ភ្នំពេញ ៖ ក្រុមកីឡាការិនីបាល់បោះរទេះ ជនពិកាកម្ពុជា ឈ្នះមេដាយមាសលើ វិញ្ញាសា ៣ទល់៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែង ប្រកាសថា ជំហររាជរដ្ឋាភិបាលកម្ពុជា គឺមិនលុបចោល នូវរបាយការណ៍ហិរញ្ញវត្ថុ ចំពោះអង្គការក្រៅរដ្ឋាភិបាល ឬសមាគមនានានោះទេ ខណៈអង្គការខ្លះទទួលលុយពីបរទេស មកធ្វើបាតុកម្មនៅប្រទេសកម្ពុជា។ នាឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កម្មករនិយោជិត ក្នុងសួនឧស្សាហកម្មខេមតុន ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាយកដ្ឋាន អភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត សហការជាមួយមន្រ្តីប្រចាំ ការសាខាខេត្តបាត់ដំបង នៃធនាគារ ARDB បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់ខេត្ត ក្នុងគោលបំណងពង្រីកវិសាលភាព ផ្សព្វផ្សាយ អំពីផលិតផល,...
បរទេស៖ ប្រទេសអាហ្រ្វិកខាងត្បូងកំពុងរៀបចំ ផែនការផ្លាស់ប្តូរច្បាប់ដើម្បីធ្វើឱ្យច្បាប់ជាតិ របស់ខ្លួនមានអំណាចលើសពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នេះបើយោងតាមអនុរដ្ឋមន្ត្រីមួយ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីតុលាការ ICC បានចេញដីកាចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Obed Bapela...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កុំឱ្យដាក់ឈ្មោះកញ្ញា សេង ធារីដែលសម្ដេចហៅថាអប្សរា ក្បាលត្រ ងោល ចូលក្នុងបញ្ជីស្នើសុំលើកលែង និងបន្ធូរបន្ថយទោសក្នុងពិធីបុណ្យធំ ៗដោយទុកឱ្យទណ្ឌិតរូបនេះជាប់ ពន្ធនាគាររហូតដល់ថ្ងៃច្បាប់កំណត់។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រដៅធ្ងន់ៗ និងចោទសួរទៅកាន់ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដែលជាជនជាតិថៃតើធ្លាប់បានទាមទារឱ្យ លោក ថាក់ស៊ីន និងលោកស្រីយីងឡាក់ បានវិលចូលស្រុកថៃវិញទេ ខណៈអតីតនាយករដ្ឋមន្រ្តីថៃទាំង២រូបនេះ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា អ្នកនយោបាយរបស់ថៃម្នាក់ ទើបជាប់ឆ្នោតថ្មី បានប្រកាសគំរាមបណ្តេញពលករខ្មែរ និងឡាវចេញពីប្រទេសថៃនោះ គឺជានយោបាយមិនទទួលបានការគាំទ្រ ពីប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងឡាវនោះទេ ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែនបែបនេះធ្វើឡើងបន្ទាប់ពី អ្នកនយោបាយរបស់ថៃម្នាក់ ដែលទើបឈ្នះឆ្នោត និងមិនទាន់បានធ្វើជានាយករដ្ឋមន្ត្រីថៃផង បែរជាមកប្រកាសគំរាមបណ្ដេញពលករខ្មែរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ ២ខ្សែ និងរថភ្លើងដឹកទំនិញមួយខ្សែបានបុកគ្នា នៅរដ្ឋភាគខាងកើតប្រទេសឥណ្ឌា បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៥០នាក់ របួសជាច្រើនរយនាក់ទៀត។ ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីចំនួននៃ អ្នកស្លាប់អាចនឹងមានការកើនឡើង ពីព្រោះបារម្ភថានៅមានចំនួន អ្នកគាបជាប់នឹងកំទេចបែកបែកនៅឡើយ ប្រហែលជា ២០០នាក់ផ្សេងទៀត។ មកដល់ពេលនេះស្ថានភាពជាក់ស្តែង និងមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ កើតឡើងនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនង សេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងភាគីទាំងសង្ខាង នៅក្នុងសកម្មភាពនេះដែរ ដែលបានជំរុញឱ្យមាន ការព្រមានពីក្រុងប៉េកាំង ។ គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ស្តីពីពាណិជ្ជកម្ម សតវត្សរ៍ទី២១ ត្រូវបានគេសម្លឹងមើលឃើញពីការ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញប្រទេសឥណ្ឌា នៅមុនដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយប្រេសិតរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា នាពេលថ្មីៗនេះបានសាទរទីក្រុងញូវដេលី ជា “សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វ៉ាស៊ីនតោន” ហើយថាឥណ្ឌា គួរតែសម្រេចចិត្តថាតើត្រូវចូលរួមជាមួយណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬយ៉ាងណា។ លើសពីនេះ ទន្ទឹមនឹងការគូសបញ្ជាក់ពីតម្រូវការក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ អ្នកជំនាញបានឲ្យដឹងថា ការបំភាន់របស់សហរដ្ឋអាមេរិក...