ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោក មានការខាតបង់ប្រមាណ ៣១៣ ប៊ីលានដុល្លារប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី១០ ឆ្នាំ២០២៣ ស្ដីពី ”ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់ សេដ្ឋកិច្ចបៃតង ” របស់ធនាគារជាតិកម្ពុជា...
ភ្នំពេញ៖ លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹងទំនាក់ទំនង ទ្វេភាគីជាមួយកម្ពុជា ។ ក្នុងឱកាសចូលជួប សម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី១៥ ខែមីនា លោកឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស នៅតាមគ្រឹះស្ថាន មធ្យមសិក្សាចំណេះទូទៅ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសីសធម៌ ព្រមទាំងចំណេះដឹងខ្ពស់ ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំថ្មីៗនេះ បានឲ្យដឹងថា មន្ទីរអប់រំ រាជធានី-ខេត្ត...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ឋាន ស្ថិតនៅអគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សភ្លើងទៀនដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្រេចជ្រើសតាំងបន្ថែម នូវតំណែងអនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច។ បន្ថែមពីលើអនុប្រធានគណបក្សទាំង៣រូបនេះហើយ ចំពោះសមាជិកគណៈកម្មាធិការនាយកក៏មានចំនួន៧៦រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន១៥រូប ខណៈសមាជស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ...
ញូវយ៉ក៖ ប្រាក់ដុល្លារអាមេរិកបានកើនឡើង នៅក្នុងការជួញដូរយឺតកាលពីថ្ងៃពុធ ខណៈដែលអ្នកចូលរួមទីផ្សារស្វែង រកទីជម្រកសុវត្ថិភាព ចំពេលមានវិបត្តិធនាគារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងប្រាក់ដុល្លារធៀប នឹងដៃគូរសំខាន់ៗចំនួន ៦ផ្សេងទៀតបានកើនឡើង ១ ភាគរយដល់ ១០៤,៦២៩៩ ។ នៅចុងការជួញដូរ នៅញូវយ៉ក ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់ ១,០៥៨៧ដុល្លារអាមេរិកពី ១,០៧៤០ដុល្លារក្នុង វគ្គមុន ហើយប្រាក់ផោនអង់គ្លេសបានធ្លាក់ចុះដល់ ១,២០៧៧...
ស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជួនជន សង្ស័យ ម្នាក់ឈ្មោះង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀន(ម្សៅកេតាមីន)ចំនួន១៦ដុំទៅសាលាបំបូង ខេត្តស្វាយរៀងដើម្បី ចាត់ការតាមនីតិវិធី ហើយលោកចៅក្រមបានចេញដិការឃុំខ្លួន បណ្តោះអាសន្ននៅពន្ធធនាគារខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៣រួចហើយដែរ ។ បើតាមលោក បើតាមលោកឧត្តមសេនីយ៍ត្រីកែវ សុថា...
ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថខណ្ឌ នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបន្តផ្សព្វផ្សាយសេចក្ដីណែនាំ ការហាមឃាត់ ការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទៅដល់អគ្គលេខាធិការ និងប្រធានគណៈកម្មការជំនាញ នៃគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២...
ស្វីស៖ ខណៈដែលភាគហ៊ុនរបស់ធនាគារ Credit Suisse បានធ្លាក់ចុះដល់កម្រិតទាប កាលពីថ្ងៃពុធ ធនាគារកណ្តាលស្វីសបានឲ្យដឹងថា ខ្លួននឹងផ្តល់សាច់ប្រាក់ ងាយស្រួលដល់ធនាគារវិនិយោគ ប្រសិនបើមានតម្រូវការ។ ចាប់តាំងពីថ្ងៃអង្គារមក ភាគហ៊ុនរបស់ក្រុមហ៊ុន Credit Suisse បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយបានធ្លាក់ចុះជាង ២០ភាគរយកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគហ៊ុនរបស់ធនាគារ បានបើកនៅតម្លៃ ២,២៨...