ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចូលជួបសម្តែងការគួរសម...
ភ្នំពេញ៖ ក្នុងបាឋកថា ក្រោមប្រធានបទស្តីពី គោលការណ៍គ្រឹះនៃប្រព័ន្ធសន្តិសុខសង្គម លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា គិតរហូតមកដល់សព្វថ្ងៃនេះ របបសន្ដិសុខសង្គមកម្ពុជា មានអាយុកាលជាង ពីរទសវត្សមកហើយ ដែលបានវិវត្តន៍ខ្លួនបន្ដិចម្ដងៗ និងបានរក្សាជំហរយ៉ាងរឹងមាំ សម្រាប់បម្រើផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ ហើយដើម្បីរួមគ្នាបន្ដរក្សាជំហរការពារ នូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តរបបសន្ដិសុខសង្គម នៅកម្ពុជា...
ភ្នំពេញ៖ នៅរសៀល ៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ យោងតាម គនណីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយ លោក...
សម្តេចតេជោ បញ្ជាក់ថា កម្មករខ្មែរធ្វើការនៅថៃ មិនត្រូវបណ្តេញចេញទេhttps://dap-news.com/?p=338120 សម្តេចតេជោ ស្នើសម្តេច គង់ សំអុល ឈប់អមដំណើរសម្តេចទៀត ខ្លាចប៉ះពាល់សុខភាពhttps://dap-news.com/?p=338125 សម្តេចតេជោ នឹងឲ្យ២ម៉ឺនដុល្លារ ដល់កម្មកររូបណា គេកាត់ប្រាក់ខែ២០ដុល្លារ បើមិនចូលរួមកម្មវិធីសម្តេចhttps://dap-news.com/?p=338138 សម្តេចតេជោ ៖ តាមការព្យាករណ៍ រាជរដ្ឋាភិបាលថ្មី អាចនឹងចេញរូបរាង នៅដំណាច់ខែសីហាhttps://dap-news.com/?p=338230 អ៊ុយក្រែន...
ប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង។ លោកបានគូសបញ្ជាក់ថា ត្រូវបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ផ្តោតសំខាន់លើភារកិច្ចចម្បង នៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចាត់ទុកមនសិការកសាងសហគមន៍រួមវាសនាប្រជាជាតិចិន ឱ្យកាន់តែរឹងមាំជាភារកិច្ចសំខាន់ ប្រកាន់ខ្ជាប់ទាំងការអភិវឌ្ឍនិងសន្តិសុខ ចាត់ទុកការអភិរក្សអេកូឡុស៊ីជាអាទិភាព ការអភិវឌ្ឍបៃតងជាទិសដៅ បន្តចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិម្មាបនកម្មអភិវឌ្ឍថ្មី ខិតខំតស៊ូដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅម៉ុងហ្គោលីក្នុង។ កាលពីថ្ងៃទី៧និងទី៨ខែមិថុនា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅក្រុងBayan Nur...
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ ទាំងនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីមួយកម្រិត៦,០រ៉ិចទ័របានវាយប្រហារមកលើខេត្តជ្វាខាងកើត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសក្តានុពលណាមួយបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារអាកាសធាតុខាងលើនេះបានរាយការណ៍មកថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង០០និង០៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៧និង០៤នាទីយប់ថ្ងៃពុធ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ១១៧គីឡូម៉ែត្រភាគនិរតីនៃស្រុក...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កាលពីថ្ងៃពុធ បានពន្យារពេលជើងហោះហើររាប់រយជើង ពីអាកាសយានដ្ឋានទីក្រុងញូវយ៉ក និងទីក្រុង ហ្វីឡាដែលហ្វៀ ដោយសារតែផ្សែងដ៏ខ្លាំងដែលមានប្រភពមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា FAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កំពុងពន្យាពេលចរាចរណ៍ពី East Coast...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានរៀបចំប្រព័ន្ធការពាររបស់ខ្លួនយ៉ាងសកម្ម ក្រោយពីមានការរាយការណ៍មកថា យន្តហោះយោធាចិនចំនួន ៣៧គ្រឿងបានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយមួយចំនួនបានហោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលនេះគឺជាការឈ្លានពានដ៏ធំបំផុតរបស់ក្រុងប៉េកាំង ។ ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ ហើយបានធ្វើការហោះហើរជាទៀងទាត់នូវកម្លាំងទ័ពអាកាសរបស់ខ្លួនលើផ្ទៃមេឃនៅក្បែរកោះមួយនេះ...