ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងឡុង​ និងទីក្រុងមូស្គូ បើកជំនួបពិភាក្សា ដោយសំងាត់ជាមួយគ្នា

ប្រភព៖ Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេស បានជួបពិភាក្សាការទូត សម្ងាត់ជាមួយតំណាងវិមានក្រឹមឡាំង ស្តីពីវិធានការសន្តិសុខអន្តរជាតិ ទូទាំងជម្លោះក្នុងប្រទេស អ៊ុយក្រែន។

ប្រភពដដែលបានឲ្យដឹងទៀតថា កិច្ចសន្ទនានេះបានធ្វើឡើង នៅក្នុងទីក្រុងនានាដូចជាទីក្រុងវីយែន និងញូវយ៉កហើយក្នុងរយៈពេល១៨ខែកន្លងមកនេះ។

ជម្លោះនេះធ្វើឡើង ដើម្បីដោះស្រាយបញ្ហាដូចជាកង្វះគ្រាប់ធញ្ញជាតិ និង សុវត្ថិភាពនុយក្លេអ៊ែរ នេះបើយោងតាមរបាយការណ៍។

កាសែតដដែលនេះបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ការស្វែងរកដំណោះស្រាយបែបការទូតចំពោះជម្លោះនៅអ៊ុយក្រែន មិនត្រូវបានពិភាក្សានោះទេ ។

គួរឲ្យដឹងដែរថា តម្លៃគ្រាប់ធញ្ញជាតិ បានកើនឡើងចាប់តាំងពីទីក្រុងមូស្គូ បានដកខ្លួនចេញពីគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅឆ្នាំ២០២២ ក្នុងខែកក្កដាមកម្ល៉េះ ។
វាគឺជាកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែ របស់ខ្លួនទៅកាន់បណ្តាប្រទេសនៅអាស៊ី មជ្ឈិមបូព៌ា និងអាហ្វ្រិកជាថ្នូរនឹងការដកទណ្ឌកម្ម របស់លោកខាងលិច ដែលរារាំងការនាំចេញកសិផលរបស់រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top