បរទេស៖ យោងតាមយោធាកូរ៉េខាងត្បូង គឺប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ចូលទៅក្នុងសមុទ្រ មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានព្រមានក្រុងវ៉ាស៊ីនតោន និងសេអ៊ូលថា ខ្លួននឹងចេញការឆ្លើយតប “ខ្លាំង” ចំពោះសមយុទ្ធយោធានាពេលខាងមុខ រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងសេអ៊ូលមិនបានរាយការណ៍ភ្លាមៗពីកន្លែងដែលមីស៊ីលបានធ្លាក់នោះទេ ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Toshiro Ino...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវតែ “ផ្លាស់ប្តូរជំហរ ៣៦០ ដឺក្រេ” ដើម្បីឱ្យអ៊ុយក្រែនមានសុវត្ថិភាព, នេះបើតាម រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich ។ លោកស្រីថា ម្យ៉ាងវិញទៀត អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry...
ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីបានថ្កោលទោស ការអត្ថាធិប្បាយថ្មីៗរបស់អនុរដ្ឋលេខាធិការអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland អំពីឧបទ្វីបគ្រីមៀ ហើយបានចោទប្រកាន់លោកស្រីថាបានព្យាយាម បង្កើនសង្គ្រាមនៅអ៊ុយក្រែន។ ក្នុងអំឡុងពេលពិភាក្សាកាល ពីថ្ងៃព្រហស្បតិ៍ជាមួយអង្គការ Carnegie Endowment for International Peace លោកស្រី Nuland បានលើកឡើងថា សហរដ្ឋអាមេរិក គាំទ្រការវាយប្រហាររបស់អ៊ុយក្រែន លើគោលដៅយោធារុស្ស៊ីនៅគ្រីមៀ...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត ៣ ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកបណ្ឌិត សូមចូលរួមអបអរសប្បាយរីករាយជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ជាតិធំៗ នាពេលខាងមុខនេះ។ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែកុម្ភៈ...
ម៉ូស្គូ៖ អតីតមេបញ្ជាការរុស្ស៊ីលោក Igor Girkin បានឲ្យដឹងនៅសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អាចសម្រេចចិត្តនៅពេលណាមួយ ដើម្បីប្រកាសថារុស្ស៊ីបានទទួលជ័យជម្នះក្នុងសង្គ្រាមរបស់ខ្លួន ជាមួយអ៊ុយក្រែន។ លោក Girkin ដែលត្រូវបានគេស្គាល់ផងដែរ ដោយឈ្មោះហៅក្រៅថា Igor Strelkov បានលើកឡើងថា លោក ពូទីន នឹងអាចបញ្ចប់សង្រ្គាមតាមរបៀបនេះ ពីព្រោះគោលដៅ សម្រាប់ជម្លោះ មិនបានបញ្ជាក់ច្បាស់លាស់នោះទេ។...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ក្រុមហ៊ុន Wagner Group របស់រុស្ស៊ី បានទទួលរងការស្លាប់ និងរបួសជាង ៣០០០០នាក់ នៅក្នុងអ៊ុយក្រែន រួមទាំងអ្នកស្លាប់ប្រហែល ៩០០០ នាក់ ហើយអង្គការប៉ារ៉ាយោធាមួយនេះ នៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើអ្នកទោស ដើម្បីបំពេញជួរវាយប្រហាររបស់ខ្លួន។ ក្រុម Wagner ត្រូវបានគេស្គាល់ជាទូទៅថា ជាប្រូកស៊ីសម្រាប់យោធារុស្ស៊ី ហើយត្រូវបានគេគិតថាត្រូវបានផ្តល់ហិរញ្ញប្បទានដោយ Yevgeny Prigozhin...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា សកម្មភាពនៃការបន្ថែមក្រុមហ៊ុនអាមេរិក ចំនួនពីរដែលបានលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត និងចាត់វិធានការដែលត្រូវគ្នា គឺជាសកម្មភាពអនុវត្តច្បាប់ធម្មតា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សាជីវកម្មអាវុធ Lockheed Martin និង Raytheon Missiles & Defence បានលក់អាវុធម្តងហើយម្តងទៀតទៅឱ្យតៃវ៉ាន់ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងរបស់ចិន ដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនក៏ដោយ ។...
ប៉េកាំង៖ បាឡុងស៊ីវិលគ្មានមនុស្សបើក គ្មានគ្រោះថ្នាក់ទាំងស្រុង បានស្ថិតក្នុងភាពស្រើបស្រាល ក្នុងការប្រឆាំងចិនចុងក្រោយបង្អស់ ដែលទាញដោយអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ចិនពីបទហោះហើរ បាឡុងឃ្លាំមើល បានត្រឹមតែធ្វើឱ្យការវាយប្រហាររបស់ពួកគេ មើលទៅមិនសមហេតុផល និងគួរឱ្យអស់សំណើច ព្រោះវាមិនមែនជារឿងសម្ងាត់នោះទេ ដែលសហរដ្ឋអាមេរិកខ្លួនឯង គឺជាមហាអំណាចចារកម្មដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងបណ្តាញចារកម្មធំទូលាយបំផុតរបស់ពិភពលោក។ ការរស់នៅតាមនិរន្តរភាពនៃ “អាណាចក្រឃ្លាំមើល” សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទស្សវត្សមកហើយ បានធ្វើការឃ្លាំមើលយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋាភិបាល...
ម៉ូស្គូ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែព្យាយាមបង្ហាញភាពស្អាតស្អំរបស់ខ្លួន ក្នុងការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យស្ថានទូតលោក Igor Girenko បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីរុស្ស៊ីនឹងមិនអនុញ្ញាតឱ្យគ្រាន់តែបង្វែរទំព័រ លើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនោះទេ ជាពិសេសដោយសារតែមិនមានអ្វី ត្រូវបានគេដឹងអំពីគ្រឿងផ្ទុះ ដែលនៅសេសសល់នៅបាតសមុទ្របាល់ទិក។ លោកបានលើកឡើងថា “យើងចាត់ទុកឧបទ្ទវហេតុនេះថា...