បន្ទាប់ពីប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើដំណើរទៅមករបស់ប្រជាជន ចិននិងបរទេសកាន់តែមានភាពងាយស្រួល ហើយសហគមន៍អន្តរជាតិបានស្វាគមន៍ជាទូទៅ។ ប៉ុន្តែ ប្រទេសមួយចំនួនតិចបានល្មើស នឹងវិទ្យាសាស្ត្រនិងការពិត ដែលបានចាត់វិធានការដាក់កំហិតលើកការចូលដែនប្រកបដោយការរើសអើងលើអ្នកទេសចរណ៍ចិន ។ ការដែលភាគីចិនអនុលោមតាមសភាពការណ៍ជាក់ស្តែង ធ្វើការតបតវិញស្មើគ្នា មិនត្រឹមតែជាការគាំពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋរបស់ប្រទេសខ្លួនតែប៉ុណ្ណោះទេ ថែមទាំងជាការគាំពារមជ្ឈដ្ឋាន ដ៏ចាំបាច់សម្រាប់បណ្តាប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងជាប្រក្រតីផងដែរ។ ក្នុងចំណោមប្រទេសមួយចំនួនតិចដែលរើសអើងអ្នកទេសចរណ៍ចិន ប្រទេសអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេស មានភាពតំណាង ។ តាំងពីថ្ងៃទី៥ខែមករាមក អាមេរិកបានចាត់វិធានការដាក់កំហិតលើការចូល...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសួរសុខទុក្ខចំពោះ កម្មាភិបាលនិងមហាជនតំបន់មូលដ្ឋានតាមប្រព័ន្ធវីដេអូ និងជូនពរឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជន គ្រប់ជនជាតិទូទាំងប្រទេសចិន សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យក្នុងការងារនិងរីករាយឆ្នាំថោះ! សូមជូនពរជាតិមាតុភូមិមានភាពរុងរឿងវិបុលភាព ប្រទេសជាតិមានភាពសុខសាន្តប្រជាជនមានសុភមង្គល! លោក Xi Jinping យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងការងារព្យាបាលអ្នកជំងឺ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃកោះតៃវ៉ាន់លោក Joseph Wu កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាល ទីក្រុងប៉េកាំងទំនងជានឹងអាចវាយប្រហារមកលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះដោយសារតែចិនតែងតែ ចាត់ទុកថាកោះតៃវ៉ាន់គឺជាពពែ ដែលរងចាំតែទទួលទោស មួយក្បាលប៉ុណ្ណោះscapegoat។ ការព្រមានេះបានធ្វើឡើងដោយ លោករដ្ឋមន្ត្រីបានអះអាងទៀតថាចិន នឹងធ្វើវាក្នុងគ្រាណាមួយដែលរដ្ឋាភិបាលក្រុង ប៉េកាំងចង់ឲ្យសាធារៈជននិងពិភពលោក ទាំងមូលបញ្ឈប់ការតាមដាន បញ្ហាផ្ទៃក្នុងរបស់ ខ្លួនទាំងឡាយហើយ ងាកមកមើលការវាយប្រហារ លើកោះតៃវ៉ាន់ជំនួសវិញ។...
ភ្នំពេញ៖ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងគ្នាជាគោលការណ៍ បញ្ចប់ការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ជុំទី៣ ក្នុងប្រទេសអារ៉ាប់រួម នាខែកុម្ភៈ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ជាផ្លូវការ នៅខែមីនា នារាជធានីភ្នំពេញ ។ ការព្រមព្រៀងគ្នាជាគោលការណ៍នេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមករា ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ...
បរទេស៖ធនាគារដែលធំបំផុត និងមានភាពល្បីល្បាញបំផុតរបស់ប្រទេសរុស្សី Sber ឬ Sberbank ត្រូវបាន rt.com ចេញផ្សាយថា បានកំពុងចាប់ផ្តើមបើកដំណើរ ប្រតិបត្តិការរបស់ខ្លួនហើយនៅក្នុងតំបន់ Crimea ។ សេចក្តីប្រកាសដោយធនាគារផ្ទាល់ ដែលបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ គឺជាប្រតិបត្តិការដំបូងបំផុតរបស់ខ្លួនគិត ចាប់តាំងតែពីពេលដែលCrimea បានបោះឆ្នោតធ្វើ ប្រជាមតិដើម្បីចូលរួមជាមួយ នឹងប្រទេសរុស្សីតាំងតែពី៩ឆ្នាំ មុនមកម្ល៉េះ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលដែល Sber...
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យមេធាវីសិក្សា ថ្លែងការណ៍របស់គណបក្សភ្លើងទៀន ក្នុងករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោយពាក់ព័ន្ធនឹងចេញសែកស្អុយ។ ការឱ្យសិក្សាលើសេចក្តីថ្លែងការណ៍បក្សភ្លើងទៀន ពីសំណាក់សម្តេច ដើម្បីត្រៀមប្តឹងតបវិញ ដោយសារក្នុងសេចក្តីថ្លែងការណ៍នោះបានថ្កោលទោសចាប់ខ្លួនលោក ថាច់ សេដ្ឋា ហើយក៏បានរំលេចថា បក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចគំរាមកំហែងបក្សភ្លើងទៀន។ ក្នុងពិធីជួបសំណេះ...
ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៖ កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូងបានបញ្ចប់ ទៅដោយភាពរីករាយនៅអគារ Raintree Cambodia ខណៈដែលយុវជនដែលមានគំនិតច្នៃប្រឌិតនានាបានលើកឡើងពីគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់អ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មី និងអ្នកជំនាញឧស្សាហកម្ម។ ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា និងសហការី នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ នេះ បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយ រងគ្រោះបំផុត ចំនួន ៥៨...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្ស Palang Pracharath (PPRP) លោក Prawit Wongsuwon បានប្តេជ្ញាដំឡើងប្រាក់ឧបត្ថម្ភរដ្ឋប្រចាំខែដល់ ៧០០ បាត ហើយនិយាយថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់លោកវិលចូលរដ្ឋាភិបាលវិញបន្ទាប់ពីការបោះឆ្នោតបន្ទាប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថា ទោះបីកម្ពុជាជា ប្រទេសបំភាយ ឧស្ម័នតិចបំផុតក៏ដោយ ក៏កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមបន្ធូរបន្ថយនូវបញ្ហា បម្រែបម្រួលអាកាសធាតុ ។ ការថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជានេះនាថ្ងៃទី១៧ មករា ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី ពិសារអាហារពេលល្ងាច រៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យាបៃតង របស់អាស៊ាន “ASEAN’s...