ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ ពលរដ្ឋដែលគ្រោះថ្នាក់ចរាចរណ៍ នៅជិតផ្សារស្រុកក្រគរ កាលពិល្ងាចម្សិលមិញដោយក្នុងនោះមានអ្នករងរបួសធ្ងន់៣នាក់ ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។ លោក ខូយ រីដា បានថ្លែងអំណគុណដល់កម្លាំងនគរបាល និង ពលរដ្ឋទាំងអស់ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា និងអរគុណដល់ក្រុមគ្រូពេទ្យស្រុកក្រគរ និងមណ្ឌលសុខភាពឃុំ ពិតជាបានជួយសង្រោះអាយុជីវិតពលរដ្ឋចេញពីបេះដូងពិតប្រាកដ៕
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជូនលោកស្រី ឃួន សុដារី ជាសម្ដេចមហារដ្ឋសភាធិការធិបតី។
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី។
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំកិច្ចប្រជុំលើកដំបូង ពង្រឹងលើការងារចំបងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់និងក្មេងទំនើង និងការងារសណ្តាប់ធ្នាប់ចរាចរណ៍ ។ក្នុងកិច្ចប្រជុំនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ បានណែនាំនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ និងហាមមន្រ្តីនគរបាលចរាចរណ៍ មិនឱ្យមានការពួនស្ទាក់ចាប់ប្រជាពលរដ្ឋ ដែលជា បាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អ មកលើកងកម្លាំងនគរបាលជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំដល់លោកស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកលោកស្រី នាយការិយាល័យជំនាញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការផ្អាកបណ្ដោះអាសន្នចំពោះរថយន្តធុនធំគ្រប់ប្រភេទ ធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ចំណុចអូរងើយ ក្នុងភូមិសាស្ត្រស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ប៉េកាំង៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅអង់គ្លេស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាលអង់គ្លេស ចំពោះការបញ្ចេញទឹកសំណល់ដែលបំពុលដោយនុយក្លេអ៊ែររបស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ។ ថ្មីៗនេះ ការិយាល័យបរទេស អង្គការ Commonwealth & Development Office របស់ចក្រភពអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលជប៉ុន ក្នុងការចាត់វិធានការ លើការបញ្ចេញទឹកសំណល់វិទ្យុសកម្ម។ អ្នកនាំពាក្យបានឲ្យដឹង “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់រដ្ឋាភិបាលចក្រភពអង់គ្លេស...
ប៉េកាំង៖ សកម្មជនបរិស្ថានម្នាក់នៅប្រទេសហ្សំបៀរ បានឲ្យដឹងថា ការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ គួរតែត្រូវបានថ្កោលទោស ព្រោះវានឹងមានផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែលើជីវិតសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់មនុស្សជាតិផងដែរ។ លោក Abel Kamfwa ស្ថាបនិកជំនាន់បៃតងហ្សំបៀរ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា “សារធាតុគីមីដែលប្រទេសជប៉ុន បានបញ្ចេញទៅក្នុងមហាសមុទ្រ គឺមានគ្រោះថ្នាក់ដល់សត្វសមុទ្រ ហើយនៅទីបំផុតផលប៉ះពាល់នេះនឹងផ្លាស់ប្តូរពីប្រភេទសត្វសមុទ្រមកមនុស្សជាតិ និងប៉ះពាល់ដល់បរិស្ថាន”។ លោក Kamfwa បានប្រាប់កាសែតស៊ិនហួ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ទំនាក់ទំនង ការលេងហ្គេម ការប្រកួតប្រជែង សុទ្ធតែបង្កគ្រោះថ្នាក់ និងគ្មានផលល្អ ហើយការស្វែងរកកិច្ចសហប្រតិបត្តិការ គឺជាភាពចាំបាច់ជាជាងជម្រើសណាទាំងអស់ សម្រាប់ចិន-អាមេរិក។ អ្នកនាំពាក្យចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ការពិតបង្ហាញម្តងហើយម្តងទៀតថា ប្រទេសចិន និងសហរដ្ឋអាមេរិក ឈរ ដើម្បីទទួលបានពីកិច្ចសហប្រតិបត្តិការ និងងាកចេញពីការប្រឈមមុខគ្នា”...