បរទេស៖ លោកស្រី Sevim Dagdelen អនុប្រធានគណបក្សឆ្វេងនិយម នៅសភាសហព័ន្ធ Bundestag បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងត្រូវតែបញ្ឈប់ជាមួយនឹង “ទំនាក់ទំនងនៃការអនុគ្រោះយ៉ាងខ្លាំង” ដែលមានស្រាប់ជាមួយអាមេរិក និងគោលនយោបាយការបរទេសរបស់ខ្លួន “ដែលត្រូវបានសម្គាល់ដោយការរំលោភច្បាប់អន្តរជាតិ” ។ សមាជិកសភារូបនេះបានទទូចថា ប្រទេសអាល្លឺម៉ង់ត្រូវតែទាមទារឱ្យដកកងកម្លាំងអាមេរិក ដែលឈរជើងនៅលើទឹកដីរបស់ខ្លួន រួមជាមួយនឹងអាវុធនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា...
(ភ្នំពេញ) ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣៖ បើនិយាយទៅ Samsung Galaxy S23 គឺមានប្រូម៉ូសិនពិសេសស្រាប់ហើយ ប៉ុន្តែកាន់តែអស្ចារ្យ…និងរំភើបរីករាយ…ជាមួយការផ្ដល់ជូនដ៏ពិសេសថែមទៀត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ…! សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា គ្រាន់តែធ្វើការទិញនូវថេប្លេត ឬស្មាតហ្វូនសេរីណាមួយពីក្នុងហាងលក់ទូរស័ព្ទដៃសាមសុង ទាំង 9 ទីតាំងនេះ ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30...
បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសរបស់លោកមិនអាចបន្តធ្វើការផ្គត់ផ្គង់រថក្រោះបន្ថែមទៅឲ្យប្រទេសអាល្លឺម៉ង់ទៀតនោះទេ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិរូបនេះបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋាភិបាលទីក្រុងគៀវបានធ្វើការព្រមាននិងសំណូមពរទៀតថាចាំបាច់ត្រូវការអាវុធធុនធ្ងន់ជាច្រើនទៀតដើម្បីយកទៅប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្សី។ លោក Pistorius បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt and Sonntag ថា៖ខ្ញុំមិនឃើញថារថក្រោះជួរមុខ Leopard នឹងអាចត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតនោះទេជាពិសេសនៅក្រោយការប្រកាសរបស់ខ្ញុំរួចរាល់ហើយបែបនេះ។ រដ្ឋមន្ត្រីដដែលរូបនេះបានបន្តទៀតថា៖រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន២កញ្ចប់ប៉ុណ្ណោះឬប្រហែលជា៦០គ្រឿងខណៈដែលអឺរ៉ុបក៏នឹងបន្តផ្គត់ផ្គង់រថក្រោះស៊េរីចាស់របស់ Leopard ចំនួន១០០គ្រឿងទៀតផងដែរនៅឆ្នាំក្រោយទាំងដែលអ៊ុយក្រែនកន្លងមកទាមទារយ៉ាងហោចណាស់៣០០គ្រឿង៕...
បរទេស៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក ប្រធានាធិបតីកូរ៉េខាងជើង Kim Jong-un កាលពីថ្ងៃម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ចំពោះហ្គេមដ៏គ្រោះថ្នាក់ ដែលយកអាវុធនុយក្លេអ៊ែរ មកគិតគូរអំពីអនាគតរបស់ប្រទេសជាតិ។ លោកស្រី Kim Yo Joing ត្រូវបាន RT ចេញផ្សាយអំពីការលើកឡើងរបស់គាត់ ដែលផ្តោតសំខាន់ទៅលើផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ របស់អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ន កំពុងបើកដំណើរការសាកល្បងនិងការស្នើសុំនៅលើវេបសាយ របស់ប្រធានាធិបតីអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសបារាំងតាមរយៈប្រភពជិតស្និទ្ធរបស់លោកប្រធានាធិបតីបារាំងបានលើកឡើងអំពីមុខងារដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែរជឿជាក់ថានឹងអាចស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែនបាន។ ប្រភពដដែលសរសេរបែបនេះថា៖ ប្រទេសចិនគឺជាប្រទេសតែមួយគត់លើលោកដែលអាចសម្រេចកិច្ចព្រមព្រៀងនេះស្វែងរកសន្តិភាពជូនអ៊ុយក្រែនឡើងវិញបាន។ការលើកឡើងដោយភាគីខាងប្រទេសបារាំងនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅមុនពេល នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ទៅកាន់ទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយ។ ប្រភពដដែលបានបន្តទៀតថា៖វាគឺជារឿងច្បាស់លាស់ណាស់ដែលប្រទេសចិនគឺជាប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចមានលទ្ធភាពក្នុងការជួយដោះស្រាយជម្លោះលើកនេះនិងជួយដោះស្រាយជាមួយនឹងភាគីទាំងសងខាងតែម្តង។ គួរឲ្យដឹងដែរថាលោក Macron នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃពុធសប្តាហ៍ក្រោយដើម្បីជួបជាមួយនឹងប្រធានាធិបតិបារាំងលោក Xi Jinping ព្រមទាំងលោកនាយករដ្ឋមន្ត្រី Li...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រយ៉ាងហោចណាស់ មនុស្សចំនួន១១នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេលមានករណីរត់ជាន់គ្នាក្នុងអំឡុងពេលចែកចាយអាហារ នៅទីក្រុងកំពង់ផែ Karachi នៃខេត្ត Sindh ប្រទេសប៉ាគីស្ថាន ។ គេបានដឹងថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកន្លែងដែលមានការកកស្ទះនៅខាងក្រៅរោងចក្រឯកជនមួយដើម្បីប្រមូលអាហារសប្បុរសធម៌ក្នុងពិធីបុណ្យរ៉ាម៉ាដាននៅក្នុងតំបន់ SITE នៃទីក្រុង Karachi នៅគ្រាដែលមានករណីរត់ជាន់គ្នាបានកើតឡើង ។...
ហ្គាតេម៉ាឡា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានទៅដល់ប្រទេសហ្គាតេម៉ាឡាកាលពីថ្ងៃសុក្រ នៅក្នុងដំណើរទស្សនកិច្ចមួយដើម្បីពង្រឹងចំណងមិត្តភាព ជាមួយសម្ព័ន្ធមិត្តដែលកំពុងធ្លាក់ចុះ បន្ទាប់ពីការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំង ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Tsai ទៅកាន់ប្រទេសនេះ និងប្រទេសជិតខាងនៅអាមេរិកកណ្តាលគឺ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យន្តហោះរបស់ប្រទេសចិន ចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាធម្មតាជារបាំងមិនផ្លូវការរវាងភាគីទាំង២ ។ ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ប្រទេសចិន នៅក្នុងរយៈពេល២៤ ម៉ោងដល់ម៉ោង៦ព្រឹកម៉ោងក្នុងស្រុក យន្តហោះចម្បាំងរបស់ប្រទេសចិនចំនួន៩គ្រឿង និងយន្តហោះគ្មានមនុស្សបើកយោធា១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមក្នុងរយៈពេល២៤ម៉ោងដល់ម៉ោង៦ព្រឹក ។ ក្រសួងបានឲ្យដឹងថា...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តំណាងទទួលភេសជ្ជៈ ប៉ូការី ស្វេត (Pocari Sweat) ចំនួន...
បរទេស៖ រុស្ស៊ី បានកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែន ជំរុញឲ្យសមាជិកនានា រារាំងសកម្មភាពនេះក៏ដោយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិក ១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែង ជាប្រធានសម្រាប់រយៈពេលមួយខែ តាមលំនាំវិលជុំ។ លើកចុងក្រោយដែលរុស្ស៊ី កាន់តំណែងជាប្រធានាធិបតីគឺខែកុម្ភៈ ឆ្នាំ២០២២ ពេលដែលរុស្ស៊ី...