បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង បានធ្លាក់ចុះនៅក្បែរទៅនឹងរដ្ឋធានី ទីក្រុងមូស្គូហើយអាជ្ញាធរ បានអះអាងថាវាគឺ ជាយន្តហោះដ្រូន ដែលស្ថិតនៅក្នុងផែនការវាយប្រហារ មកលើទីតាំងហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលរបស់ប្រទេសរុស្សី។ មន្ត្រីជាន់ខ្ពស់ របស់រុស្សី បានចេញមកធ្វើការ ប្រកាសអំពីព័ត៌មាននេះ នៅក្រោយពេលដែលក្រសួងការពារជាតិរុស្សី បានប្រកាសថាកងកម្លាំងការពារដែន អាកាសបានបាញ់ទំលាក់យន្តហោះដ្រូន របស់ប្រទេសអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបន្តប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១-១០ ខែមីនា ឆ្នាំ២០២៣ដោយសាំងធម្មតាតម្លៃ ៤.២៥០រៀល (ចុះ ១០០រៀល) ខណៈម៉ាស៊ូតតម្លៃ៤.២០០រៀល (ចុះ ១០០រៀល)៕
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្ត ក្នុងការបញ្ជា ទិញមីស៊ីលប្រភេទ Tomahawk ចំនួន៤០០គ្រាប់ ពីសហរដ្ឋអាមេរិក ហើយក្នុងការបង្កើន សមត្ថភាពនៅក្នុងវិស័យការពារជាតិ ជុំវិញការព្រួយបារម្ភការគម្រាមកំហែង ដោយប្រទេសចិន និងប្រទេសកូរ៉េខាងជើង។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតបទៅករណីមួយ ដែលហាមមិនឲ្យប្រជាពលរដ្ឋចុះទៅស្ទូចត្រី នៅស្ទឹងព្រែកត្នោត ក្នុងទឹកដីខេត្តកណ្តាលថា ពុំហាមនោះទេ។ តាមរយៈបណ្តាញហ្វេសប៊ុក នារាត្រីថ្ងៃ២៨ កុម្ភៈដែលលោក ឌិត ទីណា ស៊ែរបន្តពីអាខោនឈ្មោះ “ Na Rith” ដែលបានសរសេរថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់លោក Amir Abdollahian កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងដោយស្តីបន្ទោស ទៅឲ្យសហរដ្ឋអាមេរិកថា បានធ្វើការត្រួតពិនិត្យ និងប្រើប្រាស់គោលនយោបាយ មិនត្រឹមត្រូវដែលនាំឲ្យមានការជាប់គាំង ផ្នែកកិច្ចការងារចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Amir Abdollahian បានថ្លែងបែបនេះនៅក្នុងកម្មវិធី នៃកិច្ចប្រជុំថ្នាក់កំពូលមួយ ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុង Geneva ប្រទេសស្វីសហើយបានបញ្ជាក់ទៀតថា ប្រសិនគ្រប់ភាគីបានកំណត់...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃលិខិតឆ្លងដែន (ប៉ាស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋត្អូញត្អែរ ថា មានតម្លៃថ្លៃពេក។ ការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃមានតម្លៃ ១៥០ដុល្លារ។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច នឹងមិនមានវិធីសាស្ត្រអ្វីលើស អំពីការប្រើប្រាស់ក្រុមជ្រុលនិយម ដើម្បីធ្វើការប្រឆាំងជាមួយនឹងប្រទេសរុស្សីឡើយ ហើយពេលនេះកំពុងបន្តធ្វើវាដដែល នៅក្នុងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្សីរូបនេះដដែល បានអះអាងនិងពន្យល់ទៀតថា ទីភ្នាក់ងារសំងាត់របស់ប្រទេសលោកខាងលិច បានប៉ុនប៉ងក្នុងការរៀបចំ និងកសាងបណ្តាញក្រុមភេវរកម្មឡើងវិញ ចេញពីក្នុងប្រទេសរុស្សី។ លោក Putin បានបន្តទៀតថា៖ បច្ចុប្បន្នការងារប្រយុទ្ធប្រឆាំង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានប្រទេសចិនសាជាថ្មី អំពីផលប៉ះពាល់នានាប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងនឹង ធ្វើការគាំទ្រអាវុធទៅឲ្យ ប្រទេសរុស្សីក្នុងជម្លោះនៅអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើង នៅក្នុងអំឡុងពេលដែលគាត់ កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសកាហ្សាស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ និងក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់គាត់ទៅកាន់តំបន់អាស៊ីកណ្តាលផងដែរ ។ នៅក្នុងជំនួបគ្នាលើកនេះលោក Blinken...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងដោយសង្កត់ធ្ងន់ថា មន្ត្រីការទូតកម្ពុជាត្រូវប្រើប្រាស់ការទូត បែបឌីជីថលឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅប្រមូលផ្ដុំ និងពង្រីកអំណាចទន់ ឬ Soft Power ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍របស់ជាតិយើង ។ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា» នៅថ្ងៃទី២៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ សម្រាប់ភ្ញៀវទេសចរទស្សនា ដើម្បីទទួលកម្រៃពីទេសចរណ៍ផងដែរ។ ការស្នើរបស់សម្តេចនេះ ក្រោយពីមានក្រុមគ្រួសារមួយ បានចិញ្ចឹមសត្វក្ងោកដែលជា សត្វជិតផុតពូជអស់រយៈកាលយូរល្មមដែរ ប៉ុន្តែកាលពីថ្ងៃ២០ កុម្ភៈ មានមន្រ្តីនៃរដ្ឋបាលព្រៃឈើ ចាប់ដកហូតយកមកទុកសួនសត្វភ្នំតាម៉ៅ ដោយចោទថា ការចិញ្ចឹមនេះខុសច្បាប់ ។ ក្រោយកើតរឿងហេតុ ដោយសារទទួលសារពីពលរដ្ឋ...