ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ វិច្ឆិកាស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ក្នុងខេត្តសៀមរាប ។ សូមរំលឹកថា សមាគមកាយឬទ្ធិនារី កម្ពុជា ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត...
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ...
ភ្នំពេញ៖ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមការលើកឡើង របស់លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ អគារពង្រីកបន្ថែមថ្មី...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានលើកឡើងថា ការបណ្ដាក់ទុន ពង្រីកអគារ បន្ថែមថ្មី នៅក្នុងផ្សារទំនើប អីអន ម៉ល ភ្នំពេញ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ខណៈផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Aleksandr Grushko បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប បានខាតបង់ប្រហែល ១,៥ពាន់ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្ម ដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតរុស្ស៊ីរូបនេះបានបន្ថែមថា លោកមើលឃើញថា មិនមានសញ្ញាណាមួយរបស់ប្លុកនេះ ដែលផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងមូស្គូនាពេលខាងមុខនោះទេ។ លោក...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនកំពុងមិនស្រណុកចិត្ត ជាមួយនឹងការកើនឡើងនូវចំនួន អ្នកស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដោយស្នើសុំការពន្យល់ពីអ៊ីស្រាអែល សម្រាប់ការវាយប្រហារតាមអាកាសមួយ ទៅលើជំរុំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់បានផ្តល់ការ មិនបញ្ចេញឈ្មោះដើម្បី ពិភាក្សាពីការសន្ទនាដ៏រសើប គឺបានប្រាប់អ្នកសារព័ត៌មានថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។...
បរទេស៖ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់លោកនឹងបន្តប្រយុទ្ធជាមួយយោធាអ៊ីស្រាអែល រហូតដល់ក្រុមហាម៉ាសទទួលបានជ័យជំនះនៅតំបន់ហ្គាហ្សា។ Nasrallah ក៏បានព្រមានថា ការវាយប្រហារលើប្រទេសលីបង់ នឹងក្លាយជា “កំហុសដ៏ល្ងង់បំផុត” នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក នៅលើទូរទស្សន៍ថា អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាថ្ងៃនេះ...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានអំពាវនាវឱ្យអ៊ីស្រាអែល ផ្អាកសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីផ្តល់ជំនួយដល់តំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលប្រទេសមជ្ឈិមបូព៌ា នៅតែបន្តការវាយប្រហារតាមផ្លូវអាកាស និងដី បើទោះបីជាមានការទាមទារកើនឡើង និងរីករាលដាលសម្រាប់ បទឈប់បាញ់មនុស្សធម៌ក៏ដោយ។ លោកស្រី Kamikawa ក៏បានប្តេជ្ញាថា ប្រទេសជប៉ុននឹងផ្តល់ជំនួយបន្ថែមប្រហែល ៦៥លានដុល្លារ សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌...