង ការទុកចិត្ត របស់កូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃអង្គារនេះ ក្នុងការផាកពិន័យក្រុមហ៊ុនផលិត រថយន្តអគ្គិសនី របស់សហរដ្ឋអាមេរិក Tesla និងក្រុមហ៊ុនកូរ៉េខាងត្បូង របស់ខ្លួនចំនួន ២,8៥ ពាន់លានវ៉ុន (២,២ លានដុល្លារអាមេរិក) សម្រាប់ការផ្សាយពាណិជ្ជកម្មបំភាន់ ។ គណៈកម្មាការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) បានឲ្យដឹងថា ក្រុមហ៊ុន...
តូក្យូ៖ បេសកជនកំពូលរបស់ ប្រទេសជប៉ុនប្រចាំអង្គការ សហប្រជាជាតិបានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រុមប្រឹក្សាសន្តិសុខអាចឈានដល់ ការឯកភាពគ្នាលើកម្មវិធី អាវុធរបស់កូរ៉េខាងជើង និងបញ្ហាជម្លោះផ្សេងទៀត ក្នុងនាមជាប្រធានាធិបតីប្តូរវេន របស់ខ្លួនក្នុងខែនេះ។ លោក Kimihiro Ishikane បានប្រាប់សន្និសីទសារព័ត៌មានមួយថា “អ្វីដែលខ្ញុំចង់ធ្វើ គឺព្យាយាមឱ្យមានសំឡេងឯកភាព និងឯកភាពនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យសំឡេងនោះអាចមានឥទ្ធិពល” លើប្រទេសកូរ៉េខាងជើង។ លោក Ishikane...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បាននិយាយកាលពីថ្ងៃអង្គារថា “ថវិកាជាង ៧០០ ពាន់លានដុល្លារ” នឹងត្រូវការចាំបាច់ដើម្បីជួសជុល ការខូចខាតដោយសារជម្លោះ ដែលកើនឡើងទ្វេដងនៃការប៉ាន់ ប្រមាណដែលផ្តល់ឱ្យដោយ ទីក្រុងគីវក្នុងខែមិថុនា។ ចំណែកលោកប្រធានាធិបតី Vladimir Zelensky បានដាក់តួលេខនេះថាមានចំនួន ១ ពាន់ពាន់លានដុល្លារនៅចុងខែធ្នូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ថា ជាមួយនឹងការមកដល់នៃរដូវត្រជាក់ ការបំពុលខ្យល់នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បានឈានដល់កម្រិតប្រកាសអាសន្ន និងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកស្រុក។ អ្នកជំនាញក្នុងស្រុក និងបរទេសបានចង្អុលបង្ហាញថា ក្រោមការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិករយៈពេលជាច្រើនឆ្នាំ ការប្រើប្រាស់យានជំនិះចាស់ៗដែលគួរ ត្រូវបានលុបចោលជាយូរមកហើយ គឺជាមូលហេតុនៃគុណភាពខ្យល់ ដ៏អាក្រក់នៅទីក្រុងតេអេរ៉ង់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាជ្ញាធរក្នុងតំបន់របស់ទីក្រុងតេអេរ៉ង់ បានសម្រេចចិត្តបិទថ្នាក់រៀន និងសាកលវិទ្យាល័យសម្រាប់មួយថ្ងៃ...
កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន គិតមកទល់បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ ពេញមួយខួបហើយ ។ តើក្នុងរយៈពេលមួយឆ្នាំ កន្លងទៅនេះ RCEP បានដើរតួនាទីអ្វីខ្លះ សម្រាប់ជំរុញការស្តារ សេដ្ឋកិច្ចតំបន់និងពិភពលោក ក្នុងបរិបទដែលប្រឈមនឹងវិបត្តិផ្ទួនៗ ? ដូចដែលយើងទាំងអស់គ្នា...
ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ដល់អតិថិជនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវ៊ើរីជីសចំនួន ៥នាក់ មកពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងបានទទួលរង្វាន់រួចរាល់ហើយ កាលពីពេលថ្មីនេះ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ Cambodia Countdown Concert 2023 នៅឯខេត្តកំពង់ស្ពឺ។ អតិថិជនទាំងនោះរួមមាន៖ ១) លោក តក់ នៅ រស់នៅខេត្តកំពង់ឆ្នាំង ២) លោក យុក គីម៉ាស រស់នៅខេត្តកំពង់ឆ្នាំង ៣) លោកញ៉េង ហ៊ុនថេង រស់នៅខេត្តកំពង់ឆ្នាំង ៤) លោក សុខ សុខា រស់នៅរាជធានីភ្នំពេញ និង៥) កញ្ញា ចិក បូរី រស់នៅខេត្តកំពង់ឆ្នាំង។ អតិថិជនសំណាងទាំង៥រូបនេះ បានជាវភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល យកទៅពិសាដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ធ្វើឲ្យត្រជាក់បំពង់កក៏ស្រាប់ ជួបសំណាងគាស់ចំកំប៉ុងឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីម្នាក់១គ្រឿង យ៉ាងស្រស់ស្អាតតែម្តង។ អ្នកឈ្នះរង្វាន់ទាំងអស់ បានសម្តែងអារម្មណ៍រំភើបរីករាយ ជាខ្លាំង និងអរគុណដល់ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលដែលបានផ្តល់រង្វាន់ពិតៗ ចែកជូនពិតៗតែម្តង។ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល មានរសជាតិឆ្ងាញ់ ពិសាហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ត្រជាក់បំពង់ក ពិសេសមានរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្រោមក្រវិលកំប៉ុង និងរង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មីរហូត ៦០០គ្រឿង។ ក្រុមហ៊ុនគ្រោងនឹងធ្វើការប្រគល់រង្វាន់ ទៅដល់អ្នកឈ្នះម៉ូតូ Honda Beat ជាបន្តបន្ទាប់ទៀត នាពេលខាងមុខនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេ នៅកម្ពុជាលើការផលិតភេសជ្ជៈ និងស្រាបៀរ ដែលបច្ចុប្បន្នក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើន ដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ភេសជ្ជៈ ICY COOL ទឹកក្រូចអាយស៍ IZE និងទឹកបរិសុទ្ធ កម្ពុជា។...