ភ្នំពេញ ៖ យោងតាមតារាងបច្ចុប្បន្នភាពមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣គិតត្រឹមម៉ោង ១២និង១៤នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុបចំនួន៧០គ្រឿង ។ ក្នុងនោះមេដាយមាស៩គ្រឿង , ប្រាក់១៨ និងសំរិទ្ធ៤៣គ្រឿង ដោយស្ថិតនៅលេខរៀងទី៨ ៕
បរទេស ៖ នាយកដ្ឋាន កែប្រែរបស់ថៃ បានបំភ្លឺថា បទប្បញ្ញត្តិថ្មី ដែលខ្លួនបានចេញ គឺគ្មានបំណងត្រួសត្រាយផ្លូវ ឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលទោសនៅក្រៅពន្ធនាគារនោះទេ ប្រសិនបើលោកត្រឡប់ទៅប្រទេសថៃវិញ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីគឺលោក វិស្ណុ គ្រែង៉ែម...
គៀវ៖ ក្រុងកៀវកំពុងទាមទារឲ្យរុស្ស៊ី បង់ប្រាក់រាប់ពាន់លានដុល្លារជាសំណង សម្រាប់ការបំផ្លាញទំនប់ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។ លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់កាសែត Newsweek ថា ការបំផ្លិចបំផ្លាញទំនប់ដ៏សំខាន់ក្នុងសម័យសូវៀត នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តម្រូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល នៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច ស...
ភ្នំពេញ៖ ក្នុងឱកាសណែនាំម្ចាស់បុរីទាំងអស់ឲ្យ ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឲ្យគ្រប់ម្ចាស់បុរីផ្អាករឹបអូសផ្ទះ ពីអ្នកគ្មានលទ្ធភាពបង់ ត្រូវហៅគ្នាមកនិយាយ ដោយរៀបចំឥណទានឡើងវិញ ចាប់តាំងពីវិនាទីដែលសម្តេចបានប្រកាសនាព្រឹកថ្ងៃ៩ មិថុនានេះ ។ ការប្រកាសរបស់សម្តេចតេជោនេះ គឺពិតជាដំណឹងដ៏ល្អបំផុតក្នុងពាក់កណ្តាលឆ្នាំ២០២៣នេះ សម្រាប់អ្នកទិញផ្ទះនៅតាមបុរី ដែលគ្មានលទ្ធភាពបង់បន្ត...
ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅស្រុកព្រះស្ដេច ខេត្តព្រវែងនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា...
ប៉េកាំង៖ ប្រទេសចិន បានថ្កោលទោសចក្រភពអង់គ្លេស សម្រាប់ការបំភាន់នូវអ្វីដែលហៅថា ស្ថានីយ៍ប៉ូលីសសម្ងាត់ ហើយបានជំរុញឱ្យភាគីអង់គ្លេសបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបញ្ឈប់ការជេរប្រមាថដល់ប្រទេសចិន បន្ទាប់ពីចក្រភពអង់គ្លេស បានបញ្ជាឱ្យប្រទេសចិនបិទ “ស្ថានីយ៍ប៉ូលីសក្រៅប្រទេស” របស់ខ្លួន ប៉ុន្តែមិនបានបង្ហាញពីសកម្មភាពខុសច្បាប់នៅកន្លែងទាំងនោះឡើយ។ ទាំងអ្នកជំនាញចិន និងអង់គ្លេស មើលឃើញថា ទង្វើចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេស ថាជាភាពខ្ពើមរអើមក្នុងការយកចិនជា “ការគំរាមកំហែង” ក្នុងការប៉ុនប៉ង ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រ របស់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ អគារផ្ទះល្វែងចាស់មួយកន្លែងនៅក្នុងតំបន់ Kherson របស់លោកស្រី Lilya Pshenichnaya មិនត្រូវបានជន់ លិចនោះទេ ដោយសារតែវាឈរខ្ពស់ នៅពីលើច្រាំងខាងស្តាំនៃទន្លេ Dnipro នៅក្នុងមជ្ឈមណ្ឌលរដ្ឋបាល នៃតំបន់ភាគខាងត្បូង អ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីប៉ុន្មានថ្ងៃ បន្ទាប់ពីសង្រ្គាម បានចាប់ផ្តើមជាងមួយឆ្នាំមុន។ កងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីទីក្រុង ក្នុងខែវិច្ឆិកា ប៉ុន្តែនៅតែគ្រប់គ្រងផ្នែកខាងក្រោម និងច្រាំងទន្លេខាងឆ្វេង ដែលត្រូវបានជន់លិច...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខកម្មករជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់ស្តីពីរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងជួយកម្មករនៅថ្ងៃក្រោយ (ចូលនិវត្តន៍)កុំឲ្យពិបាក។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៩ មិថុនា សម្តេចតេជោបានលើកឡើងថា “ច្បាប់ស្តីពីរបបសន្តិសុខសោធននិវត្តថ្មីៗនេះនឹងធ្វើឲ្យកម្មករនៅពេលថ្ងៃក្រោយ មានប្រាក់សោធននិវត្តដូចមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែការទទួលបានប្រាក់សោធននិវត្តន៍នេះ មិនមែនបានគ្រាន់តែធ្វើការ១ឆ្នាំនោះទេ ពោលគឺដូចជាមន្ត្រីរាជការអីចឹង...
ភ្នំពេញ ៖ ឯម រាមដែលគេស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗនោះ បានបង្កបញ្ហាទៀតហើយ ដោយសារតែបញ្ចេញ រូបភាព២សន្លឹក ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនមានលក្ខណៈ បែបអាសអាភាសធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ។ ក្នុងរូបភាពទាំង២សន្លឹក របស់បុគ្គលឯមរាមដែលចាត់ទុកខ្លួនឯងជាអ្នកបង្ហាញម៉ូដនោះ គឺគ្មានការស្លៀកពាក់អ្វីទាំងអស់ ដោយគ្រាន់តែយកស្ទីកឃ័រមកបិទបាំងកន្លែងពិសេសរបស់ខ្លួនប៉ុណ្ណោះ ។ ចំណុចទាំងអស់នេះដោយសារមិនសាកសមជាខ្មែរ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យឯម រាមលុបចេញជាបន្ទាន់ ផង...