ភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងប្រុងប្រយ័ត្ន អំពីគ្រោះអគ្គិភ័យ នាឱកាសបុណ្យនេះ។ នាឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នៅសង្កាត់គោករកា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នាព្រោះគ្រោះថ្នាក់មើលមិនឃើញនោះទេ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់បាន លុះត្រាតែរដ្ឋាភិបាលទីក្រុងគៀវឈប់គំរាមកំហែងដល់ទីក្រុងមូស្គូ និងឈប់រើសអើងអ្នកនិយាយរុស្ស៊ី។ លោកបានបន្ថែមថា ការប្រឈមមុខគ្នានាពេលបច្ចុប្បន្នគឺផ្អែកលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំឆ្នាំមួយ លោក Lavrov ត្រូវបានសួរថាតើដំណាក់កាលបច្ចុប្បន្ន...
គៀវ៖ យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហា ផ្ទៃអ៊ុយក្រែន និងកុមារ ៣នាក់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅជិតកន្លែងថែទាំមួយនៅខាងក្រៅរដ្ឋធានីគៀវ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Denys Monastyrskyy អនុលោករដ្ឋមន្រ្តីលោក Yevhen Yenin និងរដ្ឋលេខាធិការក្រសួង កិច្ចការ ផ្ទៃក្នុងលោក Yurii Lubkovych ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នេះ។ ភ្លាមៗនោះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកលែងទោសលោក ហូរ វ៉ាន់ និងផ្ដាំផ្ញើឱ្យលោកមកស្រុកខ្មែរវិញ ។ ជាមួយនឹងសារផ្តាំផ្ញើទៅលោក ហូ វ៉ាន់ដែលជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្ស ជំនិតរបស់លោកសម រង្ស៊ីម្នាក់ដែរនោះ សម្តេចក៏បានប្រកាសថា នឹងមានការលើកលែងទោស ដល់អ្នកគ្រប់គ្នាដែលផ្តាច់ខ្លួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិស័យអប់រំ និងសុខាភិបាល គឺជាវិស័យអាទិភាពខ្ពស់ជាងគេ ក្នុងការជ្រើសរើសក្របខណ្ឌរបស់ខ្លួន ដោយធ្វើការប្រឡងឱ្យបានត្រឹមត្រូវ។ នាឱកាសអញ្ជើញពិនិត្យមើល វឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាល ជាមួយកម្មករសំណង់ នាព្រឹកថ្ងៃទី១៩ ខែមករា...
គៀវ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឱ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ៩០០០នាក់ រួមទាំងកុមារ ៤៥៣នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីកាលពី ១១ខែមុន នេះេអាល់ហ្សាហ្ស៊ីរ៉ា។ ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានប្រកាសពីចំនួន អ្នកស្លាប់ដ៏អាក្រក់ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃអង្គារដោយបន្ថែមថា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណី សង្ស័យឆ្លង គឺជាការជួយសង្គ្រោះខ្លួនឯង ឲ្យមានការថែទាំព្យាបាលទាន់ពេលវេលា។ យោងតាមអត្ថបទរបស់ លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១៨...
ម៉ូស្គូ៖ អ្នកការទូតកំពូលរបស់រុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា លោកខាងលិចកំពុងស្វែងរកមធ្យោបាយ ដើម្បីខឹងចិន ចំពោះបញ្ហាជាច្រើន រួមទាំងបញ្ហាតៃវ៉ាន់ និងទីបេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសាទរចំពោះសមយុទ្ធយោធារួមគ្នា រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថា ជាសកម្មភាព ដែលពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រថ្មីរបស់ភាគីទាំងពីរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ...
គៀវ៖ នៅក្នុងយុគសម័យ នៃការបាញ់ដ៏ជាក់លាក់រយៈចម្ងាយឆ្ងាយ យន្តហោះដ្រូន កាំជ្រួច និងអាវុធប្រឆាំងរថក្រោះដ៏មានឥទ្ធិពល អ្នកសង្កេតការណ៍ ជាច្រើនបានចាត់ទុកថា រថក្រោះនេះលែងប្រើហើយ ប៉ុន្ដែធាតុពិតរថក្រោះ នៅតែជាកត្ដាសំខាន់ សម្រាប់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ប្រទេសមួយចំនួន ថែមទាំងបានចាប់ផ្ដើម ដកវាចេញទាំងស្រុង ដោយអះអាងថា ថ្ងៃនៃការវាយលុករថពាសដែកបានចប់ហើយ។ ដូច្នេះហេតុអ្វីបានជារថក្រោះ នៅតែត្រូវការសម្រាប់ការធ្វើសង្គ្រាមថ្មើរជើង? វាជាការពិតដែលថាថ្មីៗនេះ រថក្រោះបានក្លាយទៅជាងាយរងគ្រោះទៅនឹងការបាញ់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់មន្ដ្រីអង្គការសហប្រជាជាតិ (UN) ថា បញ្ហាជួញដូរមនុស្ស គឺជាបញ្ហាដែលស្មុគស្មាញ ហើយមិនមែនមានតែនៅកម្ពុជានោះទេ គឺមាននៅលើសកលលោក ដូច្នេះរួមគ្នាដោះស្រាយផងដែរ។ នាឱកាសអនុញ្ញាតជូនលោក Joseph Scheuer អ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ទើបតែងតាំងថ្មី...