ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរុស្សី២គ្រឿង បំពេញទស្សនកិច្ច នៅប្រទេសអាហ្វ្រិកខាងកើត

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថានាវាចម្បាំងមួយគ្រឿង របស់ប្រទេសរុស្សីបានបំពេញទស្សនកិច្ចន ផែអន្តរជាតិនៃប្រទេស Djibouti ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។

ដំណើរទស្សនកិច្ច ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសទាំងពីរផងនោះ បានធ្វើឡើងតាំងតែពីថ្ងៃទី២៦ ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិនាមកម្ល៉េះ។

នាវាចម្បាំងទាំងពីរគ្រឿង របស់រុស្សីត្រូវបានគេដឹងថា គឺជានាវាដែលប្រតិបត្តិការជាទៀងទាត់ នៅតាមសមុទ្រអាត្លង់ទិកសមុទ្រឥណ្ឌា និងសមុទ្រមេឌីទេរ៉ាណេ ហើយដំណើរទស្សនកិច្ចលើកនេះធ្វើឡើង ដើម្បីការងារផងនិង ដើម្បីឲ្យនាវិកបានឈប់ សម្រាកលំហែខ្លះផង។

គួរឲ្យដឹងដែរថាជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផងដែរនេះ ក្រុមមន្ត្រីមកពីទីក្រុងមូស្គូ និងប្រទេស Djibouti ក៏បានបើកការពិភាក្សា ទៅលើប្រធានបទផ្សេងៗទៀត ដូចជាបញ្ហាទាក់ទងនឹងការធានាសុវត្ថិភាព ការធ្វើនាវាចរណ៍ នៅឆ្នេរសមុទ្រអាហ្វ្រិក និងក្នុងតំបន់សមុទ្រក្រហមដែរ៕

To Top