បរទេស ៖ តុលាការឧទ្ធរណ៍ នៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានកាត់ទោសកំបាំងមុខ អតីតប្រធានាធិបតី របស់ប្រទេសគឺលោក Francois Bozize អាយុ ៧៦ឆ្នាំឱ្យធ្វើការដោយបង្ខំអស់មួយជីវិត បន្ទាប់ពីត្រូវបានគេរកឃើញថា លោកមានកំហុសពីបទ “ធ្វើឱ្យខូចដល់សន្តិសុខផ្ទៃក្នុង របស់រដ្ឋ” និង “ការធ្វើឃាត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថានាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា ហៅកាត់ថា (DMH) បានប្រកាសថា មានគ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃសៅរ៍ ដោយមិនមានការរាយការណ៍ពីអ្នកស្លាប់ និងរបួស នៅឡើយទេ ។ បើយោងតាមនាយកដ្ឋាន DMH បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រហែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេស បានជួបពិភាក្សាការទូត សម្ងាត់ជាមួយតំណាងវិមានក្រឹមឡាំង ស្តីពីវិធានការសន្តិសុខអន្តរជាតិ ទូទាំងជម្លោះក្នុងប្រទេស អ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា កិច្ចសន្ទនានេះបានធ្វើឡើង នៅក្នុងទីក្រុងនានាដូចជាទីក្រុងវីយែន និងញូវយ៉កហើយក្នុងរយៈពេល១៨ខែកន្លងមកនេះ។ ជម្លោះនេះធ្វើឡើង ដើម្បីដោះស្រាយបញ្ហាដូចជាកង្វះគ្រាប់ធញ្ញជាតិ និង សុវត្ថិភាពនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍។ កាសែតដដែលនេះបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់កោះតៃវ៉ាន់ បានចង្អុលបង្ហាញ ពីការកើនឡើង នៃសកម្មភាពយោធា នៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះនេះ បន្ទាប់ពីមន្ត្រីក្នុងតំបន់ បានរាយការណ៍ពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក រាប់សិបគ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា...
បរទេស៖ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ស្ទើរតែពាក់កណ្តាលនៃយន្តហោះចម្បាំង F-35 Joint Strike Fighters ដែលត្រូវបានគេសន្មត់ថា ដំណើរការគឺមិនអាចហោះហើរបាន ហើយវានឹងត្រូវចំណាយ ១,៣ ពាន់ពាន់លានដុល្លារដើម្បីរក្សាឱ្យយន្តហោះទាំងនោះឱ្យដំណើរការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមរបាយការណ៍នោះថា “អត្រាសមត្ថភាពបេសកកម្មរបស់កងយន្តហោះចម្បាំង F-35...
អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា ទូរទស្សន៍ជាតិរបស់ប្រទេសក្រិចERT បានរាយការណ៍មកថា យន្តហោះធុនតូច១គ្រឿងបានធ្លាក់នៅក្នុងប្រទេសក្រិកកាលពីថ្ងៃសៅរ៍ដោយបានបណ្តាលឲ្យស្លាប់ពីឡុតបើកយន្តហោះ ដែលជាមនុស្សតែម្នាក់គត់នៅលើយន្តហោះនោះ ។គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតក្លឹបអាកាសមួយនៃទីក្រុង Thebes ស្ថិតនៅភាគខាងជើងនៃទីក្រុង អាតែន ។ អត្តសញ្ញាណជនរងគ្រោះមិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងនៅឡើយទេ ។ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះ ។ យោងតាមរបាយការណ៍ព័ត៌មានដំបូងបានបង្ហាញឲ្យដឹងថា យន្តហោះមានបញ្ហាអំឡុងពេលហោះឡើង...
ភូកេត៖ បុរសជនជាតិស្វីសអាយុ ៥៣ ឆ្នាំម្នាក់បានធ្លាក់ពីលើអគារចំណតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិភូកេត កាលពីយប់ថ្ងៃសុក្រ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសបានប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានបន្ទាប់ពីទទួលបានដំណឹងថា បុរសបរទេសម្នាក់បានរងរបួសបន្ទាប់ពីបានលោតពីលើអគារកន្លែងចំណតរថយន្ត នៅម៉ោងប្រហែល ៧ និង៣០នាទី យប់ថ្ងៃសុក្រ។ នេះបើតាមលោកវីរសេនីយ៍ Salan Santisatsanakul ប្រធានប៉ុស្តិ៍ប៉ូលិស...
បរទេស៖ ជនជាតិវៀតណាមរាប់រយនាក់បានតម្រង់ជួរដើម្បីទិញទូស័ព្ទម៉ាក iPhone ជំនាន់ចុងក្រោយនៅ Apple Stores ក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃកាលពីថ្ងៃសុក្រ ប៉ុន្តែតម្រូវការគឺខ្ពស់ពេកសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបានអ្វីដែលពួកគេចង់បាន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈដែលប្រទេសថៃត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងចំណោមទីផ្សារលំដាប់ទី១ របស់ Apple សម្រាប់ឆ្នាំទី ២ ពាណិជ្ជករវៀតណាមជាច្រើនបានជ្រើសរើសប្រទេសនេះ...
យប់ថ្ងៃទី២៣ខែកញ្ញា ការប្រកួតកីឡាអាស៊ីលើកទី១៩បានបើកធ្វើជាផ្លូវការនៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។ ក្នុងពិធីបើកការប្រកួត ក្នុងនាមជាកត្តាស្នូល ទឹកបានលេចចេញជាញឹកញាប់ក្នុងទិដ្ឋភាពគ្រប់បែបយ៉ាង ដែលមានន័យថា ចិនបានរួមបញ្ចូលគ្នាជាមួយអាស៊ីនិងពិភពលោកក្នុងយុគសម័យថ្មី ពោលគឺនឹងរីកចម្រើនទៅមុខដូចរលក ។ នេះគឺលើកទីបីហើយដែលប្រទេសចិនបានរៀបចំការប្រកួតកីឡាអាស៊ី បន្ទាប់ពីការប្រកួតកីឡាអាស៊ីក្រុងប៉េកាំងនៅឆ្នាំ១៩៩០និងការប្រកួតកីឡាអាស៊ីក្រុង Guangzhou នៅឆ្នាំ២០១០ ។ អត្តពលិកសរុបលើសពី១ម៉ឺន២ពាន់នាក់ដែលមកពីរដ្ឋសមាជិកទាំងអស់ចំនួន៤៥នៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានសុំចុះឈ្មោះចូលរួមការប្រកួតលើកនេះ ដែលបានរៀបចំប្រភេទកីឡាចំនួន៤០ប្រភេទ ដែលគ្របដណ្តប់តំបន់អាស៊ីទាំងមូលនិងផ្សព្វផ្សាយវប្បធម៌កីឡាអាស៊ីយ៉ាងទូលំទូលាយ...
កីឡាអាស៊ីលើកទី១៩រៀបចំនៅហាងចូវ ជាទីក្រុងដែលមានទេសភាពស្អាតបំផុតក្នុងប្រទេសចិន ហើយក៏ជាទីក្រុងដែលពោរពេញដោយសួនឧទ្យាន ប្រាសាទ និងបឹងភាពស្រស់ស្អាតដោយផ្សារភ្ជាប់នឹងសុភាសិតចិនបុរាណមួយពោលថា «នៅលើមេឃមានឋានសួគ៌ ហើយនៅលើផែនដីមានក្រុងស៊ូចូវ និងក្រុងហាងចូវ» ដែលនេះរំលេចកាន់តែច្បាស់ថា ការរៀបចំកីឡាអាស៊ីលើកទី១៩បានផ្សារភ្ជាប់យ៉ាងមុតមាំជាមួយនឹងបរិស្ថានបៃតងភាពនៃអរិយធម៌អេកូឡូស៊ី។ ទស្សនៈទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់បានផ្តល់សក្ខីកម្មយ៉ាងជាក់ច្បាស់នៅក្នុងក្រុងហាងចូវ ដែលគឺជាក្រុងរបស់ខេត្តចឺចាំង (Zhejiang)បាននិងកំពុងប្រកាន់ខ្ជាប់នូវកំណែទម្រង់និងការបើកទូលាយ ហើយបានពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយបាននិងកំពុងកសាងតំបន់គំរូភាពនៃវិបុលភាពរួម ដែលជាអ្នកត្រួសត្រាយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ដោយបង្ហាញយ៉ាងប្រត្យក្សពីប្រទេសចិនដ៏ស្រស់ស្អាត។ កីឡាអាស៊ីលើកទី១៩នៅហាងចូវដោយមានប្រតិភូ និងអត្តពលិកមកពី៤៥ប្រទេសចូលរួមបានផ្តល់កម្លាំងកាន់តែខ្លាំងដល់«កិច្ចកសាងសហគមន៍រួមជីវិត»...