In July 2023, Huawei released the first new high-power, ultra-wideband wireless product RRU5517t in Cambodia. This RRU (Remote Radio Unit) combines triple...
VILNIUS៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា មេដឹកនារបស់អង្គការ NATOនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះសម្រាប់កិច្ចប្រជុំកំពូលមួយដែលមានរយៈពេល២ថ្ងៃដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ខណៈដែលអង្គការនេះបានបន្តដាក់សម្ពាធលើការវាយលុកប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះបានប្រារព្ធធ្វើឡើងនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ធ្វើឡើងនៅគ្រាដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO ពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនទៅកាន់ប្រទេស Nordic និងជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក ។ លោក...
តូក្យូ៖ សមាជិកសភា និងអ្នកនេសាទកូរ៉េខាងត្បូង រួមជាមួយនឹងសកម្មជនជាពលរដ្ឋជប៉ុន បានធ្វើបាតុកម្ម ក្នុងទីក្រុងតូក្យូ ដើម្បីប្រឆាំងនឹងគម្រោងបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចដោយទាមទារឱ្យរដ្ឋាភិបាលជប៉ុន លុបចោលផែនការរបស់ខ្លួន។ បាតុករប្រហែល ២០ នាក់មកពីប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅថ្ងៃនោះនៅមុខគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន រួមទាំងសមាជិកនៃគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េ និងសមាជិក ដែលមិនប្រកាន់បក្សពួកផងដែរ។ ពួកគេស្លៀកសម្លៀកបំពាក់ និងកាន់ស្លាកសញ្ញាដោយពាក្យស្លោកដូចគ្នាថា “សមុទ្ររបស់យើង សូមការពារវាជាមួយគ្នា”។ លោក...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមួយគ្រាប់នៅព្រឹកថ្ងៃពុធនេះ ដែលសង្ស័យថា ជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោធាកូរ៉េខាងត្បូង ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់នៅម៉ោងប្រហែល ៩ និង ៥៩ នាទីព្រឹក ត្រូវបានគេព្យាករណ៍ថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តដល់ស្រ្តីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា ទូរទស្សន៍រដ្ឋ TRT បានរាយការណ៍មកថា ពលរដ្ឋដែលរស់នៅក្នុងផ្ទះនារដូវក្តៅនៅជុំវិញស្រុក Aliaga របស់ប្រទេសតួកគី នៅក្នុងខេត្ត Izmir ស្ថិតភាគខាងលិចប្រទេសនេះ កំពុងត្រូវបានជម្លៀសខ្លួនចេញតាមផ្លូវគោក និងសមុទ្រ បន្ទាប់ពីមានអគ្គីភ័យ បានឆាបឆេះកាលពីព្រឹកថ្ងៃចន្ទ ។ ទូរទស្សន៍ Aliaga បានដកស្រង់សម្តី...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុន និងអង្គការណាតូ នឹងចេញឯកសារកិច្ចសហប្រតិបត្តិការ សន្តិសុខថ្មីមួយ ខណៈដែលកិច្ចប្រជុំកំពូលរបស់ សម្ព័ន្ធភាពឆ្លងអាត្លង់ទិកចាប់ផ្តើម នៅថ្ងៃតែមួយនៅប្រទេសលីទុយអានី ដែលធ្វើឡើងចំពេលមានការ ព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយ។ មុនពេលចាកចេញពីទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការណាតូរយៈពេល ២ថ្ងៃ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា លោកមានចិត្តចង់ប្រើកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយ...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) បានថ្លែងថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់របស់កម្ពុជា ទទួលបានជោគជ័យ ក្រោយជួយហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ ដល់មន្ត្រីជំនាញសកម្មភាពមីន របស់អ៊ុយក្រែន នៅប្រទេសប៉ូឡូញ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង រតនា...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ទី៣ (PS3)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ តាមតំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា «ដំណើរការសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូន...
ហ្សាកាតា៖ រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ នឹងជួបប្រជុំគ្នា នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដោយវិបត្តិនយោបាយជាប់គាំង របស់មីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើការពិភាក្សា។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានបង្វិលក្រុមនៅឆ្នាំនេះ បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលយោធាបានដណ្តើមអំណាច ដោយការទម្លាក់រដ្ឋាភិបាល ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែគេមិនដឹងថា...