ព័ត៌មានអន្តរជាតិ

ជប៉ុនប្រកាសទិញ អាវុធមួយកញ្ចប់ធំ ពីសម្ព័ន្ធមិត្តអាមេរិក

បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្ត ក្នុងការបញ្ជា ទិញមីស៊ីលប្រភេទ Tomahawk ចំនួន៤០០គ្រាប់ ពីសហរដ្ឋអាមេរិក ហើយក្នុងការបង្កើន សមត្ថភាពនៅក្នុងវិស័យការពារជាតិ ជុំវិញការព្រួយបារម្ភការគម្រាមកំហែង ដោយប្រទេសចិន និងប្រទេសកូរ៉េខាងជើង។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ៖ប្រទេសរបសយើង បានដាក់ផែនការរួចហើយក្នុងការបញ្ជាទិញមីស៊ីល ចំនួន៤០០គ្រាប់ ពីប្រទេសអាមេរិកបន្ទាប់ពីបានទទួលការយល់ព្រម ពីគណកម្មការគ្រប់គ្រងថវិកា រួចរាល់និងការអនុញ្ញាតិពីកម្មវិធីលក់អាវុធ នៃក្រសួងការបរទេស របស់សហរដ្ឋអាមេរិក។

រដ្ឋាភិបាល របស់លោក Kishida បានប្រកាសនាពេលកន្លង មកហើយដែរថារដ្ឋាភិបាល ទីក្រុងតូក្យូនឹងបញ្ចេញថវិកា រដ្ឋប្រមាណជា២១១,៣ពាន់លានយេន ឬត្រូវជា១,៥៥ពាន់លានដុល្លារ ដើម្បីធ្វើការបញ្ជាទិញមីស៊ីលបន្ថែម។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងទិញមីស៊ីលលើកនេះ នឹងក្លាយទៅជាកិច្ចព្រមព្រៀងដ៏កំរ នៃការបញ្ជាទិញមីស៊ីលប្រភេទ Tomahawk ដោយកាលពីកន្លងមកមាន តែប្រទេសអូស្ត្រាលីនិងអង់គ្លេសប៉ុណ្ណោះ ដែលបានបញ្ជាទិញ អាវុធប្រភេទនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top