ព័ត៌មានជាតិ

កម្ពុជារកចំណូលជាង ១១លានដុល្លារ ពីការលក់ បណ្ណចូលទស្សនាអង្គរ

ភ្នំពេញ ៖ ត្រឹមក្នុងរយៈពេលតែ៣ខែ ក្នុងឆ្នាំ២០២៣ប៉ុណ្ណោះ កម្ពុជារកចំណូលបានចំនួន ១១,១៣៥,៤៩២ ដុល្លារ ពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ។ ស្របពេលរកចំណូលបាននេះ គឺមានភ្ញៀវទេសចរបរទេស ចំនួន២៣៦,៣៤១នាក់។ នេះបើតាមគ្រឹះស្ថានអង្គរ ។

ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣ ក៏បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប៤៧២,៦៨២ដុល្លារ ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

To Top