បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រាំពីរ (G7) នាពេលខាងមុខនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន, នេះបើតាមមន្ត្រីកំពូលមួយរូប បានបញ្ជាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក...
ព្រឹកថ្ងៃទី១៩ ខែឧសភា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញលោកស្រី Aigul Japarova ភរិយារបស់លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោកស្រីZiroatkhon Mirziyoyeva ភរិយារបស់លោកប្រធាននាធិបតីអ៊ូសបេគីស្ថាន ដែលមកចូលរួម កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដើម្បីរួមគ្នាទស្សនារោងល្ខោន Yisu នៃទីក្រុងXi`an ។ លោកស្រី...
ភ្នំពេញ៖ CAMBODIA BEER និងភេសជ្ជៈប៉ូវកម្លាំងវើក ចែករង្វាន់ម៉ូតូសរុប ១៤គ្រឿង លើឆាកជូនដល់អតិថិជនសំណាងរបស់ខ្លួន ផ្អើលអស់អ្នកកំពង់ចាម កាលពីសប្តាហ៍មុនក្នុងការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert។ ក្នុងនោះមានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី CAMBODIA BEER ១១នាក់រួមមាន៖ វ៉ុន រត្តី...
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារទៅប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានវិសាលភាពគ្របដណ្ដប់ទៅលើប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា «ច្បាប់នេះ នឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសក្នុងការទទួលបានសេវាគ្រប់ប្រភេទពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មមានជាអាទិ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ តាមរយៈស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស»៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងជាថ្មីថា ការផ្តន្ទាទោសជនជាប់ចោទ កឹម សុខា គឺអនុវត្តស្របតាមច្បាប់ដែលមាននៅកម្ពុជា ។ ការអះអាងនេះធ្វើឡើងនៅក្នុង សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។...
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមានឈ្នះ ឈ្នះ ដើម្បីទុកជាតឹកតាងអណះអំណាងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរុងរឿងល្បីល្បាញររបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡារៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះ ឈ្នះ។ សេចក្ដីប្រកាសបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារប្រវត្តិសាស្រ្តនូវព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសារនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងសោមនស្សរីករាយក្រៃលែង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសន្តិភាព ដែលកម្ពុជា រកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវ ញុះញង់របស់គណបក្សភ្លើងទៀន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្រ្តទី១ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចទទួលយកហើយប្រសិទ្ធនាមថា ព្រែកជីកហ្វូណនតេជោ។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផលរួចរាល់ដោយបានប្រើប្រាស់រយៈពេលសរុប២៦ខែ។តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនចង់ធ្វើបច្ចុប្បន្នភាពដំណើរការផ្ទៃក្នុងសម្រាប់ការលក់យោធាបរទេសដែលមានតម្លៃរាប់សិបពាន់លានដែលខ្លួនគ្រប់គ្រងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនល្បឿនការអនុម័ត “សម្រាប់យុគសម័យនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ” ។ សូមបញ្ជាក់ថា ចំណាត់ការនេះកើតឡើងនៅគ្រាដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីដំណើរការនៃការទទួលបានសព្វាវុធនៅក្នុងដៃរបស់សម្ព័ន្ធមិត្តអាមេរិកមានភាពយឺតយ៉ាវពេក ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីរុស្ស៊ី និងចិន ។ ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងឯកសារការពិតថា “ពេលវេលាបានមកដល់ដើម្បីវាយតម្លៃឡើងវិញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កឱ្យមានក្តីបារម្ភក្នុងប្រទេសនេះ ជុំវិញការរំខានដល់ការនាំចេញទៅកាន់ប្រទេសជិតខាង ។ លោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃពុធថា ការឆ្លងត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរំខានជាបណ្តោះអាសន្នដល់ការនាំចេញទាំងជ្រូករស់ និងសាច់ជ្រូកដែលទើបតែសម្លាប់ថ្មីៗ ។ លោក Limpo...