ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ(អពដ) បានប្រគល់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ“មាស” ជូនក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ជាក្រុមហ៊ុនដែលបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ និងអនុលោមភាពសារពើពន្ធខ្ពស់។ ការប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីពិភាក្សាតុមូលស្តីពី “ពន្ធដារកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីពន្ធដារ” នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលត្រូវបានសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន ហួវៃ និងមានការចូលរួមពីលោកបណ្ឌិត អេង រតនា...
អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា យន្តហោះ Air Canada ១គ្រឿងបានបុកជាមួយនឹងយន្តហោះមួយផ្សេងទៀត នៅពីលើអាកាសយានដ្ឋានអន្តរជាតិ Vancouver កាលពីរសៀលថ្ងៃអាទិត្យ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈដែលត្រូវបានរុញចេញពីច្រកទ្វារនោះ ស្លាបរបស់យន្តហោះ Air Canada Rouge Airbus A319...
ភ្នំពេញ៖ ប្រធានសម្ព័ន្ឋ សហជីពជាតិ លោក ហ្វា សាលី គាំទ្រ អនុសាសន៍ សម្តេចនាយក រដ្ឋ មន្រ្តី លើ ការ ពន្លឿន ប្រាក់ឈ្នួល និង ការ កែសម្រួល មធ្យោបាយ ធ្វើដំណើរ របស់ កម្មករនិយោជិត។ ការគាំទ្រនេះធ្វើឡើងក្រោយពីសម្តេច...
តូក្យូ ៖ មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន កំពុងរៀបចំផែនការ ជំរុញការឆ្លើយតបរបស់ខ្លួន ចំពោះឱសថស្របច្បាប់ ចំពេលមានការ រីករាលដាលនៃករណីថ្មីៗ ដែលយុវជនបានជួបប្រទះ ផលប៉ះពាល់ធ្ងន់ធ្ងរពីសារធាតុមួយចំនួន។ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបានឲ្យដឹងថា ផលិតផលមួយចំនួន ដែលរួមមានទម្រង់នៃកញ្ឆា ដែលផ្លាស់ប្តូរដោយផ្នែក ត្រូវបានគេបញ្ជាក់ថា មានគ្រោះថ្នាក់ជាងកញ្ឆាពិតទៅទៀត។ ជាមួយនឹងក្តីបារម្ភ នៃករណីកាន់តែច្រើនឡើងៗ ក្រសួងកំពុងស៊ើបអង្កេតអ្នកលក់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៤ ខែកញ្ញានេះ បានអនុញ្ញាតឲ្យលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ៕
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានរៀបចំព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនៅលើកោះ ដែលមានជម្លោះជាមួយប្រទេសជប៉ុន ដើម្បីរំលឹកដល់ជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ របស់ខ្លួនលើប្រទេសនេះបន្ទាប់ពីបានផ្លាស់ប្តូរឈ្មោះនៃខួបនេះ ដើម្បីបញ្ចូលឃ្លាថា “ជប៉ុន យោធានិយម” ។ ទាហានបានដង្ហែក្បួននៅលើកោះ Etorofu នៅភាគខាងជើងប្រទេសជប៉ុន ខណៈពេលដែលផ្កាត្រូវបានគេផ្តល់ជូនដល់ទាហានសូវៀត ដែលបានពលីនៅលើកោះ Kunashiri និង Shikotan។ ហ្វូងមនុស្សក៏បានប្រមូលផ្តុំគ្នានៅឯការតាំងពិពណ៌អាវុធនៅលើកោះ Etorofu ដែលបង្ហាញពីរថក្រោះ និងគ្រាប់រ៉ុក្កែតជាច្រើន។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោក ហោ ណាំហុង និងលោក ឌិត មុន្ទី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានសំណូមពរដល់ភាគីជប៉ុនជួយសិក្សា និងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី «គម្រោងការពារទឹកជំនន់ កែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅកម្ពុជា»។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារលើ វិស័យធនធានទឹកជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នាថ្ងៃទី៤...
ភ្នំពេញ ៖ ការចរចាប្រាក់ឈ្នួល អប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ចំនួន៣លើកមកនេះមិនទាន់ឯកភាពនៅឡើងទេ ខណៈភាគីនិយោជកដាក់តួលេខចំនួន២០១ដុល្លារ និងភាគីនិយោជិត២១៥ដុល្លារ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៤...
យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីទិញកងអនុសេនាតូចទី៣ នៃយន្តហោះចម្បាំង បំបាំងកាយធុន F-35 ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានដាក់លិខិត ស្នើសុំទៅក្រសួងការពារជាតិអាមេរិក ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង “ក្នុងរយៈពេលប៉ុន្មានខែខាងមុខ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ...