ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Wang Wenbin បានឲ្យដឹងថា មន្ត្រីនៃប្រទេសចិន និងសហរដ្ឋអាមេរិក មានការប្រាស្រ័យទាក់ទងគ្នា ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយផលិតភាព លើការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងទ្វេភាគី។ លោក បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលសួររកព័ត៌មានលម្អិតអំពីកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា...
នាពេលថ្មីៗនេះ លោកXiJinping បានចុះត្រួតពិនិត្យការងារ នៅក្រុងBayannao’er ភូមិភាគស្វយ័តម៉ុងហ្គោលី ខាងក្នុង ហើយធ្វើអធិបតី ក្នុងពិធីសំណេះសំណាល អំពីការបង្ការនិងគ្រប់គ្រងវាលខ្សាច់ ។ លោកបានលើកឡើងថា ត្រូវតែមិនខ្លាចលំបាក ត្រូវខិតខំប្រឹងប្រែង ក្នុងរយៈពេលយូរ ដើម្បីកសាងរបាំងពណ៌បៃតង ឱ្យកាន់តែមានភាពរឹងមាំ នៅក្នុងតំបន់ភាគខាងជើង ប្រទេសចិន និងកសាងអច្ឆរិយៈថ្មីៗក្នុងការបង្ការ និងគ្រប់គ្រងវាលខ្សាច់ ។ រហោស្ថានកម្ម...
សមុទ្រនិងមហាសមុទ្រជាបេះដូងនៃភពផែនដីយើង ។ ផ្ទៃក្រឡាសមុទ្រដែលត្រូវជា ៧០ ភាគរយនៃផ្ទៃក្រឡាភពផែនដី បានផ្គត់ផ្គង់អុកស៊ីហ្សែនលើសពី ៥០ ភាគរយសម្រាប់ភពផែនដី វាជាផ្ទះរបស់ជីវចម្រុះភាគច្រើននៅលើភពផែនដី ហើយក៏ជាប្រភពប្រូតេអ៊ីន ដ៏សំខាន់ដែលមនុស្សលើសពី ១ ពាន់លាននាក់លើពិភពលោកត្រូវការជារៀងរាល់ថ្ងៃផងដែរ ។ យ៉ាងណាមិញ ស្របនឹងពេលដែលទាញយកផលពីសមុទ្រនិងមហាសមុទ្រ មនុស្សយើងបែរជាបាន«តបស្នង»មហាសមុទ្រ វិញដោយកាកសំណល់រាវឬកាកសំណល់រឹងដែលមិនអាចរំលាយបាន ពិសេសថង់ប្លាស្ទិកដែលបាន ធ្វើឱ្យសត្វសមុទ្រជាង ៨០០ ប្រភេទរងផលប៉ះពាល់...
បរទេស៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែគ្រោងនឹងវិលត្រឡប់មក វិញនៅខែកក្កដាខាងមុខ ប៉ុន្តែនៅ ពេលដែលរឿងនេះ នឹងកើតឡើងពិតប្រាកដ គឺអាស្រ័យលើស្ថានភាពនៅក្នុងប្រទេសថៃ, នេះបើតាមកូនស្រីរបស់លោក គឺលោកស្រី Paetongtarn “Ung-ing” Shinawatra បាននិយាយនៅថ្ងៃពុធ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញក្រុមវិនិយោគិន។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាល AFD នាថ្ងៃទី៦ ខែមិថុនា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ជាជាង១០ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីថាមពល នៃប្រទេសអេហ្ស៊ីប និងរដ្ឋមន្ត្រីថាមពល របស់ប្រទេសអារ៉ាប់រួម។ កិច្ចព្រមព្រៀងថ្មី ដែលគម្រោងសាងសង់ រោងចក្រផលិត ថាមពលអគ្គិសនីពីកម្លាំង ខ្យល់បក់ឬ Wind Power plant...
អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និងសិល្បករល្បីល្បាញដទៃទៀតនឹងចូលរួមសម្ដែងល្ខោ នអូប៉េរ៉ាអ៊ីតាលី Madama Butterfly នៅរោងមហោស្រពកោះពេជ្រក្នុងរាជធានីភ្នំពេញនាខែធ្នូខាងមុខ នេះ។ ការសម្តែងនេះនឹងមានព្រះរាជដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមាន វត្តមានអ្នកចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថា ប្រទេសរុស្សីគឺជាអ្នកស្ថិតនៅជួរមុខ ក្នុងការបះបោលប្រយុទ្ធប្រឆាំងទៅនឹង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនៅពេលនេះ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំឡុង ពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសតាជីគីស្ថាន និងត្រូវបានយកមកចេញផ្សាយដោយ RT លោក Lavrov បានបញ្ជាក់ទៀតថា៖ ក្រុមការទូតរបស់រុស្សី បានព្យាយាមចូលរួមជាមួយនឹង សកលលោកកាន់តែច្រើនឡើង ចាប់តាំងតែពីពេលដួលរលំ...
បរទេស៖អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាអជ្ញាធរ នៃប្រទេសរុស្សីកំពុងកើតមានក្តីបារម្ភ ចំពោះរបាយការណ៍ ដែលបានលេចឬក្នុងរយៈពេលចុងក្រោយនេះថា មានផែនការធ្វើរដ្ឋប្រហារមួយ ដោយក្រុមប្រទេសក្នុងតំបន់អាស៊ីកណ្តាល និងជាអតីតរដ្ឋ របស់សហភាព សូវៀតកៀហ្ស៊ីស៊ីស្ថាន។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទអជ្ញាធរ ក្នុងស្រុកបានអះអាងថា កងកម្លាំងនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន...
បរទេស៖ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសបើក ទ្វាដំណើរការស្ថានទូតរបស់ខ្លួនវិញជាផ្លូវការ ហើយនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីតក្នុងរដ្ឋធានីក្រុង Riyahd ខណៈដែលប្រទេសមហាអំណាចក្នុង តំបន់ទាំងពីរគឺបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពរួចរាល់ហើយក្នុង ទីក្រុងប៉េកាំងនាពេលកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាកិច្ចព្រមព្រៀងនេះបាន បង្ហាញពីការពង្រឹងការទូតឡើងវិញដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់លោក Alireza Bikdeli បានថ្លែងថា៖ពួកយើងបានពិចារណាថា ថ្ងៃនេះគឺជា ថ្ងៃដ៏មាន សារៈសំខាន់មួយ...