JOHANNESBURG៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បាន ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដែលបង្កឡើង ដោយភ្លើងឆេះអគារនៅក្នុងសង្កាត់ ពាណិជ្ជកម្មកណ្តាលនៃទីក្រុងJOHANNESBURG ប្រទេសអាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៧៤នាក់ហើយ ។ លោក Floyd Blink អ្នកគ្រប់គ្រនៅទីក្រុង Johannesburg បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា...
បរទេស៖ សមាជិកសភារបស់ប្រទេសអ៊ុយក្រែន បានអះអាងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នឹងបណ្តេញរដ្ឋមន្ត្រីការពារជាតិ គឺលោក Aleksey Reznikov ចេញពីតំណែងនៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yaroslav Zheleznyak សមាជិកនៃគណបក្ស...
ភ្នំពេញ៖ វីឌីអូពាណិជ្ជកម្មថ្មី ប្រកបដោយភាពច្នៃប្រឌិតបែប MV ដំបូងគេបង្អស់នៅកម្ពុជារបស់ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលបង្ហាញពីភាពរស់រវើក ពោរពេញដោយថាមពល និងបង្កើតស្តាយទាន់សម័យ ឲ្យយុវវ័យសម័យថ្មីជាមួយភេសជ្ជៈ ICY COOL ។ វីឌីអូពាណិជ្ជកម្មភេសជ្ជៈ...
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ រតនៈ ដែលទើបនឹងផ្លាស់តំណែង ពីអគ្គនាយកអគ្គិសនីកម្ពុជា ទៅជារដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានផ្ញើបណ្ដាំចំនួនពីរចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាថ្មី និងនិយោជិតអគ្គិសនីកម្ពុជា។ ក្នុងបណ្ដាំទាំងពីរនោះរួមមាន៖ ១/ សូមឱ្យក្បាលម៉ាស៊ីនថ្មី ជាពិសេសអគ្គនាយក មើលអគ្គិសនីកម្ពុជាយើង ឱ្យលេីសពីអគារ ឃើញជាគ្រួសាររបស់យើង...
បរទេស៖ ការដឹកជញ្ជូនលើកដំបូង នៃរថក្រោះប្រយុទ្ធ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិក គ្រោងនឹងទៅដល់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ដោយមន្ត្រីមន្ទីរបញ្ចកោណបានប្រាប់សារព័ត៌មាន Politico ដោយកត់សម្គាល់ថា រថក្រោះចំនួន ១០គ្រឿង ក្នុងចំណោមរថក្រោះចំនួន ៣១ គ្រឿងដែលបានសន្យាជាមួយទីក្រុងកៀវ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ចប់ការជួសជុល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ដូចជាការបង្កកទ្រព្យសម្បត្តិលើបុគ្គល និងអង្គការនានា ដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងបរាជ័យរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាកាលពីសប្តាហ៍មុន។ គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្របានសម្រេចចិត្តជ្រើសរើសបុគ្គលចំនួន ៤ នាក់ បុរសជនជាតិអង់គ្លេសម្នាក់ បុរសជនជាតិចិនម្នាក់ និងបុរសពីរនាក់មកពីប្រទេសកូរ៉េខាងជើង និងក្រុមចំនួន ៣ រួមទាំងក្រុម Hacker កូរ៉េខាងជើង និងក្រុម...
តូក្យូ៖ ប្រព័ន្ធកាំជ្រួចការពារដែនអាកាសជាច្រើន ដែលរុស្ស៊ីដាក់ពង្រាយនៅលើកោះជម្លោះពីរនៅភាគខាងជើងប្រទេសជប៉ុន ក្នុងឆ្នាំ២០២០ ត្រូវបានផ្លាស់ប្តូរចេញពីកោះនេះ ការវិភាគលើរូបភាពផ្កាយរណបបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនលទ្ធភាព ដែលទីក្រុងម៉ូស្គូ កំពុងរៀបចំឡើងវិញ នូវសព្វាវុធពីចុងបូព៌ារបស់ខ្លួន សម្រាប់ប្រើក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ លោក Yu Koizumi សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ បានធ្វើការវិភាគដោយផ្អែកលើរូបភាពផ្កាយរណប នៃកោះ Etorofu និង Kunashiri ដែលថតដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសអាមេរិក Maxar...
ប៉េកាំង៖ រដ្ឋាភិបាលទាំងពីរបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងចិន បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចពិភាក្សាជាមួយប្រទេសជប៉ុន ខណៈដែលទីក្រុងសេអ៊ូល កំពុងស្វែងរកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីនៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin បានពិភាក្សាជាមួយសមភាគីចិន លោក វ៉ាង យី តាមទូរស័ព្ទ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ប្រទេសលោក ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងសេអ៊ូល ក្នុងនាមជាប្រធាននៃកិច្ចសន្ទនា...
ភ្នំពេញ ៖ នៅក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ មន្រ្ដីក្រោមឱវាទ ត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីចិត្ត។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្នុងជំនួបនេះ លោករដ្ឋមន្រ្ដី...