ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាព របបសន្ដិសុខសង្គម” លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា៖ ការធ្វើការងារក្នុងអង្គភាព មិនមែនចេះត្រឹមតែការងារផ្ទាល់ ការងារស្នូលរបស់ខ្លួនទេ គឺត្រូវចេះការងាររួមរបស់អង្គភាពទាំងមូល ហើយវគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាការបង្ហាញចំណេះដឹងថ្មីៗអំពីការងាររួមក្នុងអង្គភាព ប.ស.ស. ដោយកន្លងមកថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗ ធ្វើការទៅតាមជំនាញដោយផ្ដោតទៅលើភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែការយល់ដឹងអំពីគោលការណ៍រួម លិខិតបទដ្ឋានរួមរបស់អង្គភាព នៅមានកម្រិតនៅឡើយ។ លោកអគ្គនាយក ថ្លែងបន្ដថា៖ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាឱកាសពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តន៍ប្រព័ន្ធសន្ដិសុខសង្គមថ្មីៗរួមមាន៖ បែបបទ នីតិវិធីនៃ ការចុះបញ្ជិកា បង់ភាគទាន សម្រាប់បុគ្គលស្វ័យនិយោជន៍បែបបទ នីតិវិធីនៃការផ្ដល់តាវកាលិកសន្ដិសុខសង្គមសម្រាប់ផ្នែកទាំង៣ និងលក្ខខណ្ឌផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយបន្ដឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងដើម្បីងាយស្រួលឆ្លើយតបព័ត៌មានដែលច្បាស់លាស់ត្រឹមត្រូវទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសសមាជិក ប.ស.ស. ផ្ទាល់។ បន្ថែមពីលើនេះ លោកអគ្គនាយក ប.ស.ស. បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំ ការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម នេះ រៀងរាល់ ៣ខែម្ដង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននានា ទាក់ទងនឹងការវិវត្តន៍ នៃការអនុវត្តរបបសន្ដិសុខសង្គម ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ពង្រឹងសមត្ថភាពបន្ថែម ឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីថ្មីៗ សំដៅលើកកម្ពស់ ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។ លោកអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងព្យាយាមចូលរួមសួរសំនួរអំពីបញ្ហានានា ដែលខ្លួនកំពុងខ្វះខាត ដើម្បីយកទៅបំពេញបន្ថែម ក្នុងការបំពេញការងារ ការផ្សព្វផ្សាយបន្ដ ប្រកបដោយទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: គុណភាព និងប្រសិទ្ធភាព។ សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម” នេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី៣ ខែមេសាឆ្នាំ២០២៣ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ ចាប់ពីអនុការិយាល័យ នៃនាយកដ្ឋានចំនួន៨ នៃ ប.ស.ស. សរុបប្រមាណ ២០០នាក់៕
ញូវយ៉ក៖ លោក ដូណាល់ ត្រាំ បានឈានទៅមុខបន្ថែមទៀត ក្នុងនាមជាអ្នកប្រកួតប្រជែងកំពូល សម្រាប់ការតែងតាំងប្រធានាធិបតី សាធារណរដ្ឋបន្ទាប់ពីបានប្រកាសថា គាត់រំពឹងថានឹងត្រូវបានចោទប្រកាន់ នៅទីក្រុងញូវយ៉ក នេះបើយោងតាមការស្ទង់មតិ Trafalgar Group ផ្តាច់មុខសម្រាប់កាសែត Newsweek ។ សេចក្តីប្រកាសនៅថ្ងៃទី៣០ ខែមីនាថា លោក ត្រាំ នឹងត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ដោយក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ...
ភ្នំពេញ ៖ ត្រឹមក្នុងរយៈពេលតែ៣ខែ ក្នុងឆ្នាំ២០២៣ប៉ុណ្ណោះ កម្ពុជារកចំណូលបានចំនួន ១១,១៣៥,៤៩២ ដុល្លារ ពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ។ ស្របពេលរកចំណូលបាននេះ គឺមានភ្ញៀវទេសចរបរទេស ចំនួន២៣៦,៣៤១នាក់។ នេះបើតាមគ្រឹះស្ថានអង្គរ ។ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣ ក៏បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប៤៧២,៦៨២ដុល្លារ ពីចំណែកនៃការលក់បណ្ណ...
ម៉ូស្គូ ៖ ប្រេសិតរុស្ស៊ីប្រចាំទីក្រុងមីនស៍បានឲ្យដឹងថា រុស្ស៊ីនឹងដាក់អាវុធ នុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេស បេឡារុស្ស នៅជិតព្រំដែន សម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយប្រទេសណាតូ ក្នុងសកម្មភាពមួយ ដើម្បីបង្កើនភាពតានតឹង ជាមួយលោកខាងលិច។ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសបេឡារុស្ស លោក Boris Gryzlov បានឲ្យដឹងថា សព្វាវុធនឹងត្រូវផ្លាស់ប្តូរទៅកាន់ព្រំដែន ភាគខាងលិច របស់ប្រទេសនេះ...
Huawei Technologies (Cambodia) Co., Ltd was honored to receive the Appreciation Letter issued by Samdech Akka Moha Sena Padei Techo HUN SEN,...
បរទេស៖ ប្រធានប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk បានធ្វើការលើកឡើងថាកាសែត The New York Times គឺជាប្រភេទប្រព័្ធឃោសនា ដែលគួរឲ្យតាមដាននិងអាននោះឡើយឬ Unreadable Propaganda។ ការចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងទៀតដែរថា ការលើកឡើងរបស់លោក Musk បានធ្វើឡើងបន្តិចក្រោយពេលដែល កាសែតអាមេរិកមួយនេះ...
តូក្យូ៖ ឆ្មាំឆ្នេរសមុទ្រចិនបានឲ្យដឹងថា នាវាឆ្មាំសមុទ្រចិន បានស្ថិតនៅក្នុងដែនទឹករបស់ជប៉ុន នៅជិតប្រជុំកោះសែនកាគូ នៅសមុទ្រចិនខាងកើត សម្រាប់កំណត់ត្រា ៨០ ម៉ោងមុនពេលនាវាទាំង ៣គ្រឿង បានចាកចេញពីទីក្រុង កាលពីល្ងាចថ្ងៃអាទិត្យ។ វាគឺជារយៈពេលវែងបំផុតដែលនាវាចិន បានជ្រៀតចូលក្នុងដែនទឹកចាប់តាំងពី រដ្ឋាភិបាលជប៉ុនបានដាក់កោះ Islets ក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងឆ្នាំ២០១២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រុមនៃកោះដែលគ្មានមនុស្សរស់នៅ ដែលចិនអះអាង និងហៅប្រជុំកោះទាំងនោះថា...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាព ស្ពានខ្សែកាបទី១ ក្នុងរាជធានីភ្នំពេញថា បាននិងកំពុងចេញរូបរាង ដ៏ស្រស់ស្អាតលើដងទន្លេសាប ។ នេះគឺជាសកម្មភាពធ្វើតេស្តសាកល្បង កម្លាំងទម្រស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលនឹងដាក់ឲ្យដំណើរការជា បណ្តោះអាសន្ននៅពេលឆាប់ៗនេះ ៕
ហេលហ្សេនគី៖ គណបក្សសម្ព័ន្ធជាតិ របស់ក្រុមប្រឆាំងហ្វាំងឡង់ បានលេចចេញជាគណបក្សធំជាងគេ ក្នុងការបោះឆ្នោតសភាធ្វើឡើង នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅក្នុងប្រទេសហ្វាំងឡង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ បន្ទាប់ពីបានរាប់សន្លឹកឆ្នោតទាំងអស់ សម្រាប់ការបោះឆ្នោតគណបក្ស សម្ព័ន្ធភាពជាតិបានឈ្នះ ៤៨ អាសនៈក្នុងសភា ដែលកើនឡើង ១០កៅអី បន្ទាប់ពីរយៈពេល ៤ ឆ្នាំមុន បន្ទាប់មក គឺគណបក្សហ្វាំងចំនួន...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម (គ.ស.ហ) បានថ្លែងថា អង្គការ FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ មានតម្លៃស្មើនឹងផ្នែកមួយ នៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ។ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF)...