បរទេស ៖ នៅពេលដែលសហរដ្ឋអាមេរិក បានរៀបចំ “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” លើកទីពីរក្នុងសប្តាហ៍នេះ ប្រជាជនលីប៊ី បានសម្តែងការសង្ស័យ របស់ពួកគេអំពីវោហាសាស្ត្រ របស់សហរដ្ឋអាមេរិក អំពីលទ្ធិប្រជាធិបតេយ្យ។ អ្នកជំនាញ និងពលរដ្ឋក្នុងប្រទេសលីប៊ី បានឲ្យដឹងថា នៅពេលដែលពួកគេបានបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់មេដឹកនាំចុងក្រោយលោក Muammar Gaddafi ក្នុងឆ្នាំ២០២១ ពួកគេកំពុងសង្ឃឹមសម្រាប់ស្ថិរភាព និងការផ្លាស់ប្តូរប្រជាធិបតេយ្យ ដូចដែលបានសន្យាដោយសហរដ្ឋអាមេរិក។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាម និង លោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមមូស្លីម កម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន...
ប៉េកាំង៖ អ្នកសិក្សាអាហ្សង់ទីនម្នាក់លោក Sebastian Schulz បានឲ្យដឹងថា យុទ្ធសាស្ត្រសន្លឹកបៀតៃវ៉ាន់របស់សហរដ្ឋអាមេរិក នឹងត្រូវបរាជ័យ ដោយសារវាផ្ទុយនឹងនិន្នាការប្រវត្តិសាស្ត្រ ហើយគ្រាន់តែស្វែងរក ដើម្បីរក្សាអនុត្តរភាពសកលរបស់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ។ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាភាសាចិននៃសាកលវិទ្យាល័យជាតិ La Plata បានប្រាប់កាសែត ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា “ក្រុងវ៉ាស៊ីនតោន មានសមត្ថភាពតិចជាងក្នុងការបង្ខំឱ្យប្រទេសនៃតំបន់របស់យើងតម្រឹមខ្លួនឯងជាមួយតៃវ៉ាន់” ។ លោកបានលើកឡើងថា “ទំនាក់ទំនងជាមួយតៃវ៉ាន់ត្រូវបានទ្រទ្រង់ដោយសម្ពាធរបស់សហរដ្ឋអាមេរិក ហើយសម្ពាធនោះកំពុងថយចុះជាលទ្ធផលនៃវិបត្តិអនុត្តរភាពរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃអំណាចទាក់ទងនៃប្រទេសកំពុងរីកចម្រើន...
ឡុងដ៌ ៖ អ្នកអត្ថាធិប្បាយ នយោបាយអង់គ្លេស លោក Carlos Martinez បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងបង្ហាញខ្លួនឯងថាជាគំរូសកល នៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែតាមពិតប្រព័ន្ធរបស់វាគឺ “ពហុនិយមជាជាង លទ្ធិប្រជាធិបតេយ្យ” ។ លោកបាមលើកឡើងថា ក្នុងនាមជាប្រជាធិបតេយ្យ មូលធននិយម សហរដ្ឋអាមេរិក គឺជាលទ្ធិប្រជាធិបតេយ្យសម្រាប់វណ្ណៈមូលធននិយម – វណ្ណៈអ្នកកាន់អំណាច...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានជួយក្មួយស្រីម្នាក់ ពុំមានលទ្ធភាពដោះដែកចេញពីជើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពី២០២១ ហើយមកស្នើសុំឲ្យលោកឧកញ៉ា ជួយជាលើកទី២ បន្ទាប់ពីលោកឧកញ៉ា បានជួយកាលពេលជួបគ្រោះថ្នាក់ភ្លាមៗ ។ ក្មួយស្រីរូបនេះ មានឈ្មោះ ណាង...
ភ្នំពេញ៖លោក សាម អុីន បានបង្ហាញការយល់ឃេីញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក សាម អ៊ីន បាន លេីកឡេីងថា”ទឹកចិត្តមហាសមុទ្រ! ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន...
ភ្នំពេញ៖ ក្រោយប្រកាសចាកចេញ ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន បានស្នេីសុំចូលរួមជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹង ការប្រកាសស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលនឹងទូលថ្វាយព្រះមហាក្សត្រស្នេីសុំព្រះរាជក្រឹត្យ តែងតាំងមុខតំណែងលោក សាម អ៊ីន...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបោកបក់ជាបន្តបន្ទាប់ មកលើផ្នែកខ្លះនៃភាគខាងត្បូង និងកណ្តាលខាងលិចរបស់សហរដ្ឋអាមេរិក។ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះកំបុតត្បូង បានបណ្តាលឱ្យមានការ បំផ្លិចបំផ្លាញនៅទូទាំងរដ្ឋជាច្រើន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅរដ្ឋ Arkansas គេបានឃើញរថយន្តក្រឡាប់ ដើមឈើរលំ...
បរទេស ៖ លោក Vyacheslav Boguslaev អតីតប្រធាន នៃក្រុមហ៊ុនអាកាសចរណ៍យក្ស អ៊ុយក្រែន Motor Sich ត្រូវបានបញ្ចូលក្នុងបញ្ជី ដាក់ទណ្ឌកម្មដោយប្រធានាធិបតី លោក Vladimir Zelensky កាលពីថ្ងៃសៅរ៍។ ថ្មីៗនេះ លោក Boguslaev ត្រូវបានបណ្តេញចេញ ពីតំណែងជាប្រធានក្រុមហ៊ុនផលិត ម៉ាស៊ីនយន្តហោះ...
ភ្នំពេញ៖ បរិវេណ សម្រាប់រៀបចំពិធីបុណ្យអុំទូក ក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ ត្រូវបានពង្រីកបន្ថែមជាជំហានៗ ក្រោមការឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមលោក សយ សុភាព បានឱ្យដឹងថា ការពង្រីកបរិវេណ នេះមិនមែនសម្រាប់តែពិធីបុណ្យអុំទូកនោះទេ ក៏អាចប្រារព្ធពិធីបុណ្យសំខាន់ៗក្នុងភូមិ និងជាទីធ្លាសម្រាប់ហាត់ប្រាណ ផងដែរ។ ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល...