បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសតួគីលោក Vasyl Bodnar បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាកិច្ចប្រជុំកំពូលសម្រាប់សន្តិភាពនៅអ៊ុយក្រែននឹងអាចប្រព្រឹត្តិទៅនៅនាថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះហើយ។ កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនិងចូលរួមដោយអគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres នឹងត្រូវគេរំពឹងថាដំណើរការនៅក្នុងទីស្នាក់ការកណ្តាលនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ លោកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្រាប់ប្រទេសតួគីផងដែរដែលកន្លងមកតែងតែបានគាំទ្រចំពោះសំណើររបស់រដ្ឋាភិបាលក្រុងគៀវក្នុងការបង្កើតឲ្យបាននូវសន្តិភាពឡើងវិញសម្រាប់អ៊ុយក្រែននិងព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់តួគីក្នុងការជួយការអនុវត្តកិច្ចការងារនេះផងដែរ។ គួរឲ្យដឹងដែរថាកន្លងមកកាលពីខែវិច្ឆិកាឆ្នាំ២០២២នៅឯកិច្ចប្រជុំ G20 លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងនូវចំណុចទាមទារ១០ចំណុចសម្រាប់ផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញទី 13 ខែ មករា ឆ្នាំ 2023: ជាមួយគោលបំណងដើម្បីសម្រេចក្តីស្រម៉ៃ ពលរដ្ឋកម្ពុជា ដែលចង់រស់នៅក្នុងគេហដ្ឋានប្រណិតបែបសុីវីល័យ ក៏ដូចជាគេហដ្ឋានដែលអាចរស់នៅផង និង ប្រកបអាជីវកម្មបានផង ក្នុងគម្រោង អ័រគីដេ ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅដ្ឋាន ដ៏ធំជាងគេបំផុតមួយនេះ បានប្រកាសផ្តល់ជូននូវចំនួនទឹកប្រាក់នៃការចាប់ផ្តើមបង់រំលស់កាន់តែងាយស្រួលនាឱកាសចូលឆ្នាំថ្មី ប្រពៃណីចិននេះ ដោយចាប់ផ្តើមត្រឹមតែ 999$/ខែ សម្រាប់ផ្ទះអាជីវកម្ម...
ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន អ្វីដែលខ្ញុំយកចិត្តទុកដាក់បំផុត គឺប្រជាជន ដែលជួបការលំបាក ។ តើពួកគេបានអ្វីហូប រស់នៅយ៉ាងម៉េច តើពួកគេអាចឆ្លងបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន បានល្អដែរឬទេ? លោកXiJinpingចាត់ទុកប្រជាជនក្រីក្រជាញាតិមិត្ត ហើយតែងតែទៅសួរសុខទុក្ខពួកគេ មុនពេលបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន ។១១ឆ្នាំកន្លងទៅនេះ លោកបានធ្លាប់ទៅតំបន់ក្រីក្របំផុត នៅខេត្តGansu វាលស្មៅត្រជាក់នៅភូមិភាគ ម៉ុងហ្គោលីក្នុង តំបន់ចាស់បដិវត្តន៍នៅខេត្តJiangxi...
ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្តែង “ការយកចិត្តទុកដាក់”យ៉ាងខ្លាំង ចំពោះប្រទេស កោះមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែគ្មានប្រតិបត្តិការ ជាក់ស្តែងដូចការសម្តែង អាកប្បកិរិយានោះទេ ។ មួយរយៈពេលមិន ជាយូរប៉ុន្មាន អង្គការគ្រប់គ្រងសព្វាវុធ ការពារបរិស្ថាន និងអង្គការផ្សេងទៀត ចំនួនជាង១០០ បានផ្ញើសារលិខិតជូនរដ្ឋាភិបាល អាមេរិក ដើម្បីដាស់តឿន ឱ្យអាមេរិកធ្វើតាមពាក្យសន្យា ដោយសុំអភ័យទោស ជាផ្លូវការនិងសងថ្លៃ ជំងឺចិត្ត...
បរទេស ៖ ក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសនៅលើបណ្តាញ Telegram ថាមេបញ្ជាការកំពូល នៃកងទ័ពប្រយុទ្ធ ផ្លូវគោកលោក Oleg Salyukov បានធ្វើដំណើរមកដល់ប្រទេស បេឡារូស ហើយជាមួយនឹងក្រុមមន្ត្រី នៃកងកម្លាំងការពារជាតិ ជាច្រើននាក់ផ្សេងទៀត ។ លោក Saluykov នឹងត្រូវបំពេញ ទស្សនកិច្ច...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានគោរពសុំអភ័យទោសទុកជាមុន និងសូមជំរាបសួរ នូវសំណួរពីចម្ងាយ ចំនួន២ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងបក្សនយោបាយនៅកម្ពុជា និងការប្ដេជ្ញា បញ្ចប់នូវអរិយភាពរវាង កម្ពុជា-សហរដ្ឋអាមេរិក ។ ការលើកឡើងនូវសំនួរនេះ ធ្វើឡើងមុនមួយ១ថ្ងៃ...
បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោកស្រី Christine Lambrecht កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មកដល់ពេលនេះ នៅមិនទាន់បានឈាន ទៅដល់ការសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រ ថក្រោះទៅឲ្យអ៊ុយក្រែន តាមសំណើ នោះនៅឡើយទេ ។ លោកស្រីបានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាល ក្រុងប៊ែរឡាំងក៏នឹងមិនទាន់បដិសេធថា...
អាហ្វហ្គានីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា ការវាយប្រហារដោយ គ្រាប់បែកអត្តឃាតនៅខាងក្រៅ ក្រសួងការបរទេសអាហ្វហ្កានីស្ថាន ក្នុងក្រុងកាប៊ុលបានបណ្តាលឲ្យ មានមនុស្សស្លាប់អស់ជាច្រើននាក់ ។ ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៥នាក់ ត្រូវបានសម្លាប់ ប៉ុន្តែមន្ត្រីតាលីបង់ម្នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់ ។ ការវាយប្រហារនៅក្នុងតំបន់ របស់ក្រុមរដ្ឋឥស្លាម...
បរទេស៖ មន្ត្រីថៃបានរកឃើញទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់កូន របស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងពេលវាយឆ្មក់ចូល apartment នៅទីក្រុងបាងកករបស់ មហាសេដ្ឋីមីយ៉ាន់ម៉ាម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់, នេះបើយោងតាមកំណត់ត្រាផ្លូវការ និងមនុស្សពីរនាក់ដែលដឹងពីករណីនេះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប័ណ្ណកម្មសិទ្ធិ...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានពង្រីកការដាក់ ទណ្ឌកម្មប្រឆាំងនឹងចក្រភពអង់គ្លេស ដោយដាក់ក្នុងបញ្ជីខ្មៅទៅលើមន្ត្រី និងអ្នកសារព័ត៌មានជាច្រើននាក់។ ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតប នឹងគោលនយោបាយរបស់ អង់គ្លេសដែលក្រុងម៉ូស្គូចាត់ទុកថា ជាអរិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសចំពោះ “ការប្រឆាំងរុស្ស៊ី” របស់រដ្ឋាភិបាលអង់គ្លេស...