ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំសហការី អញ្ជើញ ចុះទស្សនកិច្ចសិក្សា ខ្សែចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទី នៅក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុកដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រតិភូ បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញអោយក្រុមហ៊ុនបន្តការវិនិយោគពង្រីកលើការដាំដុះ និងកែច្នៃស្វាយចន្ទី អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបាន ស្របតាមគោលនយោបាយ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរចំពោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ តាមរយៈសារតេក្រាម នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា...
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី ១ ខែកញ្ញាថា ៖ តបតាមសេចក្តីអញ្ជើញរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រទេសប្រធាន តាមវេនអាស៊ាន ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ លោក Li Qiang...
ថ្ងៃទី ៣១ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាតាមទូរស័ព្ទជាមួយលោក Park Jin រដ្ឋមន្ត្រីក្រសួងការ បរទេសកូរ៉េខាងត្បូង តាមការណាត់ ។ លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង មិនត្រូវរងភាពប៉ះពាល់ពីភាគីទីបីនោះទេ ។...
បរទេស ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានប្រោសប្រទាន កាត់បន្ថយការកាត់ទោស ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មកត្រឹម១ឆ្នាំ ។ នេះបើកាសែត royal gazette បានចេញផ្សាយ នៅថ្ងៃសុក្រនេះ។ យោងតាមសារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣...
កាធុម ៖ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ និងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់ អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan បានឲ្យដឹងថា សង្គ្រាមបច្ចុប្បន្ន អាចនាំទៅដល់ការបែកបាក់ នៃប្រទេស ប្រសិនបើមិនត្រូវ បានដោះស្រាយ។ លោក Al-Burhan បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់មេដឹកនាំប៉ូលីស...
ប៉េកាំង ៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាព របស់សហរដ្ឋអាមេរិក ក្នុងការជំរុញការដាក់ពង្រាយយោធា របស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រើការគំរាម កំហែងជាលេស។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងការ ស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងផែនការ របស់សហរដ្ឋអាមេរិក ក្នុងការបន្ថែមទីតាំងការពារដែនអាកាសថ្មីចំនួន...
កណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចំអកផ្តាំទៅមេខ្លោង កៀរគរពលរដ្ឋ ធ្វើបាតុកម្ម ប្រឆាំង រូបលោកនៅអាមេរិកសុំកុំរត់ចោលកូនចៅ នៅពេលធ្វើបាតុកម្ម ព្រោះកន្លងមក តែងតែរត់ចោលរហូត ។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមានកំហុស ចំពោះការចោទប្រកាន់ពីបទ ប៉ុនប៉ងផ្តួលរំលំការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០ របស់លោកនៅក្នុងរដ្ឋ ហ្សកហ្ស៊ី ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងឯកសារ តុលាការមួយនៅតុលាការ ជាន់ខ្ពស់នៃខោនធី Fulton ថា “ដូចដែលបានបង្ហាញ...
ស្ដុកហូម ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Gunnar Stommer បានឲ្យដឹងថា វិធានការសន្តិសុខ នៅក្នុងប្រទេសស៊ុយអែត នឹងមិនត្រូវបានបន្ធូរបន្ថយ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីកម្រិតនៃការគំរាមកំហែង ភេរវកម្មរបស់ប្រទេសនេះត្រូវបានលើកឡើង ពីការកើនឡើងទៅកម្រិតខ្ពស់បំផុតមួយ ។ លោក Strommer បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការវាយតម្លៃជារួម គឺថាកម្រិតនៃការគំរាមកំហែង គឺដូចគ្នាទៅនឹងកាលពី...