ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico៖ អាមេរិក ស្នើឱ្យអ៊ីស្រាអែល កុំសម្លាប់ជនស៊ីវិល

AFP

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនកំពុងមិនស្រណុកចិត្ត ជាមួយនឹងការកើនឡើងនូវចំនួន អ្នកស្លាប់របស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដោយស្នើសុំការពន្យល់ពីអ៊ីស្រាអែល សម្រាប់ការវាយប្រហារតាមអាកាសមួយ ទៅលើជំរុំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់បានផ្តល់ការ មិនបញ្ចេញឈ្មោះដើម្បី ពិភាក្សាពីការសន្ទនាដ៏រសើប គឺបានប្រាប់អ្នកសារព័ត៌មានថា សំណើនេះគឺស្ថិតក្នុងបរិបទនៃ “ការស្នើសុំឱ្យអ៊ីស្រាអែលធ្វើបន្ថែមទៀត ដើម្បីជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល” ។ ទីក្រុងវ៉ាស៊ីនតោនក៏បានស្នើសុំព័ត៌មានលម្អិតស្តីពី “ការគិត និងដំណើរការ” នៅពីក្រោយការវាយប្រហារ និងបានជំរុញឱ្យអ៊ីស្រាអែលធ្វើ “ការកំណត់គោលដៅច្បាស់លាស់” ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

បំពេញទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អ្នកសារព័ត៌មានថា លោកបានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បន្ត “ផ្អាក” ក្នុងការប្រយុទ្ធ និងផ្តល់យោបល់អំពីការកាត់បន្ថយ ចំនួនរងគ្រោះរបស់ជនស៊ីវិល។

លោក Netanyahu បានឆ្លើយតបថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះ បទឈប់បាញ់ណាមួយឡើយ ហើយមានបំណងបន្ត “ដោយកម្លាំងពេញលេញ” រហូតដល់ក្រុមហាម៉ាសបានដោះលែង ចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។

លោក Netanyahu បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់ បន្ទាប់ពីការលុកលុយរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានឆក់យកជីវិតជនជាតិអ៊ីស្រាអែល ១.៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល។ យន្តហោះចម្បាំង និងកាំភ្លើងធំរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារតំបន់ហ្គាហ្សាម្តងហើយម្តងទៀត ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាង ៩.០០០ នាក់ នេះបើយោងតាមតួលេខថ្មីៗបំផុត ដែលផ្តល់ដោយមន្ត្រីសុខាភិបាល នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។

កងទ័ពជើងគោក IDF បានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយពាក់កណ្តាល៕

ប្រែសម្រួលៈ ណៃ តុលា

To Top