ភ្នំណេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត នៅខេត្តតាកែវ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ លោក សូមអបអរសាទរចំពោះការសម្ពោធសមិទ្ធផល វិហារម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នា របស់បងប្អូនសាសនិកឥស្លាម...
ភ្នំពេញ៖ ការចុះអនុស្សរណៈរវាងធនាគារអេស៊ីលីដា និងសមាគម TYDA ដើម្បីការងារមនុស្សធម៌ កាលពីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺន ដុល្លារអាមេរិក ក្រោម អធិបតីភាព លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល...
លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។ ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹកអមស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួម ពីលោកអភិបាលរងខេត្ត...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បានប្រកាសកាលពីថ្ងៃសុក្រថា គ្រាប់រ៉ុក្កែតប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក នឹងត្រូវដាក់នៅព្រំដែនជាមួយតំបន់ Kaliningrad ភាគខាងលិចបំផុតរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Blaszczak ថា កាំជ្រួចរ៉ុក្កែតច្រើនរបស់អាមេរិក នឹងត្រូវឈរជើងជាមួយផ្នែកមេកានិចទី១៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានធ្វើការលើកឡើងថា រដ្ឋាភិបាលរបស់ខ្លួននឹងចងចាំ រាល់បណ្តាប្រទេសទាំងឡាយណា ដែលតែងតែគាំទ្រពួកគេ នៅក្នុងជម្លោះប្រឆាំងជាមួយនឹង ប្រទេសរុស្សីហើយក៏នឹងចងចាំ បណ្តាប្រទេសទាំងឡាយណា ដែលមិនបានជួយគាំទ្រខ្លួនផងដែរ។ ថ្លែងទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានរបស់ទូរទស្សន៍ BBC លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dmitry Kuleba បានព្រមានវាគឺជាជម្រើស របស់បណ្តាប្រទេសនានា ក្នុងការសម្រេចចិត្តជ្រើសយកការគាំទ្រ ឬមិនគាំទ្រអ៊ុយក្រែ...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅខេត្តកំពង់ចាមប្រមាណ ៣០០០ នាក់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តហ៊ុន ម៉ានី នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
បរទេស៖ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់ប្រទេសស្លូវ៉ាគី លោក Eduard Heger បានប្រកាសថា រដ្ឋាភិបាលស្លូវ៉ាគីបានអនុម័ត ជាឯកច្ឆ័ន្ទក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង MiG-29 ផលិតដោយសូវៀត និងប្រព័ន្ធការពារដែនអាកាស Kub ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Heger...
បរទេស៖ អ្នកបើកយន្តហោះរុស្ស៊ី ដែលព្យាយាមកំណត់អត្តសញ្ញាណ យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ឈ្លបយកការណ៍លើសមុទ្រខ្មៅ ត្រូវបានផ្តល់រង្វាន់ជាគ្រឿងឥស្សរិយយស, នេះបើតាមក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ី បានអានថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu “បានចេញមុខឱ្យរដ្ឋ...