ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូចនៅក្រិច បណ្តាលឲ្យពីឡុតម្នាក់

រូបភាពពី៖​ XINHUA

អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា ទូរទស្សន៍ជាតិរបស់ប្រទេសក្រិចERT បានរាយការណ៍មកថា យន្តហោះធុនតូច១គ្រឿងបានធ្លាក់នៅក្នុងប្រទេសក្រិកកាលពីថ្ងៃសៅរ៍ដោយបានបណ្តាលឲ្យស្លាប់ពីឡុតបើកយន្តហោះ ដែលជាមនុស្សតែម្នាក់គត់នៅលើយន្តហោះនោះ ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតក្លឹបអាកាសមួយនៃទីក្រុង Thebes ស្ថិតនៅភាគខាងជើងនៃទីក្រុង អាតែន ។ អត្តសញ្ញាណជនរងគ្រោះមិនទាន់ត្រូវបានគេបង្ហាញឲ្យដឹងនៅឡើយទេ ។

អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះ ។ យោងតាមរបាយការណ៍ព័ត៌មានដំបូងបានបង្ហាញឲ្យដឹងថា យន្តហោះមានបញ្ហាអំឡុងពេលហោះឡើង ។

គួររំលឹកថា នៅក្នុងខែតុលា ឆ្នាំ២០២២ អ្នកបើកយន្តហោះដែលមានម៉ាស៊ីនតែមួយបានស្លាប់នៅក្នុងឧប្បត្តិហេតុស្រដៀងគ្នានៅជិតក្លឹបអាកាសដូចគ្នា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top