ថ្ងៃទី ១៩ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះព្រះបាទ Salman ព្រះមហាក្សាត្រអារ៉ាប៊ីសាអូឌីត ប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋក្រុមប្រទេសអារ៉ាប់លើកទី ៣២ ដើម្បីអបអរសាទរកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋប្រទេសអារ៉ាប់លើកទី ៣២ ដែលបើកធ្វើនៅក្រុង Jeddah។ លោក Xi Jinping បានលើកឡើងថា សម្ព័ន្ធអារ៉ាប់បានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលយូរដើម្បីជំរុញពិភពអារ៉ាប់រួបរួមគ្នានិងខ្លួនទីពឹងខ្លួន ជំរុញសន្តិភាព ស្ថិរភាព...
បរទេស៖ គណបក្ស Move Forward បានចេញលិខិតសុំទោសដល់អ្នកគាំទ្ររបស់ខ្លួនចំពោះការពិចារណា ទៅលើ គណបក្ស Chart Pattana Kla ជាសមាជិកនៃសម្ព័ន្ធភាពរបស់ខ្លួន។ អាសនៈចំនួន២ ពីគណបក្ស Chart Pattana Kla នឹងនាំមេដឹកនាំបក្ស Move Forward លោក Pita Limjaroenrat...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង១៤០នាក់ហើយ គិតត្រឹមរសៀលថ្ងៃសុក្រ ក្រុមការងារព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ហៅកាត់ថា (SAC) បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រ ។ ក្រុមព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្លាប់មានចំនួន៩៧នាក់ត្រូវបានរាយការណ៍ថ្មី បូករួមទាំងអ្នកស្រុកចំនួន៦នាក់ និង៩១នាក់មកពីជំរុំអ្នកផ្លាស់ទីលំនៅ ។ ព្យុះស៊ីក្លូន...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ...
បរទេស៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប៉ូឡូញ កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងបញ្ជាក់ប្រាប់ អំពីជំហរបស់ប៉ូឡូញ ទៅកាន់ប្រេសិតពិសេសរបស់ប្រទេសចិន ថា រដ្ឋាភិបាលរបស់លោកនឹងមិនយល់ព្រមឡើយដើម្បីអនុញ្ញាតិ ឲ្យទំនាក់ទំនង នៃរដ្ឋាភិបាលក្រុងមូស្គូ និងប៉េកាំង កាន់តែជិតស្និទ្ធគ្នាថែមទៀតនោះ។ យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយថាទៀតដែរថាប្រទេសប៉ូឡូញ បានកត់សំគាល់មើលអំពើបញ្ហានេះទៅកាន់ប្រទេសចិន ដែលកន្លងមកបានបញ្ជាក់អំពីបំណង ក្នុងការពង្រឹងចំណងទំនាក់ទំនងគ្នាកាន់តែស្អិតរមួតឡើង។ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងថា៖ រាល់ជំនួយណាមួយដែលរួមមានទាំងការផ្គត់ផ្គង់ពីចិន និងរុស្សី និងពីរុស្សី ទៅចិន...
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ ២០ឧសភាឆ្នាំនេះ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈឈឺ ទឹកនោមផ្អែម និងលើសឈាម ស្ថានភាពកំរើកមិនរួច នៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា អតីតរដ្ឋមន្ត្រីម៉ាឡេស៊ី និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ដែលមានងារជា តាន់ ស្រ៊ី (Tan Sri) កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការក្លែងបន្លំថវិកាជាតិ ដែលមានតម្លៃជាង ៥០៥លានដុល្លារអាមេរិក ។ គួរបញ្ជាក់ថា តាន់...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងគាំទ្រដល់ការផ្តល់ យន្តហោះចម្បាំងទំនើបៗ រួមទាំងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ឲ្យដល់អ៊ុយក្រែន និងជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះ អ៊ុយក្រែនឱ្យចេះហោះហើរផងដែរ ។ មន្ត្រីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី បៃដិន បានប្រាប់ដល់មេដឹកនាំក្រុម G7...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានប្រកាស ដាក់ទណ្ឌកម្មលើគោលដៅជាង៣០០ ខណៈដែលមេដឹកនាំក្រុម G7 បានជួបប្រជុំគ្នានៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន និងបង្កើនកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មាន ។ គួរបញ្ជាក់ថា ចំណាត់ការនេះ ដែលកំណត់គោលដៅលើ...