តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងប្រកាន់ខ្ជាប់នូវមាគ៌ាការទូត និងការចរចា ខណៈប្រទេសនេះបន្តស្វែងរកការសន្និដ្ឋាន ចំពោះកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់ពិធីរំលឹកខួបមួយ។ លោកបានសង្កត់ធ្ងន់ថា ការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្របតាមផលប្រយោជន៍ជាតិ...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងរដ្ឋមន្ត្រីក្រសួងការបរទេស Mélanie Joly បានប្រកាសកាលពីថ្ងៃអង្គារថា ការគាំទ្រថ្មីសម្រាប់អ៊ុយក្រែន ដើម្បីជួយដោះស្រាយតម្រូវការថាមពល និងសន្តិសុខដ៏សំខាន់របស់ខ្លួន។ យោងតាមការចេញផ្សាយថ្មី របស់ក្រសួងការបរទេស កាណាដា នឹងបរិច្ចាគម៉ាស៊ីនបំលែងអគ្គិសនីចំនួន ៧ ដើម្បីជួយជួសជុលបណ្តាញអគ្គិសនី របស់ប្រទេសអ៊ុយក្រែន។ ឧបករណ៍បំលែងទាំងនេះ ដែលផ្តល់តាមរយៈយន្តការ ការពារស៊ីវិលរបស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែន...
ស៊ីដនី៖ ទីភ្នាក់ងារសារព័ត៌មាន International Press Syndicate Group បានរាយការណ៍ថា មេដឹកនាំមកពីប្រទេសជាច្រើន នៃកោះប៉ាស៊ីហ្វិកកំពុងអំពាវនាវ ឱ្យរដ្ឋាភិបាលជប៉ុន បញ្ឈប់ជាបន្ទាន់នូវផែនការរបស់ខ្លួន សម្រាប់ការបោះចោលកាកសំណល់ នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីនេសាទ និងធនធានសមុទ្ររបស់ Papua New Guinea លោក Jelta Wong បានលើកឡើងថា...
បរទេស៖ RIA Novosti បានធ្វើការរាយការណ៍ចំណូល ពាណិជ្ជកម្មតាមរយៈទិន្នន័យ ដែលប្រមូលបានពី Eurostat បានបង្ហាញថា មានការកើនឡើងរវាងភាគីរុស្សី និងអឺរ៉ុបដល់ទៅ ២,៣ភាគរយ កាលពីឆ្នាំ២០២២។ ការនាំចេញទំនិញពីប្រទេសរុស្សី ទៅកាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំកន្លងទៅ នេះមានការកើនឡើងប្រហែល មួយភាគបួនទៅដល់ ២០៣,៤ពាន់លានអឺរ៉ូ ដែលស្ថិតមានចំនួនតិចជាងបន្តិច កាលពីចំណូលពាណិជ្ជកម្មច្រើនបំផុត ក្នុងតួលេខកំណត់ត្រាកាលពីឆ្នាំ២០១២ ប្រមាណជា ២៣០លានដុល្លារ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBSTមួយខ្សែ ទទឹងប្រវែង ៦ ម៉ែត្រ បណ្ដោយប្រវែង ១៣ គីឡូម៉ែត្រ ចេញពីឃុំបឹងណាយ ទៅឃុំក្រូច ក្នុងស្រុកព្រៃឈរ។...
ស្វាយរៀង៖ មានមនុស្សចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារ ករណីទាហានចូលនិវត្តន៍ម្នាក់ស្រវឹងស្រាមានទំនាស់រឿងព្រំដីរបងជាមួយអ្នកជិតខាង បោកគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងកក្រើកដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍និងឃាត់ខ្លួនជនបង្ករបានភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១៩និង២០នាទី យប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក បង្កដោយជនសង្ស័យ ១នាក់ ឈ្មោះ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសេវាកែសម្ផស្ស (មជ្ឈមណ្ឌលកែសម្ផស្ស)។ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា...
ភ្នំពេញ៖ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៣ ថ្មីៗនេះ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ ហើយការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។ ការបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖គម្រោងស្តីពី“ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូរវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់មន្ដ្រីក្រោមឱវាទថា នៅឆ្នាំ២០២៣នេះ ត្រូវការពារឲ្យបានដាច់ខាតនូវសុខសន្ដិភាព ព្រមទាំងធានាស្ថេរភាពសង្គមផងដែរ។ ក្នុងប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល នៅល្ងាចទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយរបបខ្មែរក្រហម ការហូប ចុករបស់ប្រជាពលរដ្ឋខ្មែរ ធ្វើយ៉ាងណាឲ្យតែបានឆ្អែត តែសម្រាប់បច្ចុប្បន្ននេះ ការហូបចុករបស់ប្រជាពលរដ្ឋ មិនត្រឹមតែហូបឆ្អែតទេ គឺត្រូវការឆ្ងាញ់ និងសុវត្ថិភាពផងដែរ។...