ព័ត៌មានជាតិ

លោក កៅ ថាច ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ខេត្តព្រះវិហារ

​ព្រះវិហារ​៖​ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ នៅថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ នេះ​ បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា  ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុកដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ 

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​បណ្ឌិត​ប្រតិភូ​ បានបញ្ជាក់​ពី​ការ​ជួយ​គាំទ្រ​ដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញ​អោយក្រុមហ៊ុនបន្តការ​វិនិយោគ​ពង្រីកលើ​ការ​ដាំ​ដុះ​ និង​កែច្នៃ​ស្វាយ​ចន្ទី​ អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបាន ស្រប​តាម​គោល​នយោបាយ ​ដែល​បាន​ដាក់​ចេញ​ ដោយ​រាជរដ្ឋាភិបាល​៕

To Top