តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួន របស់ប្រទេសរបស់លោកក្នុងការ ជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍...
ដាកា៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ចំនួនអ្នកប្រើប្រាស់ អ៊ីនធើរណេត នៅក្នុងប្រទេសបង់ក្លាដេស សរុបបានកើនឡើង ដល់១៣០.៩៤លាននាក់ នៅដំណាច់ខែកក្កដា ។ នេះជាការបង្ហាញ ស្ថិតិចុងក្រោយរបស់និយតករ ទូរគមនាគមន៍ របស់ប្រទេសបង់ក្លាដេស ។ យោងតាមទិន្នន័យរបស់គណៈកម្មការ គ្រប់គ្រងទូរគមនាគមន៍ បង់ក្លាដេស...
ភ្នំពេញ ៖ ក្រុមមន្រ្តីមកពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាមបានជួបជុំគ្នារៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងធនធានវារិជាតិ និងការអភិវឌ្ឍវារីវប្បកម្មសម្រាប់ប្រទេសក្នុងតំបន់មេគង្គឡានឆាង ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល...
ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ...
ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជានាយកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រទេសចិន និងរុស្ស៊ីនឹងធ្វើការយ៉ាងជិតស្និទ្ធ លើកិច្ចសហប្រតិបត្តិការសន្តិសុខជាយុទ្ធសាស្ត្រ ការពារពហុភាគីនិយម និងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអភិបាល កិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផលជាងនេះ។ លោក វ៉ាង យី និងលោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីបានធ្វើជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា បោះជំហានដ៏ជោគជ័យ ក្នុងការពង្រឹងសុខមាលភាពរបស់ប្រជាជន ដោយធានាថា «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។ តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ គួររំលឹកថា នេះជាដំណើរចេញបំពេញការងារ...
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព បានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។ យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ កញ្ញា ក្នុងចំណុចទី៣ របាយការណ៍ស្តីពី...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចឯកភាព ចាប់ផ្តើម អនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទាំង ៦ឱ្យបានមុនដំណាច់ឆ្នាំ២០២៣នេះតែម្តង ។ យោងតាមចំណុច១ ស្តីពីរបាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធី គោលនយោបាយ អាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្ត...