ភ្នំពេញ៖ អបអរសាទរដល់កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាប៉ារ៉ាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម ១០៧គីឡូក្រាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។ ទាំងមេដាយមួយគ្រឿងនេះទៀត ដូច្នេះកម្ពុជាបានទទួលមេដាយមាស ៧គ្រឿងហើយ ក្នុងចំណោមមេដាយសរុបទាំងអស់ ៤៤គ្រឿង គិតនៅព្រឹកនេះ ៕
នៅតំបន់អាមេរិកឡាទីន ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិនបានក្លាយទៅជា បញ្ហាក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលថ្មីៗកន្លងទៅនេះ រឿងដែលមានលក្ខណៈតំណាងគឺ លោក Sergio Tomás Massa រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អាហ្សង់ទីន បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីន បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការស្តីពីការជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយគ្នា ។ នេះគឺជាសមទ្ធផលមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន បន្ទាប់ពីអាហ្សង់ទីនចូលរួមគំនិតផ្តួចផ្តើមស្តីពី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្រែកអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុទៅបោះឆ្នោត រក្សាភាពស្ងៀមស្ងាត់និងកុំទៅខ្វាយខ្វល់ ឬរវីរវល់ជាមួយនឹងយុទ្ធនាការផ្សេងៗ ក្នុងន័យដូចគ្នាមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ជាមួយនឹងការអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំខ្វល់ជាមួយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះ ឆ្នោតពីក្រុមមនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស សម្តេចតេជោពីក្នុងឱកាសដាក់ សម្ពោធការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត នាថ្ងៃ៧ មិថុនានេះ ក៏បានស្នើពលរដ្ឋរក្សា បរិយាកាសនយោបាយអព្យាក្រឹត្យផងដែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាលើកសរសេរពីរដ្ឋមន្រ្តីសេដ្ឋកិច្ច២រូប ដែល ចេះសន្សំលុយមិនខ្ជះខ្ជាយ ហើយសម្តេចថា មានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិមិនមែនជារដ្ឋមន្ត្រីខ្ចិលធ្លុះ។ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ២រូបនោះ រួមមាន ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់...
បរទេស៖ នាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ថៃ លោក បា្រយុទ្ធ ចាន់អូចា បានធ្វើការកត់សម្គាល់ កាលពីថ្ងៃអង្គារដោយថា លោកមើលឃើញឱកាសតិចតួច ក្នុងការវិលត្រឡប់ទៅកាន់អំណាច មួយអាណត្តិទៀត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីផែនការនយោបាយរបស់លោក ខណៈដែលប្លុកដែលដឹកនាំដោយគណបក្ស...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យមិត្តវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយគ្នា ត្រូវចាប់ខ្លួនលោកសម រង្ស៊ី បើសិនឃើញវត្តមាននៅវៀតណាម។ ការស្នើសុំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្តេចបានទទួលនូវ ព័ត៌មានសំងាត់មួយមកថា លោក សម រង្ស៊ី គ្រោងនឹងមកវៀតណាម ក្នុងនាមជាភ្ញៀវទេសចរមកទស្សនាវៀតណាម ដោយប្រើប៉ាស្ព័រសញ្ញាតិបារាំង ។ ជាមួយគ្នានេះ សម្តេចក៏បានព្រមានផងដែរថា ប្រសិនបើមិនវៀតណាមមិនព្រមចាប់ខ្លួន...
បរទេស៖ លោក ពីតា លឹមចារឿនរ៉ាត់ មេដឹកនាំគណបក្ស Move Forward Party (MFP) ដែលឈ្នះការបោះឆ្នោត បាននិយាយនៅថ្ងៃអង្គារថា ភាគហ៊ុននៅ iTV របស់លោកត្រូវបានផ្ទេរទៅ ឈ្មោះសាច់ញាតិដើម្បីធានាថា លោកអាចក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់របស់ថៃបាន ក្នុងពេលមានការប៉ុនប៉ងរារាំង លោកមិនឱ្យចូលក្នុងរដ្ឋាភិបាល។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍...
ថ្ងៃទី៦ ខែមិថុនា វេទិកាកិច្ចសហប្រតិបត្តិការផ្នែក ប្រព័ន្ធសារព័ត៌មាន “ដៃគូអាស៊ាន” ឆ្នាំ២០២៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី បានបើកធ្វើនៅក្រុង Nanning ភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី។ នៅក្នុងសុន្ទរកថា លោក ShenHaixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការផ្លាស់ប្តូររវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិង...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល សំណេះសំណាល ជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែង បម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខ របស់ប្រជាជនជាអាទិភាព...
គៀវ៖ មនុស្សរាប់រយនាក់ត្រូវបានជម្លៀស ចេញពីការតាំងទីលំនៅ នៅតាមបណ្តោយភាគខាងត្បូងនៃទន្លេ Dnipro របស់អ៊ុយក្រែន បន្ទាប់ពីទឹកបានហូរកាត់ទំនប់ Nova Kakhovka ដែលបាក់ ធ្វើឱ្យលិចទឹកតាមដងផ្លូវ និងទីប្រជុំជន។ ការដួលរលំនៃរចនាសម្ព័ន្ធ នៅចុងខាងត្បូងនៃអាងស្តុកទឹក Kakhovka ដ៏ធំសម្បើម កាលពីថ្ងៃអង្គារ បានបញ្ចេញទឹកហូរយ៉ាងខ្លាំង ដោយបន្ថែមភាពវេទនាដល់ មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជាប់នៅជួរមុខ នៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។...