ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសសហរដ្ឋអាមេរិក ចង់ធ្វើបច្ចុប្បន្នភាពនៃការនាំចេញ សព្វាវុធយោធាបរទេសដែលមានតម្លៃ រាប់សិបពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនចង់ធ្វើបច្ចុប្បន្នភាពដំណើរការផ្ទៃក្នុងសម្រាប់ការលក់យោធាបរទេសដែលមានតម្លៃរាប់សិបពាន់លានដែលខ្លួនគ្រប់គ្រងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនល្បឿនការអនុម័ត “សម្រាប់យុគសម័យនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ” ។

សូមបញ្ជាក់ថា ចំណាត់ការនេះកើតឡើងនៅគ្រាដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីដំណើរការនៃការទទួលបានសព្វាវុធនៅក្នុងដៃរបស់សម្ព័ន្ធមិត្តអាមេរិកមានភាពយឺតយ៉ាវពេក ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីរុស្ស៊ី និងចិន ។

ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងឯកសារការពិតថា “ពេលវេលាបានមកដល់ដើម្បីវាយតម្លៃឡើងវិញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មី និងកំពុងកើតឡើង” ដោយបានបន្ថែមថា ការប្រកួតប្រជែងជាមួយនឹងប្រទេសចិន និងរុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែន គឺជាកត្តាដែលនាំឱ្យផែនការ១០ចំណុចដើម្បីស្តារឡើងវិញជាមួយនឹងឧបករណ៍ត្រួតពិនិត្យរបស់នាយកដ្ឋាននៃការលក់យោធាបរទេស ។

ផែនការដែលបានអនុវត្តតាមការត្រួតពិនិត្យផ្ទៃក្នុងនៅក្រសួងការបរទេស ពាក់ព័ន្ធនឹង “ការសម្រេចលើគោលនយោបាយទុកជាមុន” សម្រាប់ការទិញនាពេលអនាគតដ៏មានសក្ដានុពលរបស់សម្ព័ន្ធមិត្ត ដើម្បីចាប់ផ្តើមដំណើរការសម្រេចចិត្តមុននេះសម្រាប់សំណើរបស់សម្ព័ន្ធមិត្ត ។

ឧស្សាហកម្មនេះសង្ឃឹមជាយូរមកហើយថា ក្រសួងការបរទេសនឹងទន្ទឹងរង់ចាំសំណើរបស់សម្ព័ន្ធមិត្តសម្រាប់ប្រព័ន្ធសព្វាវុធ ជាជាងចាប់ផ្តើមការពិនិត្យឡើងវិញ បន្ទាប់ពីសំណើជាផ្លូវការសម្រាប់ប្រព័ន្ធអាវុធត្រូវបានធ្វើឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top