ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បើកដំណើរការស្ថានទូត ផ្លូវការរបស់ខ្លួនក្នុងប្រទេស អារ៉ាប៊ីសាអូឌីត

បរទេស៖ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសបើក ទ្វាដំណើរការស្ថានទូតរបស់ខ្លួនវិញជាផ្លូវការ ហើយនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីតក្នុងរដ្ឋធានីក្រុង Riyahd ខណៈដែលប្រទេសមហាអំណាចក្នុង តំបន់ទាំងពីរគឺបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពរួចរាល់ហើយក្នុង ទីក្រុងប៉េកាំងនាពេលកន្លងមក។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថាកិច្ចព្រមព្រៀង​នេះ​បាន បង្ហាញ​ពី​ការ​ពង្រឹង​ការទូត​ឡើងវិញ​ដ៏​សំខាន់​មួយ​នៅ​មជ្ឈិមបូព៌ា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់លោក Alireza Bikdeli បានថ្លែងថា៖ពួកយើងបានពិចារណាថា ថ្ងៃនេះគឺជា ថ្ងៃដ៏មាន សារៈសំខាន់មួយ នៃទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត។

វាគឺជាបំណងរបស់ព្រះហើយតំបន់របស់យើងនឹងឆ្ពោះ ទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរ ឡើងនិងគ្រប់ដណ្តប់ ដោយស្ថេរភាពនិងភាពសុខដុមរមណិយរវាងគ្នា។

គួរឲ្យដឹងដែរថាចំណែកឯស្ថានទូត នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងតេហរ៉ង់ប្រទេសអ៊ីរ៉ង់ វិញក៏កំពុងរៀបចំ ផែនការក្នុងការដំណើរការឡើង ក្នុងពេលឆាប់ៗខាងមុខនេះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top