អត្ថបទ

ម៉ូតូ Honda Beat ស៊េរីថ្មី៥គ្រឿង ពី ICY COOL ចែកជូនដល់ដៃ អ្នកកំពង់ឆ្នាំង និងភ្នំពេញរួចរាល់

ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ដល់អតិថិជនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវ៊ើរីជីសចំនួន ៥នាក់ មកពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងបានទទួលរង្វាន់រួចរាល់ហើយ កាលពីពេលថ្មីនេះ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ Cambodia Countdown Concert 2023 នៅឯខេត្តកំពង់ស្ពឺ។

អតិថិជនទាំងនោះរួមមាន៖ ១) លោក តក់ នៅ រស់នៅខេត្តកំពង់ឆ្នាំង ២) លោក យុក គីម៉ាស រស់នៅខេត្តកំពង់ឆ្នាំង ៣) លោកញ៉េង ហ៊ុនថេង រស់នៅខេត្តកំពង់ឆ្នាំង ៤) លោក សុខ សុខា រស់នៅរាជធានីភ្នំពេញ និង៥) កញ្ញា ចិក បូរី រស់នៅខេត្តកំពង់ឆ្នាំង។

អតិថិជនសំណាងទាំង៥រូបនេះ បានជាវភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល យកទៅពិសាដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ធ្វើឲ្យត្រជាក់បំពង់កក៏ស្រាប់ ជួបសំណាងគាស់ចំកំប៉ុងឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីម្នាក់១គ្រឿង យ៉ាងស្រស់ស្អាតតែម្តង។

អ្នកឈ្នះរង្វាន់ទាំងអស់ បានសម្តែងអារម្មណ៍រំភើបរីករាយ ជាខ្លាំង និងអរគុណដល់ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលដែលបានផ្តល់រង្វាន់ពិតៗ ចែកជូនពិតៗតែម្តង។

ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល មានរសជាតិឆ្ងាញ់ ពិសាហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ត្រជាក់បំពង់ក ពិសេសមានរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្រោមក្រវិលកំប៉ុង និងរង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មីរហូត ៦០០គ្រឿង។

ក្រុមហ៊ុនគ្រោងនឹងធ្វើការប្រគល់រង្វាន់ ទៅដល់អ្នកឈ្នះម៉ូតូ Honda Beat ជាបន្តបន្ទាប់ទៀត នាពេលខាងមុខនេះ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេ នៅកម្ពុជាលើការផលិតភេសជ្ជៈ និងស្រាបៀរ ដែលបច្ចុប្បន្នក្រុមហ៊ុនមានផលិតផលល្បីៗជាច្រើន ដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ភេសជ្ជៈ ICY COOL ទឹកក្រូចអាយស៍ IZE និងទឹកបរិសុទ្ធ កម្ពុជា។

តាមដានហ៊្វេសប៉ុកផេករបស់ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ដើម្បីទទួលបានព័ត៌មានបន្ថែម៖ ICY COOL | Facebook

ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ!

To Top