ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះ២គ្រឿងបុកគ្នា នៅពីលើអាកាសយានដ្ឋាន Vancouver របស់ប្រទេសកាណាដា

រូបភាពពី៖​ AFP

អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា យន្តហោះ Air Canada ១គ្រឿងបានបុកជាមួយនឹងយន្តហោះមួយផ្សេងទៀត នៅពីលើអាកាសយានដ្ឋានអន្តរជាតិ Vancouver កាលពីរសៀលថ្ងៃអាទិត្យ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈដែលត្រូវបានរុញចេញពីច្រកទ្វារនោះ ស្លាបរបស់យន្តហោះ Air Canada Rouge Airbus A319 បានទាក់នឹងស្លាបរបស់យន្តហោះ Jazz Air Canada Express Q400 ដែលចតនៅច្រកទ្វារក្បែរនោះ ។

យ៉ាងណាមិញ មិនមានអ្នកដំណើរ ឬបុគ្គលិកជើងគោកណាម្នាក់រងរបួសនោះទេ ហើយអ្នកដំណើរកំពុងត្រូវបានប្តូរទៅជើងហោះហើរផ្សេងៗគ្នា ។

បច្ចុប្បន្ននេះ យន្តហោះ Q400 នៅតែគ្រោងនឹងចេញដំណើរកាលពីថ្ងៃអាទិត្យដដែល បើទោះបីជាមានការពន្យារពេលអស់៣ម៉ោងក៏ដោយ ហើយអ្នកដំណើរនៅលើយន្តហោះ A319 ត្រូវបានកក់ទុកឡើងវិញទៅកាន់យន្តហោះផ្សេងទៀត ។

គួរបញ្ជាក់ថា យន្តហោះ Q400 ផ្ទុកអ្នកដំណើរប្រហែល៧៥នាក់ ហើយយន្តហោះ Airbus A319 មានអ្នកដំណើរជាង១២០ នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top