បរទេស៖យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសកាហ្សាស្ថានបានដាក់ផែនការក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេងរបស់រុស្សី Druzhba ហើយតាមផែនការនឹងមានចំនួនដល់ទៅ១០០០០០តោននៅក្នុងខែមិនានេះ។ ប្រភពដដែលបានបន្តទៀតថាក្រុមហ៊ុនប្រេងរបស់កាហ្សាស្ថានកន្លងមកធ្លាប់បានធ្វើការបញ្ជូនប្រេងប្រមាណជា២០០០០តោនបានជោគជ័យរួចមកហើយទៅកាន់ប្រទេសប៉ូឡូញតាមរយៈបំពង់បង្ហូរប្រេងរបស់រុស្សីដូចគ្នានេះ។ គួរឲ្យដឹងដែរថាលទ្ធភាពនៃការបញ្ជូនប្រេងទៅឲ្យបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបត្រូវបានប្រកាសភ្លើងខៀវដោយរដ្ឋាភិបាលទីក្រុងមូស្គូតាំងតែពីខែមករាបន្ទាប់ពីក្រុមហ៊ុនរបស់កាហ្សាស្ថានបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនយក្សរុស្សី Tarnsneft ដើម្បីធ្វើយ៉ាងណាអាចបញ្ចេញប្រេងរបស់កាហ្សាស្ថានឲ្យបានទៅដល់១,២លានតោនក្នុងឆ្នាំ២០២៣។ គិតមកដល់ខែមេសានេះកាហ្សាស្ថានបានបញ្ចេញប្រេងសរុបដល់ទៅ៤០០០០តោនរួចមកហើយប៉ុន្តែធៀបទៅនឹងផែនការបញ្ចេញសម្រាប់ត្រីមាសដំបូងដែលមានទៅដល់៣០០០០០តោននោះគឺនៅមានចំនួនតិចតួចនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងលោក សាម អ៊ីន ជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ។
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានរដ្ឋសភាជាតិ អាមេរិក លោក Kevin McCarthy នឹងត្រូវមានជំនួបមួយជាមួយ នឹងប្រធានាធិបតី កោះតៃវ៉ាន់ លោកស្រី Tsai Ing Wen នៅក្នុងទីក្រុងកាលីហ្វ័រញ៉ា ក្នុងសប្តាហ៍ នេះបើមិនមានអ្វី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថានាវាចម្បាំងមួយគ្រឿង របស់ប្រទេសរុស្សីបានបំពេញទស្សនកិច្ចន ផែអន្តរជាតិនៃប្រទេស Djibouti ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។ ដំណើរទស្សនកិច្ច ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសទាំងពីរផងនោះ បានធ្វើឡើងតាំងតែពីថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិនាមកម្ល៉េះ។ នាវាចម្បាំងទាំងពីរគ្រឿង របស់រុស្សីត្រូវបានគេដឹងថា...
ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសថា ប្រទេសហ្វាំងឡង់ នឹងក្លាយជាសមាជិក នៃសម្ព័ន្ធភាពយោធាជាផ្លូវការ នៅសប្តាហ៍នេះ ដែលនឹងនាំឱ្យអង្គការណាតូ បង្កើនព្រំដែនរួមគ្នា ជាមួយរុស្ស៊ីទ្វេដង។ ការទទួលស្គាល់របស់ហ្វាំងឡង់ ទៅកាន់ប្លុកនេះត្រូវបានអ្នកសង្កេតការណ៍ជាច្រើនយល់ថា ជាការប៉ះទង្គិចការទូត ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលបានលើកឡើងថា គោលបំណងមួយរបស់លោក...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មិនគាំទ្រ ការទាមទាររបស់ជប៉ុនជុំវិញកោះ ដែលគ្រប់គ្រងដោយរុស្ស៊ី នៅកោះហុកកៃដូ ក្នុងកិច្ចពិភាក្សា របស់លោកជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីខែមុននោះទេ នេះបើយោងតាមប្រភពចិន ដែលដឹងពីបញ្ហានេះ ដោយបានលុបចោលជំហរ ដ៏យូរអង្វែងនៃការទទួលស្គាល់ពួកគេថា ជារបស់ទីក្រុងតូក្យូ ។ លោក ស៊ី...
វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានអាមេរិក បានឲ្យដឹងថា ការប្រយុទ្ធសម្រាប់ទីក្រុង Bakhmut មិនទាន់ចប់នោះទេ ហើយអ៊ុយក្រែន នៅតែប្រយុទ្ធយ៉ាងស្វិតស្វាញ សម្រាប់ទីក្រុង ដែលរងគ្រោះខ្លាំងបំផុតមួយនេះ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រជាជនអ៊ុយក្រែន មិនត្រូវបានបណ្តេញ ចេញពីទីក្រុងនោះទេ ដោយបន្ថែមថា កញ្ចប់ជំនួយបន្ថែម សម្រាប់អ៊ុយក្រែនអាចត្រូវបានគេរំពឹងទុកនៅក្នុងសប្តាហ៍នេះ។ ការកត់សម្គាល់របស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវរបាយការណ៍ប្រចាំឆ្នាំរបស់ទីក្រុងហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ប្រទេសចិន។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ច្បាប់ គោលនយោបាយ ហុងកុង ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកស្រីបានលើកឡើងថា ហុងកុងគឺជាតំបន់រដ្ឋបាលពិសេសរបស់ចិន ហើយកិច្ចការហុងកុងគឺជាកិច្ចការ ផ្ទៃក្នុងរបស់ចិន សុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេស ដោយបន្ថែមថា...
ស្ថិតក្នុងគោលបំណង អបអរនិងផ្សព្វផ្សាយគម្រប់ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរដែលនឹង មកដល់នាពេលឆាប់ៗនេះ ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខឈានមុខគេ នៅក្នុងប្រទេសកម្ពុជាបានចូលរួមសហការ ឧបត្ថម្ភនៃព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត រត់ និងជិះកង់” ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណឧទ្យានអង្គរ។ លោក កាវ ម៉ាញ...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាសមាជិកក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា...