ភ្នំពេញ ៖ គិតត្រឹមម៉ោង១រសៀលថ្ងៃទី១៥ ឧសភានេះ កម្ពុជានៅបន្តឈរលេខរៀងទី៤ដដែល ដោយទទួលបានមេដាយមាសចំនួន៦៥គ្រឿង ក្នុងចំណោមមេដាយសរុប២៣០គ្រឿង ក្នុងគ្រាវៀតណាមបានមេដាយចំនួន១០៧គ្រឿង ក្នុងចំណោមមេដាយសរុប២៩៥គ្រឿង ៕
LAHORE៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអំពាវនាវឱ្យមានបាតុកម្មកាន់តែខ្លាំងឡើងនៅទូទាំង ប្រទេសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលខ្លីរបស់គាត់កាលពីសប្តាហ៍មុនបានបង្កឱ្យមានចលាចលយ៉ាងធ្ងន់ធ្ងរ ។ កំពូលតារាកីឡា cricket ដែលធ្លាប់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្លូវច្បាប់រាប់សិប ចាប់តាំងពីត្រូវបានបណ្តេញ ចេញពីអំណាចកាលពីខែមេសាឆ្នាំមុន...
បរទេស៖យោងតាមការបញ្ជាក់ដោយសមាជិកម្នាក់របស់សភាជាតិអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការងារសន្តិសុខ និងគោលនយោបាយបរទេសបាន ឲ្យដឹងថាប្រទេសអ៊ីរ៉ង់ និងប្រទេសអេហ្ស៊ីបកំពុងស្ថិតនៅលើផ្លូវមួយក្នុងការ សា្តរទំនាក់ទំនងការទូតរវាងគ្នាឡើងវិញ ព្រមទាំងការបើកដំណើរការ ស្ថានទូតទាំងពីរផងដែរ។ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាលោក Fada Hossein Maleki បានអះអាងថាប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងសមភាគីលោក Abdel Fattah el-Sisi នឹងជួបគ្នាដោយផ្ទាល់ផងដែរនាពេលខាងមុខឆាប់ៗនេះ។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់កង កម្លាំងនគរបាល ទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យផងដែរ។ យោងតាមលិខិតជូនពររបស់អគ្គស្នងការនគរបាលជាតិ នាឱកាសខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ នាយឧត្តមសេនីយ៍...
បរទេស ៖ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ គឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបាននិយាយថា លោកគោរពលទ្ធិប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយនៅម៉ោង ១០យប់កាលពីថ្ងៃអាទិត្យ ខណៈដែលវាច្បាស់ថា...
ភ្នំពេញ ៖ កម្ពុជាបានឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀតហើយ លើប្រភេទកីឡាចំបាប់ វិញ្ញាសានារី ទម្ងន់ ៧២គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើបានសម្រេចដោយកីឡាការិនី ជា កញ្ញា៕
បរទេស៖ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ គឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបាននិយាយថា លោកគោរពលទ្ធិប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយនៅម៉ោង ១០យប់កាលពីថ្ងៃអាទិត្យ ខណៈដែលវា ច្បាស់ថា...
បរទេស៖ មេដឹកនាំគណបក្ស Move Forwardគឺ លោក Pita Limjaroenrat បានប្រកាសថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះហើយ ខណៈដែលគណបក្សរបស់លោកបានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita...
ភ្នំពេញ ៖ វិរៈកីឡាការិនីតេក្វាន់ដូ WT កម្ពុជា ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាស ៤ ជំនាន់ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES និងម្ចាស់មេដាយមាស SEA GAMES ២០២៣ ប្រភេទកីឡាតេក្វាន់ដូ WT លើវិញ្ញាសាប្រយុទ្ធក្រោមទម្ងន់ ៧៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្ម នៅតាមបណ្តាឃុំទូទាំងប្រទេស ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជាដែលមានវិសាលភាពធំធេង និងជាវិស័យស្នូល សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ សម្តេចតេជោបានលើកឡើង ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ឧសភាថា ដ្បិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ ដូចគ្នានឹងប្រទេសជឿនលឿន លើពិភពលោកដែរ...