ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី យកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់សកម្មភាពនៃការរីក សាយភាយនុយក្លេអ៊ែរ ដូចជាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ។ យោងតាមរបាយការណ៍ លោកនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទថា “សម្ព័ន្ធភាពខ្នាតតូចពាក់ព័ន្ធនឹងនាវាមុជទឹកដើរ...
ភ្នំពេញ ៖ ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា) មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារ ពីសម្បុរសជនជាង១៨ម៉ឺននាក់ ។ បើតាមមូលនិធិគន្ធប្ផាកម្ពុជា ចំនួនទឹកប្រាក់ជិត១លានដុល្លារនេះ សបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពលរដ្ឋខ្មែនៅគ្រប់ទិសទី៕
បរទេស ៖ គណបក្ស Move Forward កាលពីថ្ងៃពុធបានបដិសេធរបាយការណ៍ដែលចោទប្រកាន់ថា ខ្លួនមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករ ចំណាកស្រុកមកពីប្រទេសជិតខាង។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សដែលទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា គឺគណបក្ស Move Forward បានឆ្លើយតបទៅនឹងការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជា...
នាពេលថ្មីៗនេះ លោក XiJinping បានចុះត្រួតពិនិត្យការងារនៅក្រុង Bayannao’er ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ហើយធ្វើអធិបតីក្នុងពិធីសំណេះសំណាលអំពីការបង្ការ និងគ្រប់គ្រងវាលខ្សាច់។ លោកបានលើកឡើងថា ត្រូវតែមិនខ្លាចលំបាកត្រូវខិតខំប្រឹងប្រែង ក្នុងរយៈពេលយូរ ដើម្បីកសាងរបាំងពណ៌បៃតងឱ្យកាន់តែមានភាពរឹងមាំ នៅក្នុងតំបន់ភាគខាងជើងប្រទេសចិននិងកសាងអច្ឆរិយៈថ្មីៗក្នុងការបង្ការនិងគ្រប់គ្រងវាលខ្សាច់។ រហោស្ថានកម្មគឺជាបញ្ហាអេកូឡូស៊ីពិភពលោកដ៏សំខាន់ដែលប៉ះពាល់ដល់ការរស់ នៅនិងការអភិវឌ្ឍរបស់មនុស្សជាតិ។ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានបញ្ហារហោស្ថានកម្មធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ដីរហោស្ថានកម្មភាគច្រើនមាននៅតំបន់ភាគពាយ័ព្យ ភាគខាងជើងនិងឦសាននៅប្រទេសចិន ដែលហៅកាត់ថា “តំបន់បីខាងជើង”។ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងដែលលោកXi Jinpingបានចុះត្រួតពិនិត្យលើក នេះគឺតំបន់ដែលមានដីរហោស្ថាន កម្មនិងដីខ្សាច់ប្រមូលផ្តុំបំផុតនៅក្នុងប្រទេសចិន...
តាងនាមជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលនៃវេទិកា កិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន”ដៃគូអាស៊ាន” ឆ្នាំ ២០២៣ស្ទូឌីយោ AI បានបើកដំណើរការនៅក្នុងពិធីសម្ពោធបើកវេទិកានេះ។ នៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតកម្មវិធីនៅក្នុងស្ទូឌីយ៉ូAI ហើយអ្នកសារព័ត៌មានមកពីបណ្តា ប្រទេសអាស៊ានក៏បានសាកល្បងថតនៅក្នុងស្ទូឌីយ៉ូដែរ ។ ស្ទូឌីយោAIនេះនឹងចាប់យកបានរូបភាពដោយកុំព្យូទ័រ សម្រាប់ការ តាមដានថតរូបដោយស្វ័យ ប្រវត្តិនិងធ្វើចលនា ដ៏ស្មុគស្មាញ ដោយកាមេរ៉ា AI បំពេញតម្រូវការនៃការធ្វើកម្មវិធីគ្រប់ ប្រភេទក្នុងពេលត្រូវ ប្រើប្រាស់ឈុតឆាក...
យើងត្រូវបន្តអនុវត្តស្មារតីសមាជបក្សលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ដើម្បីទទួលភារកិច្ចថ្មីខាង វប្បធម៌ឱ្យកាន់ តែល្អប្រសើរ បំផុសកម្លាំងចលាករក្នុងការបង្កើតនិងច្នៃប្រឌិតថ្មីនូវវប្បធម៌គ្រប់ជនជាតិ បន្តជំរុញភាពរុងរឿង នៃវប្បធម៌ដោយឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ដើម្បីកសាងប្រទេសខ្លាំងក្លាខាង វប្បធម៌និងកសាងអរិយធម៌ ទំនើបនៃប្រជាជាតិចិន បន្តជំរុញការផ្លាស់ប្តូរគ្នានៃអរិយធម៌មនុស្សជាតិ ដើម្បីបញ្ចូលកម្លាំងស្មារតីដ៏ខ្លាំង ក្លាក្នុងការស្តាប្រជាជាតិមានភាពរុងរឿងឡេីងវិញនិងកសាងប្រទេសជាតិកាន់តែខ្លាំង។ គួរបញ្ជាក់ថា វេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌ធ្វើឡើងក្រោមប្រធានបទ «ជំរុញជំនឿចិត្តខាងវប្បធម៌ ជំរុញការផ្លាស់ប្តូរអរិយធម៌»៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួបសំណេះសំណាលនេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...