ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានទម្លាយនូវសំឡេងក៏ដូចជាសំណេរឆ្លើយឆ្លង របស់ក្រុមបក្សភ្លើងទៀន ក្រោយ គជប បដិសេធការចុះបញ្ជី បោះឆ្នោត។ ភ្ជាប់ជាមួយសំឡេង របស់លោក ជា ប៊ូច និងសំណេរឆ្លើយឆ្លងរបស់ ក្រុមបក្សភ្លើងទៀន តាមរយៈឆេណែលតេលេក្រាម...
ភ្គនំពេញ៖ ណបក្សហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ចក្រាវុធគាំទ្រការសម្រេចរបស់គជប។
គៀវ៖ ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin បានណែនាំថា រុស្ស៊ីប្រហែលជាបានបាញ់ទម្លាក់យន្តហោះរបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះរុស្ស៊ីចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Bryansk ដែលជាតំបន់រុស្ស៊ី ដែលមានទីតាំងនៅជិតព្រំដែនអ៊ុយក្រែន។ កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា យន្តហោះចម្បាំង Su-34 និង Su-35 មួយគ្រឿង...
ប៉េកាំង៖ ជាច្រើនទស្សវត្សរ៍មុន សេដ្ឋកិច្ចអាស៊ីមួយបានត្រៀមខ្លួន ដើម្បីក្លាយជាអ្នកលេងនាំមុខគេក្នុងពាណិជ្ជកម្មពិភពលោក ជាពិសេសនៅក្នុងវិស័យ semiconductor ប៉ុន្តែភាពរុងរឿង និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វាបានធ្វើឱ្យមានការខឹងសម្បាររបស់សហរដ្ឋអាមេរិក ដែលភ្លាមៗនោះបានចាប់ផ្តើមយុទ្ធនាការទាំងស្រុងដើម្បីទប់ស្កាត់ការរំពឹងទុកសេដ្ឋកិច្ចរបស់ខ្លួន។ . នោះហើយជាអ្វីដែលប្រទេសជប៉ុនបានជួបប្រទះនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលក្រុមហ៊ុនរបស់ខ្លួនកំពុងលុកលុយគូប្រជែងរបស់អាមេរិកនៅទូទាំងអារេនៃឧស្សាហកម្ម។ បន្ទាប់មកបានមកដល់កិច្ចព្រមព្រៀងផ្លាហ្សាឆ្នាំ១៩៨៥ ដែលអនុញ្ញាតឱ្យប្រាក់យ៉េន កើនឡើងយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យទំនិញរបស់ជប៉ុនមានការប្រកួតប្រជែងតិចតួច និងនាំឱ្យមានការកើនឡើងនៃតម្លៃទ្រព្យសកម្ម។ ការផ្ទុះឡើងនៃបញ្ហាក្នុងឆ្នាំ១៩៩១ បានធ្វើឱ្យប្រទេសជប៉ុនចូលទៅក្នុងភាពជាប់គាំងសេដ្ឋកិច្ចជាច្រើនឆ្នាំ ដែលត្រូវបានគេស្គាល់ថាជា “ទសវត្សរ៍ដែលបាត់បង់ដ៏ធ្ងន់ធ្ងរបំផុត” ។...
អបអរសាទរ🇰🇭🇰🇭 កីឡាករកម្ពុជា សុខ រិទ្ធ ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប្រដាល់ Kick Boxing ទម្ងន់ ៥១គីឡូក្រាម (Low Kick) ដោយយកឈ្នះកីឡាករវៀតណាម នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
កំពង់ចាម ៖នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី ចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋស៊ីឈ្នួលដាំដំឡូង ៥នាក់ នៅក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងគោយន្តកន្ត្រៃ បណ្តាលអោយក្រឡាប់ស្លាប់បាត់បង់ជីវិតចំនួន ៥នាក់។...
អបអរសាទរ កីឡាការិនី តេក្វាន់ដូ WT កម្ពុជា ថិប កាសាន់ទ្រេនីកូល ឈ្នះកីឡាការិនីវៀតណាម Khiem bac thi ដណ្តើមមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (sea games 2023) លើកទី៣២ ឆ្នាំ ២០២៣ ក្នុងប្រភេទកីឡាតេក្វាន់ដូ WTលេីវិញ្ញាសាប្រយុទ្ធក្រោមទម្ងន់ ៦៧...
ភ្នំពេញ ៖ ដោយទទួលបានបទពិសោធន៍ ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលប្រជាពលរដ្ឋចូលរួម លើសពីការកំណត់ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យមានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅថ្ងៃបិទព្រឹត្តិការណ៍នេះ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ នាថ្ងៃទី១៧ឧសភា ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនជាតិ ។ ការជំរុញលើការងារខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣...
ពេលថ្មីៗកន្លងទៅនេះ ពេលចូលរួមសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាល នៃប្រទេស G7 លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអំពាវនាវឱ្យចាត់ “សកម្មភាពសម្របសម្រួល” ដើម្បីប្រឆាំងនឹងអ្វី ដែលហៅថា “ការគំរាមកំហែងខាងសេដ្ឋកិច្ច”របស់ចិន ។ នេះគឺជាពាក្យសម្តីដែល “ចោរស្រែកចាប់ចោរ” ។ តើអ្នកណាជាជើងចាស់ ក្នុងការបង្កការគំរាមកំហែង...
ពិតជាគួរឲ្យហួសចិត្តនិងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិន បានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជី ឲ្យគណបក្សនេះទេដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឲ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត ៣០ ឆ្នាំក្នុងឆាកនយោនបាយបែរជា ទីបំផុតរកឯកសារឲ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ ១០ យ៉ាងដែលមិនអាចខ្វះបានពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។ ជាក់ស្តែង គណបក្សមួយចំនួនជាពិសេសគណបក្សប្រជាជនកម្ពុជាបានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើក ទទួលម៉្លេះ។...