យោងតាមការចេញផ្សាយរបស់ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបារាំង PSG បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយមួយ ដែលនឹងយល់ព្រមឲ្យកីឡាករប្រេស៊ីល Neymar ចាកចេញពីបារាំងជាមួយនឹងកញ្ចប់តម្លៃខ្លួនដ៏ថ្លៃកប់ពពកមួយ។ ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះនឹងត្រូវក្លឹបបារាំង លក់ទៅឲ្យក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Hilal ជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់១៥០លានផោនដែលធ្វើឲ្យ PSG ពិបាកក្នុងការបដិសេធចំណែកឯកីឡាករក៏ នឹងទទួលបានប្រាក់កម្រៃយ៉ាងក្រាស់មួយផងដែរ។ កីឡាករ Neymar បានបញ្ជាក់ច្បាស់ហើយថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមប្រេសិតពិសេសមួយក្រុមរបស់ប្រទេសចិន ដែលកំពុងធ្វើការនៅក្នុងគម្រោងផែនៅភាគនរតី នៃប្រទេសប៉ាគីស្ថាន ត្រូវបានរងការវាយប្រហារដោយគ្រាប់បែកបង្កប់ នៅតាមផ្លូវព្រមទាំងក្រុមខ្មាន់កាំភ្លើងផង តាមផ្លូវធ្វើដំណើរពីអាកាសយានដ្ឋានទៅកាន់ផែវិញ។ ប្រភពដដែលបានបន្តទៀតថា ជនជាតិចិនទាំងអស់មិនមានអ្នករងរបួសឬបាត់បង់ជីវិតឡើយ ហើយក្រោយមកអគ្គកុងស៊ុលបានចេញមកធ្វើការថ្កោលទៅសយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះនិងបានចាត់ទុកថា វាគឺជាសកម្មភាពវាយប្រហារដោយភេវរកម្ម ព្រមទាំងបានស្នើឲ្យអជ្ញាធរប៉ាគីស្ថាន ជួយស្វែងរកក្រុមរៀបចំផែនការឲ្យបានដើម្បីយកមកកាត់ទោសថែមទៀតផង។ អគ្គកុងស៊ុលបានធ្វើសកម្មភាពភ្លាមៗ នូវផែនការគ្រាអាសន្ន ដោយក្រើនរំលឹកប្រជាពលរដ្ឋ សហគ្រាស និងគម្រោងក្នុងស្រុកចិនឱ្យមានការប្រុងប្រយ័ត្ន ធ្វើឱ្យប្រសើរឡើងនូវវិធានការសន្តិសុខ ការពារហានិភ័យសន្តិសុខ...
បរទេស៖ ក្រសួងការបរទេសចិន កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញសេចក្តីព្រមាន និងដាក់ទោសចំពោះការបំពេញទស្សនកិច្ច របស់លោកអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai និងតាំងចិត្តថា នឹងធ្វើការសងសឹកចំពោះរឿងនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ការប្រកាសនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងគោលបំណងបង្ហាញជំហប្រឆាំងដាច់ខាតចំពោះគ្រប់ទំរង់ នៃការធ្វើទំនាក់ទំនងផ្នែកកាទូតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងកោះតៃវ៉ាន់។ គួរឲ្យដឹងដែរថា លោក Lai ដែលត្រូវបានចាត់ទុកថា ជាបេក្ខភាពក្នុងការទទួលយកជ័យជំនះ...
ចិន ចេញផ្សាយភាព យន្តឯកសារថ្មី អំពីការរៀបចំ របស់កងទ័ព ដើម្បីវាយប្រហារ កោះតៃវ៉ាន់ និងបង្ហាញការប្តេជ្ញាចិត្ត របស់ទាហានថា នឹងលះបង់ជីវិត ប្រសិនបើចាំបាច់https://dap-news.com/?p=350213 អ្នកជំនាញព្រមានថា ការរីកសាយភាយនុយក្លេអ៊ែរ អាចងាកចេញពីការគ្រប់គ្រងhttps://dap-news.com/?p=350277 ចិន ជំរុញឲ្យហ្វីលីពីន យកខ្មោចនាវាចម្បាំង ដែលទុកចោល ដោយខុសច្បាប់ ចេញពីតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូងhttps://dap-news.com/?p=350610...
ឃាត់ខ្លួនថៅកែក្រុមហ៊ុនពិភពដីមាស និងភរិយា ព្រមទាំងអង្គរក្ស៥នាក់ ក្រោយផ្ទុះអាវុធ តដៃជាមួយសមត្ថកិច្ចhttps://dap-news.com/national/2023/08/07/350426/ អ្នកវិភាគ ៖ មិនលឿនទេ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីhttps://dap-news.com/national/2023/08/07/350322/ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិទេសាភិបាលបណ្ឌិត ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់https://dap-news.com/?p=350644 បុរសម្នាក់អះអាងថា...
ភ្នំពេញ៖ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចំនួនពីរលើកពោលគឺនៅមុននិងក្រោយពេលទៅចូលរួមថ្លែងការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ បើតាមកាលវិភាគ នៃដំណើរទស្សនកិច្ចនេះ គឺកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងទៅក្នុងនាម នាយករដ្ឋមន្រ្តីពេញសិទ្ធិរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៣...
វ៉ាស៊ីនតោន៖ ប្រតិចារិកសេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពណ៌នាប្រទេសចិនថាជា “គ្រាប់បែកពេលវេលា” នៅក្នុងតំបន់ជាច្រើន ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដូចជាការងារខ្ពស់ និងកំណើនយឺត សូម្បីតែរដ្ឋបាលរបស់លោកព្យាយាមកាត់បន្ថយភាពតានតឹងជាមួយមហាអំណាចអាស៊ីក៏ដោយ។ លោក បៃដិន បានប្រាប់ព្រឹត្តិការណ៍រៃអង្គាសប្រាក់នយោបាយក្នុងរដ្ឋ Utah កាលពីថ្ងៃព្រហស្បតិ៍ថា “ចិនកំពុងមានបញ្ហា” ដោយលោកបានបន្ថែមថា “វាមិនល្អនោះទេ ព្រោះពេលមនុស្សអាក្រក់មានបញ្ហា...
ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តី អមគណៈប្រតិភូនាយករដ្ឋមន្រ្តី ។លោក សុខ ចិន្តាសោភា សូមស្វាគមន៍ យ៉ាងកក់ក្តៅ...
តូក្យូ៖ ប្រទេសជប៉ុន និងចិន ប្រារព្ធខួបលើកទី៤៥ នៃការចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាព និងមិត្តភាព ទ្វេភាគីដោយ ស្ងាត់ស្ងៀម ដោយមិនមានព្រឹត្តិការណ៍ អបអរសាទរជាផ្លូវការចំពេលមានភាពតានតឹង ជុំវិញផែនការ របស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញ ទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ។ ទំនាក់ទំនងទ្វេភាគី មានភាពតានតឹងជុំវិញ...
ញូវយ៉ក៖ អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានមកដល់ទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ សម្រាប់ការស្នាក់នៅរយៈពេលពីរថ្ងៃមុនពេលធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមពិធីសម្ពោធប្រធានាធិបតីថ្មី។ ការឆ្លងកាត់របស់លោក Lai ដែលជាបេក្ខជននាំមុខមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រទេសចិន ខឹងសម្បារ ដែលចាត់ទុកតៃវ៉ាន់ ជារបស់ខ្លួន និងប្រឆាំងនឹងទំនាក់ទំនងផ្លូវការណាមួយ រវាងប្រទេសផ្សេងទៀត និងកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយស្វ័យភាពមួយនេះ។ ទីក្រុងប៉េកាំង បានចាត់ទុកលោក...