ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក អ៊ិត សំហេង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដោយទទួលបានការប្រគល់សិទ្ធិពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ ខាងមុខនេះ ក្នុងក្របខណ្ឌទ្រង់ទ្រាយធំ។ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បន្ទាប់ពីទទួលបានជោគជ័យដល់ត្រចះត្រចង់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រលេស្ដ ដែលមានជាង ៦០០លាននាក់ ពិតជាចងចាំអនុស្សាវរីយ៍ទាំងឡាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានារាត្រីថ្ងៃ៩ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុងប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅថ្ងៃសុក្រនេះ លោក Fumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ខណៈដែលក្រុងតូក្យូ នៅតែបន្តគាំទ្រដល់ក្រុង គៀវ ស្របពេលមានការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួននោះ ។ គួរបញ្ជាក់ថា...
វ៉ាស៊ីនតោន៖ ប្រជាជននៅទូទាំងតំបន់ដ៏ធំទូលាយរបស់អាមេរិក រួមទាំងទីក្រុងញូវយ៉ក កំពុងស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ កាលពីថ្ងៃពុធ ដោយសារគុណភាពខ្យល់មិនល្អពីផ្សែងក្រាស់ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសកាណាដា។ អភិបាលក្រុងញូវយ៉ក លោក Eric Adams បានព្រមានថា ទីក្រុងនេះ កំពុងជួបប្រទះនូវកម្រិតនៃការបំពុលខ្យល់ ដែលមិនធ្លាប់មានពីមុនមក ដោយអ្នកស្រុកសង្កេតឃើញ ផ្សែងពណ៌ទឹកក្រូចងងឹត និងក្លិនអាក្រក់នៅក្នុងខ្យល់។ លក្ខខណ្ឌនេះបានរំខានដល់កាលវិភាគហោះហើរមួយចំនួន និងនាំឱ្យមានការពន្យារពេលព្រឹត្តិការណ៍កីឡា។ អភិបាលក្រុងបាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញ...
បរទេស៖ សារព័ត៌មាន Bloomberg News បានរាយការណ៍ថា មន្ទីរបញ្ចកោណគ្រោងនឹងបញ្ចេញជំនួយយោធាចំនួន ២ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយសង្ឃឹមថា នឹងពង្រឹងការការពារដែនអាកាសរបស់ប្រទេសនេះ ខណៈដែលអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏មានសន្ទុះខ្លាំងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា ការប្រកាសអំពីជំនួយនេះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងសបហតាហ៍នេះ។ សព្វាវុធនឹងត្រូវបានផ្តល់ជូនក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន...
ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ដល់សហគមន៍ចំនួន ១០ ដែលមានផ្ទៃដីដាំដុះសរុបចំនួន ២ ០០០ហិកតា នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក...
បរទេស៖កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសថាប្រទេសចិននិងប្រទេសគុយបាបានឈានទៅដល់ការព្រមព្រៀងគ្នាដ៏សំងាត់មួយក្នុងការបង្កើតការិយាល័យក្រុមការងារចារកម្មចិននៅលើប្រទេសដែនកោះមួយនេះ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតដែរថាមូលដ្ឋានក្រុមការងារចារកម្មនឹងអាចមានចំងាយប្រមាណជា១៦០គីឡូម៉ែត្រប៉ុណ្ណោះគិតពីរដ្ឋ Florida សហរដ្ឋអាមេរិកនៅពេលដែលដំណើរការរៀបចំរួចរាល់ហើយអាចអនុញ្ញាតិឲ្យទីភ្នាក់ងារស៊ើបការណ៍សំងាតចិនអាចប្រតិបត្តិការតាមដាននាវាអាមេរិកនិងចរាចរតាមផ្លូវទឹកមួយចំនួនធំរបស់អាមេរិកផងដែរ។ មន្ត្រីរដ្ឋាភិបាលដែលបានបញ្ជាក់ប្រាប់កាសែតអាមេរិកដដែលនេះបានបន្តដែរថាប្រទេសចិនក៏ទំនងជាអាចចំណាយលុយដល់ទៅ៧ពាន់លានដុល្លារផងដែរទៅឲ្យរដ្ឋាភិបាលប្រទេសគុយបាដើម្បីជាថ្នូរនឹងដោះដូរការងារគ្នាលើកនេះហើយភាគីទាំងពីរក៏បានឈានទៅដល់ការព្រមព្រៀងគ្នាដំណាក់កាលដំបូងរួចរាល់ទៅហើយ។ ទោះបីជាយ៉ាងណាក្តីប្រភពរបស់មន្ត្រីរដ្ឋាភិបាលគុយបាមិនបានបញ្ជាក់លំអិតទេថាតើទីតាំងការិយាល័យពិសេសនេះនឹងសាងសង់នៅទីកន្លែងណាក្នុងប្រទេសហើយចាប់ផ្តើមឡើងនៅពេលណានៅឡើយដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖សមាជិកនៃបេសកកម្មគំនិតផ្តួចផ្តើមដើម្បីសន្តិភាពនៅអ៊ុយក្រែន នៃបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៧រូបនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីបង្ហាញគម្រោងផែនទីបង្ហាញផ្លូវ ទៅកាន់មេដឹកនាំជម្លោះទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសមាជិកមេដឹកនាំអាហ្វ្រិកទាំង៧រូប នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី១៦ខែមិថុនា ហើយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងបន្ទាប់មកជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃបន្ទាប់។ មេដឹកនាំអាហ្វ្រិកទាំង៧ ដែលត្រូវបានគេស្គាល់ថាមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូម៉ូរូសប្រទេសកុងហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសសេនេហ្គាល់និងប្រទេសអេហ្ស៊ីបផងដែរ។ គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកទាំង៧...